កម្ពុជាដំណឹង

សម រង្ស៊ី ឲ្យ ហ៊ុន សែន ឈប់​ដឹកនាំ​ប្រទេស​ដោយយោង​វប្បធម៌​«សុំទាន»

ចំណុចមួយ ដែលយើងត្រូវតែបញ្ឈប់ គឺវប្បធម៌«សុំទាន» ! នេះ ជាការថ្លែងឡើង របស់ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ដើម្បីប្រតិកម្មតប នឹងការ«រៃអង្គាស» ដែលចេះ​តែកើតមាន ជាហូហែរ និងជាច្រើនវគ្គ ក្រោមការដឹកនាំរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

រាប់ចាប់តាំងពីការរាតត្បាត នៃជំងឺ«Covid-19» រដ្ឋាភិបាលលោក ហ៊ុន សែន ទទួលបានការឧបត្ថម្ភជាច្រើន មានច្រើនវគ្គ រាប់តាំងពីប្រាក់សប្បុរសធម៌ របស់ក្រុមឧកញ៉ា និងចុងក្រោយបង្អស់ គឺវគ្គ«ប្រាក់បៀវត្សបរិច្ចាគ» របស់ក្រុមមន្ត្រីគ្រាក់ៗ។

នេះ គេនៅមិនទាន់រាប់បន្ថែម ពីជំនួយ របស់រដ្ឋាភិបាលបរទេស និងប្រាក់«ត្រៀមបម្រុង រវាងពី ៨០០ ទៅដល់ ២០០០ លានដុល្លារ» ដែលបុរសខ្លាំងកម្ពុជា បានប្រកាសក្នុងពេលកន្លងមក នោះផង។

មេដឹកនាំរដ្ឋាភិបាល បានបង្ហើបជាបន្តបន្ទាប់ថា ប្រាក់ឧបត្ថម្ភ ជាច្រើនវគ្គខាងលើ ដែលទទួលបាន ដោយគណៈកម្មការជាតិ ប្រយុទ្ធទល់នឹងជំងឺ «Covid-19» របស់លោក មកដល់ថ្ងៃនេះ មានប្រមាណជា ១១លានដុល្លារ។

សម្រាប់លោក សម រង្ស៊ី ការរៃអង្គាស ឬអំពើសប្បុរសធម៌ ទាំងនោះ គ្រាន់តែបានឆ្លុះបញ្ចាំង ពីរបៀបដឹកនាំ​ប្រទេស របស់លោក ហ៊ុន សែន តាមរយៈវប្បធម៌«សុំទាន» ឬការ«យាដៃ (ហុចដៃ)»ប៉ុណ្ណោះ។

ថ្លែងតាមវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មេដឹកនាំគណបក្សប្រឆាំង ដែលរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានថ្លែងថា៖

«របប ហ៊ុន សែន នេះ គឺដឹកនាំប្រទេស [តាម]វប្បធម៌សុំទាន។ គឺស្អី យាដៃ ៗ ទៅសុំទានគេ គាត់ទម្លាប់ឲ្យប្រជារាស្ត្រ រំពឹងតែលើអំណោយ ពីរដ្ឋអំណាច ដើម្បីគាត់ស្រួលទិញ គាត់ស្រួលបញ្ជា រឿងប្រាក់ចំណូល រឿងស្បៀងអាហារអី ទាំងអស់ហ្នឹង។»

លោក សម រង្ស៊ី បានបន្តទៀតថា៖

«ត្រូវពន្យល់ ហ៊ុន សែន វិញ ថាគេមិនដែលដឹកនាំប្រទេស ដោយឲ្យប្រជារាស្ត្រ រំពឹងលើជំនួយនោះទេ។ ត្រូវតែរំពឹងលើការងារ។ ការងារមានហើយ ត្រូវធានាឲ្យមាន ប្រាក់ចំណូលត្រឹមត្រូវ។»

ពីក្នុងវគ្គ«ប្រាក់បៀវត្សបរិច្ចាគ» ក៏មានប្រាក់ខែ ចំនួន៧ខែ របស់លោក ហ៊ុន សែន ដែរ ដែលលោកបាន ធ្វើការបរិច្ចាគដំបូងគេ មុននឹងក្រុមមន្ត្រីហែហម នាំគ្នាធ្វើតាម រហូតមានការបែកធ្លាយថា មន្ត្រីរាជការតូចតាច នៅតាមក្រសួងមន្ទីរខ្លះ ត្រូវបានគេចាប់បង្ខំ ឲ្យធ្វើការបរិច្ចាគ តាមមេៗរបស់ពួកគេ នោះផង៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​លើកពី​គន្លឹះសំខាន់៣ ដែល សម រង្ស៊ី អាច​ជួប​«អ្នកគាំទ្រ»​នៅថៃ

លោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសាម្សិលម៉ិញថា បន្ទាប់ពីជំនួបជាមួយ«អ្នកគាំទ្រ» នៅក្នុងប្រទេសកូរ៉េខាងត្បូង មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ...
កម្ពុជា

ហ៊ុន សែន បង្ហើប​ពី​បញ្ហា​សុខភាព​លោក ដែល​ពេទ្យ​ហាម​ឈរអង្គុយ«យូរ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីវ័យ៦៦ឆ្នាំនៅកម្ពុជា បានថ្លែងបង្ហើបថា លោកមានបញ្ហាសុខភាព ដែលតម្រូវ​មិនឲ្យ​លោក ឈរ និងអង្គុយ«យូរ»​ឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយ​កូនគោល ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.