កម្ពុជាដំណឹង

សម រង្ស៊ី បង្ហើបថា ហ៊ុន សែន ឲ្យ​១ម៉ឺន​ដុល្លារ​ម្នាក់​ដើម្បី​សុំសិទ្ធិ​ធ្វើនយោបាយ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន ត្រៀមផ្ដល់ប្រាក់ មួយម៉ឺនដុល្លារម្នាក់ ទៅមន្ត្រីគណបក្ស​សង្គ្រោះជាតិណា ដែលយល់ព្រម មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក សម រង្ស៊ី បានថ្លែងឡើងដូច្នេះ នៅក្នុងព័ត៌មានខ្លីៗ ដែលលោកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់គាត់ កាលពីប៉ុន្មាននាទីមុន។ មេដឹកនាំប្រឆាំងបានសរសេរថា៖

«ទោះជាគាត់ បានជម្រុញរដ្ឋសភាទីងមោង របស់គាត់ ឲ្យធ្វើច្បាប់មួយពិសេស ដើម្បីបង្ខំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ រូប មកសុំសិទ្ធិ ធ្វើនយោបាយវិញ ពីគាត់យ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន ទទួលបរាជ័យយ៉ាងអាម៉ាស់ ពីព្រោះអ្នកដែលចាញ់បោកគាត់ ប្រហែលជាមិនលើសពី ២ នាក់ទេ»។

ប្រធានស្ដីទីគណបក្សប្រឆាំង បានបញ្ជាក់ថា មនុស្សពីរនាក់ ដែលបាន​«ចាញ់បោក»​លោក ហ៊ុន សែន គឺលោក គង់ គាំ និងកូនប្រុសគាត់ម្នាក់។ លោកបានបន្តថា៖

«ដោយសារតែលោក ហ៊ុន សែន មិនចង់ខ្មាសគេពេក លឺសូរថាគាត់នឹងផ្តល់មួយម៉ឺនដុល្លារម្នាក់ ឲ្យទៅមន្ត្រីគណបក្សសង្គ្រោះជាតិណា ដែលយល់ព្រមមកសុំសិទ្ធិធ្វើនយោបាយ​ពីគាត់។»

បើទោះជាច្បាប់ធ្វើវិសោធនកម្មថ្មី ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យមន្ត្រីគណបក្សប្រឆាំង ពីលទ្ធភាព​អាចធ្វើ​សកម្មភា​ពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ចូលជាធរមានហើយក្ដី ក៏មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់ (តាមពិត នៅសល់តែ១១៧នាក់ ដោយមានមន្ត្រីម្នាក់ ទទួលមរណភាព) ហាក់មិនអើពើអ្វីឡើយ វៀលែងតែលោក គង់ គាំ និងលោក គង់ បូរា ដែលបានដាក់ពាក្យស្នើសុំនេះ ទៅកាន់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញរួច។

ច្បាប់ថ្មី បានតម្រូវឲ្យមន្ត្រីទាំងនោះ ធ្វើសំណើរផ្ទាល់ ទៅនាយករដ្ឋមន្ត្រី ឬតាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីអាចឲ្យនាយករដ្ឋមន្ត្រី ទូលស្នើទៅព្រះមហាក្សត្រ ពីការផ្ដល់សិទ្ធិ ធ្វើនយោបាយ​នេះឡើងវិញ។

កាលពីព្រឹកម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ នៅក្នុងជំនួបឯខេត្តតាកែវ ​ជាមួយ​កម្មករ-​កម្មការិនី​រាប់ពាន់នាក់ថា លោកនឹងមិនតបតរ និងធ្វើអត្ថាធិប្បាយអ្វីទៀត ជាមួយមន្ត្រីគណបក្សប្រឆាំង ជាពិសេសជាមួយលោក សម រង្ស៊ី ទៀតទេ ដោយហេតុថា លោកបាននិយាយរួចអស់ហើយ អំពីករណីទាំងនេះ។ បុរសខ្លាំងកម្ពុជា បានបោះពាក្យឲ្យថា៖

«អាណាចង់ទៅងាប់ឯណា ក៏ងាប់ទៅ ! កុំទៅខ្វល់ពេក។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ស ខេង សម្រេចប្ដឹង សម រង្ស៊ី នៅឯ… តុលាការ​កម្ពុជា !

មិនខុសពីការអះអាង របស់មន្ត្រីអ្នកនាំពាក្យ លោក ផៃ ស៊ីផាន ដែលថា បុរសខ្លាំងទី១ និងទី២ នៃរបបក្រុងភ្នំពេញ នឹងប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការនោះឡើយ។ ...
កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។ ការថ្លែងរបស់បុរសខ្លាំង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.