• ផ្ទុះប្រតិកម្ម​ចំពោះ​ការប្រៀបធៀប​នៃ​ការដឹកនាំ​ជាង​៤០ឆ្នាំ នឹង​ចំណុច​សូន្យ

    ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា បាននាំគ្នាប្រតិកម្មខ្លាំងក្លា ចំពោះការប្រៀបធៀបនៃការដឹកនាំសព្វថ្ងៃ នឹងចំណុចសូន្យ ឬរបបខ្មែរក្រហមប៉ុលពត។ ពួកគេបានចាត់ទុកថា ការប្រៀបធៀបនេះ មិនមានលក្ខណៈវិជ្ជមាន ខណៈប្រតិកម្មខ្លះ បានបរិហារដោយចំៗថា ជាការប្រៀបធៀប ដើម្បីគ្រាន់តែបិទបាំងការដឹកនាំ តាមបែប«ចង្វាក់សារាវ៉ាន់» របស់របបក្រុងភ្នំពេញប៉ុណ្ណោះ។ រលកនៃប្រតិកម្ម បានផ្ទុះឡើងបន្ទាប់ពីការអះអាងមួយ កាលពីម្សិលម៉ិញ របស់លោក ទិត សុធា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលយកគ្រោះដាច់ចរន្ដអគ្គិសនី ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មកបញ្ជាក់ថា វាមិនធ្ងន់ធ្ងរអ្វីឡើយ បើប្រៀបនឹងទារុណកម្ម ក្រោមរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។ មន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «សម័យ ប៉ុល ពត នៅពេលគេបង្ខំ ...