កម្ពុជាដំណឹង

ផ្ទុះប្រតិកម្ម​ចំពោះ​ការប្រៀបធៀប​នៃ​ការដឹកនាំ​ជាង​៤០ឆ្នាំ នឹង​ចំណុច​សូន្យ

ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា បាននាំគ្នាប្រតិកម្មខ្លាំងក្លា ចំពោះការប្រៀបធៀបនៃការដឹកនាំសព្វថ្ងៃ នឹងចំណុចសូន្យ ឬរបបខ្មែរក្រហមប៉ុលពត។ ពួកគេបានចាត់ទុកថា ការប្រៀបធៀបនេះ មិនមានលក្ខណៈវិជ្ជមាន ខណៈប្រតិកម្មខ្លះ បានបរិហារដោយចំៗថា ជាការប្រៀបធៀប ដើម្បីគ្រាន់តែបិទបាំងការដឹកនាំ តាមបែប«ចង្វាក់សារាវ៉ាន់» របស់របបក្រុងភ្នំពេញប៉ុណ្ណោះ។

រលកនៃប្រតិកម្ម បានផ្ទុះឡើងបន្ទាប់ពីការអះអាងមួយ កាលពីម្សិលម៉ិញ របស់លោក ទិត សុធា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលយកគ្រោះដាច់ចរន្ដអគ្គិសនី ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មកបញ្ជាក់ថា វាមិនធ្ងន់ធ្ងរអ្វីឡើយ បើប្រៀបនឹងទារុណកម្ម ក្រោមរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។

មន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដូច្នេះថា៖

«សម័យ ប៉ុល ពត នៅពេលគេបង្ខំ ឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហារ គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។»

ការលើកឡើងរបស់លោក ទិត សុធា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ដកស្រង់យកទៅចុះផ្សាយ មុននឹងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកទៅចែករំលែកបន្ត យ៉ាងសន្ធឹកសន្ធាប់។ សម្រាប់អ្នកឃ្លាំមើលបញ្ហាសង្គមវិញ មួយចំនួនបានសំដែង ការហួសចិត្ត ខណៈចំនួនទៀត បានពន្យល់ត្រឡប់មកវិញ បញ្ជាក់ថា គេមិនត្រូវយកសម័យកាល នៃឆ្នាំ២០១៩នេះ ទៅធៀបនឹងរបបខ្មែរក្រហម ដូច្នេះឡើយ។

លោកម្ចាស់ហេីយ លោកម្ចាស់។

Gepostet von Virak OU am Donnerstag, 25. April 2019

#សម្តីរមាសយុគសម័យ​នេះ អ្វីៗ​ក៏​អាច​ធ្វើ​ទៅ​រួច​បាន​ដែរ​។ ចុះហេតុអ្វីពូមិនស្លៀកពាក់ខ្មៅ បង់កក្រមា​ ពាក់ស្បែកជើងកង់ឡាន…

Gepostet von Migy C. No am Donnerstag, 25. April 2019

ដូចលោកមេធាវី សុក សំអឿន បានពន្យល់ ពីភាពខុសគ្នានោះ តាមគណនីហ្វេសប៊ុក នៃការិយាល័យមេធាវី «អម រិន្ទ» របស់លោកថា៖

«អ្នកធ្លាប់រស់ឆ្លងកាត់សម័យប៉ុលពត គឺចេះរស់ដោយសុំតែម៉ារស់ ធ្វើការក្រោមកម្តៅថ្ងៃ គ្មានពេលសម្រាក គ្មានបសស គ្មានសិទ្ធិមនុស្សអ្វីទាំងអស់ អាចរស់បាន។ ពាក្យ “សុំតែម៉ារស់” គឺមានន័យថា សូម្បីតែ“សិទ្ធិរស់រាន”ក៏គ្មានដែរ។ តែក្មេងសម័យឥលូវមិនដូច្នោះនោះទេ ដូចនេះ បែបបទនៃការរស់នៅ បែបបទនៃការធ្វើការរបស់រដ្ឋ ក៏ត្រូវតែអភិវឌ្ឍ ឲ្យទាន់វប្បធម៌សម័យទំនើបនេះ។ មិនអាចយក ការរស់សម័យនោះ មកប្រៀបធៀបបច្ចុប្បន្នសម័យបានទេ។ បើគិតដូចនេះនោះ គឺខុសធំហើយ!»

ធៀប«នឹង​ចំណុច​សូន្យ» ព្រោះ«ងាយឈ្នះ»?

