• សម រង្ស៊ី បង្ហើបថា ហ៊ុន សែន ឲ្យ​១ម៉ឺន​ដុល្លារ​ម្នាក់​ដើម្បី​សុំសិទ្ធិ​ធ្វើនយោបាយ

    ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន ត្រៀមផ្ដល់ប្រាក់ មួយម៉ឺនដុល្លារម្នាក់ ទៅមន្ត្រីគណបក្ស​សង្គ្រោះជាតិណា ដែលយល់ព្រម មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក សម រង្ស៊ី បានថ្លែងឡើងដូច្នេះ នៅក្នុងព័ត៌មានខ្លីៗ ដែលលោកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់គាត់ កាលពីប៉ុន្មាននាទីមុន។ មេដឹកនាំប្រឆាំងបានសរសេរថា៖ «ទោះជាគាត់ បានជម្រុញរដ្ឋសភាទីងមោង របស់គាត់ ឲ្យធ្វើច្បាប់មួយពិសេស ដើម្បីបង្ខំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ រូប មកសុំសិទ្ធិ ធ្វើនយោបាយវិញ ពីគាត់យ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន ទទួលបរាជ័យយ៉ាងអាម៉ាស់ ពីព្រោះអ្នកដែលចាញ់បោកគាត់ ប្រហែលជាមិនលើសពី ២ ...
  • «មាន​មនុស្សក្បត់​២នាក់ ពីក្នុង​ចំណោម​មន្ត្រី CNRP ១១៨នាក់»

    «មានមនុស្សក្បត់ តែ ២នាក់ទេ ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ នាក់» នេះ ជាការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន តាមបណ្ដាញសង្គម ដោយហៅមន្ត្រី «ក្បត់» ទាំងពីរនាក់នោះ ថាជា«មនុស្សថោកទាប ល្ងង់មើលខ្លី»។ មេដឹកនាំប្រឆាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «លើកលែង តែមនុស្សថោកទាប ល្ងង់មើលខ្លី តែពីរនាក់ប៉ុណ្ណោះ មន្ត្រីគណបក្សសង្គ្រោះជាតិ ១១៦នាក់ លើ ១១៨នាក់ (តាមពិត មានតែ១១៧នាក់ទេ ដោយសារពីក្នុងចំណោមនោះ លោក ជាម ...