លោក ហួត វុទ្ធី អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ដែលមានរហស្សនាម ជុន ច័ន្ទបុត្រ បានលើកឡើង បែបបញ្ឆិតបញ្ឆៀងថា «បែបដឹងថាខ្លួនអន់ រកលេខដាក់មិនបានហើយ បានជាចេះតែធៀបខ្លួនឯង នឹងលេខសូន្យអញ្ចឹង» ខណៈលោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហាសង្គមមួយរូបទៀត បានបញ្ជាក់ថា «ដើម្បីច្បាស់ថាខ្លួនគ្រាន់ គឺត្រូវប្រៀបខ្លួន ទៅនឹងចំណុច សូន្យ! ដូច្នេះ បើបានពិន្ទុ ០,០១ គឺច្បាស់ជាលោតជើង៣ ហើយ»។

នាយចក់ កុហក នាយចែម នាយ ជ័យចង់ថែម ថា មិនឆ្ងាយពីណឹង៊។

Gepostet von San Chey am Donnerstag, 25. April 2019

យ៉ាងណា លោក ទិត សុធា បានចេញមកបកស្រាយវិញ នៅថ្ងៃនេះថា ខ្លួនលោកក៏ជាអ្នករងគ្រោះ ព្រោះការដាច់ចរន្ដ ដូចគេដូចឯងអញ្ចឹងដែរ ហើយស្នើទៅបណ្ដាជន កុំជេរប្រមាថមកលើរូបលោក។ លោកថា៖

«បើការជេរប្រមាថមកលើខ្ញុំ [ដែល]ជាអ្នកកំពុងប្រឈមនឹងការលំបាក ដោយសារការដាច់ភ្លើងដូចគ្នា ហើយលោកអ្នកមានភ្លើង ប្រើធម្មតាឡើងវិញ សូមបន្តជេរទៀតចុះ ពីព្រោះខ្ញុំមិនមែន ជាអ្នកផលិតភ្លើងអគ្គីសនីទេ។ ប៉ុន្តែ បើភ្លើងនៅតែដាច់ មានន័យថា “យើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក” ដូចនេះ មានតែការអត់ធ្មត់ ស៊ូទ្រាំតែប៉ុណ្ណោះ!»

មិនមែនមានតែលោក ទិត សុធា ម្នាក់ទេ ដែលបានប្រៀបធៀបការដឹកនាំសព្វថ្ងៃ ទៅនឹងរបបអាវខ្មៅប៉ុលពត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក តែងយករបបប្រល័យពូជសាសន៍មួយនេះ មកប្រៀបធៀបនឹងការដឹកនាំរបស់លោក មិនលោះពេល
ឡើយ ។

ក្រៅពីនេះ នៅមានការប្រៀបធៀបមួយចំនួនទៀត ក៏ត្រូវបានមន្ត្រីរដ្ឋាភិបាល ឬមនុស្សជំនិតរបស់រដ្ឋាភិបាល ឧស្សាហ៍លើកមកអះអាងដែរ ដូចជាប្រៀបធៀបរាជធានីភ្នំពេញ ទៅនឹង«ប្រទេសស្វីសនៅអាស៊ី» ធៀបកំណើនសេដ្ឋកិច្ចកម្ពុជា ទៅនឹង«នាគសេដ្ឋកិច្ច» ឬ«ហង្សសេដ្ឋកិច្ច»ជាដើម។

សម្រាប់លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស​ (Central) បានលើកឡើងថា៖

«វាជាហេតុផល ដែលយើងពិបាកក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ នឹងគេណាស់ ដរាបណា យើងនៅតែប្រៀបធៀបខ្លួនឯង ទៅនឹងអតីតកាល ដែលមានសេដ្ឋកិច្ចអន់ថយ ឬរបបខ្មៅងងឹត៕»

គាត់ចាស់ៗៗអស់ហើយ គិតអីមិនចេញទេ ល្មមអោយក្មេងៗៗម្ដងទៅពួកគាត់សូម្បីតែនិយាយក៏ភ្លាវដែរ😂😂😂

Gepostet von Hea Meng am Donnerstag, 25. April 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែង​ទៅនៅក្រៅ​ទៅ […] កុំនៅស្រុកខ្មែរ»

«ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែងទៅនៅក្រៅទៅ» នេះ ជាសារនយោបាយ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់​អ្នកវិភាគទាំងឡាយ ដែលតែងរិះគន់ ចំពោះជំហររដ្ឋាភិបាលរបស់លោក ...
កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ករណីឆ្លង​ក្នុងសហគមន៍ កើនដល់​១០៣នាក់

មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ហ៊ុន សែន ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន អំពី​ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា

ក្រុមអ្នកវិភាគបានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា«ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន» បន្ទាប់ពីបុរសខ្លាំងរូបនេះ បានស្នើឲ្យចាក់ផ្សាយភាពយន្ដភាគចិន រឿង«ប៉ាវចិន» ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ អ្នកវិភាគខ្លះ ថែមទាំងបរិហារលោកនាយករដ្ឋមន្ត្រីទៀតថា នេះបង្ហាញឲ្យកាន់តែឃើញថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.