កម្ពុជាដំណឹង

សម រង្ស៊ី បង្ហោះ​សារ​​«នឹក»​​ដល់​ជន​​រងគ្រោះ​​ដោយ​ទឹកជំនន់

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោក«នឹក» និងមានការសោកស្ដាយ ដោយមិនអាចជួបដោយផ្ទាល់ ជាមួយជនរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសារបង្ហោះមួយ​របស់លោក នៅលើបណ្ដាញសង្គម កាលពីមុននេះ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរថា៖

«ខ្ញុំ សម រង្ស៊ី “នឹក”ដល់បងប្អូនជនរួមជាតិ នៅប្រទេសកម្ពុជា ដែលកំពុងតែរងគ្រោះ ដោយទឹកជំនន់។ ខ្ញុំមានការសោកស្តាយ ដោយមិនអាចមកជួបបងប្អូនផ្ទាល់ ហើយយកអំណោយខ្លះ មកចែកជូនបងប្អូនជនរងគ្រោះ ដូចខ្ញុំធ្លាប់បានធ្វើ កាលពីឆ្នាំមុនៗ។»

ឆ្លៀតក្នុងឱកាសនោះ លោក សម រង្ស៊ី បានសរសេរបរិហារ ចំពោះការដឹកនាំរបស់របបលោក ហ៊ុន សែន ដែលមេដឹកនាំប្រឆាំងអះអាងថា បានដឹកនាំប្រទេស ឲ្យរងគ្រោះដោយសារទឹកជំនន់ កាន់តែញឹកញាប់ទៅៗ។

លោកសរសេរថា៖

«ខ្ញុំមានការសោកស្តាយ និងមានការឈឺចាប់ ជាមួយប្រជាពលរដ្ឋខ្មែរទូទៅ ដែលយល់ច្បាស់ថា គ្រោះទឹកជំនន់នេះ ដែលកើតមានកាន់តែញឹកញាប់ទៅៗ បណ្តាលមកពីនយោបាយបំផ្លិចបំផ្លាញជាតិ នៃរបប ហ៊ុន សែន ដែលបានកាប់បំផ្លាញព្រៃឈើ យ៉ាងសន្ធឹកសន្ធាប់ លុបបឹងបួរជាច្រើន នៅទូទាំងប្រទេស និងបំផ្លាញប្រព័ន្ធស្តុកទឹក និងបង្ហូរទឹក ដោយសារតែឲ្យអ្នករកស៊ីខិលខូច ពីក្រៅប្រទេស សាងសង់អគារ និងសំណង់ផ្សេងៗ យ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយមិនគិតពីអនាគតប្រទេសជាតិ ទាល់តែសោះ។»

សម្រាប់ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន វិញ បើទោះជាគេមិនឃើញ មានការបង្ហោះ​សារឈឺឆ្អាលខ្លាំង ទាក់ទងនឹងគ្រោះទឹកជំនន់ តែទំព័រនោះ​បានបង្ហោះ ជាបន្តបន្ទាប់ នូវសកម្មភាពជាច្រើន របស់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរ ក៏ដូចជាមន្ត្រីកាកបាតក្រហម ដើម្បីជួយដល់ជនរងគ្រោះ។

ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានបង្ហោះសាររំឭកថា ថ្ងៃទី១៥ ខែសីហានេះ ជា«ថ្ងៃសែនក្បាលទឹក» តាម«ទំនៀមទម្លាប់ប្រពៃណី បងប្អូនខ្មែរចិន»។ លោក​នាយករដ្ឋមន្ត្រី បានសរសេរថា៖

«ថ្ងៃទី ១៥ សីហា នេះតាមទំនៀមទម្លាប់ ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក។ ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈ កាន់តែងាយស្រួល ឲ្យបងប្អូនមានឱកាស ប្រារព្ឋបុណ្យទាន ទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួន ដោយសេរី៕»



លំអិតបន្ថែមទៀត

កម្ពុជា

ខ្លីៗ​ពីបារាំង៖ ក្រុងប៉ារីស​បញ្ជាក់​ពី​ការដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ»​អ៊ឺរ៉ុប

សប្ដាហ៍ទីពីរ នៃខែឧសភានេះ ត្រូវបានកត់សម្គាល់ ដោយការដាក់ប្រទេសកម្ពុជា ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ស្ដីពីការលាងសម្អាតលុយ និងហិរញ្ញប្បទាន​ភេរវកម្ម។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២០ របស់ក្រសួងសេដ្ឋកិច្ច ...
កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP​ជ្រើសតាំង សម រង្ស៊ី ជាប្រធាន​ស្ដីទី​គណបក្ស ​ក្រោម​លក្ខខណ្ឌ៣

នៅចុងបញ្ចប់ នៃសន្និសីទពិភពលោក រៀបចំឡើងពីម្សិលម៉ិញ មកដល់ថ្ងៃនេះ ដោយក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​​នៅ​បរទេស លោក សម រង្ស៊ី អតីតប្រធានគណបក្ស និងជាប្រធានចលនាសង្គ្រោះជាតិ ត្រូវបានជ្រើសតាំង ឲ្យធ្វើ«ជាប្រធាន​ស្ដីទី​គណបក្ស» ដើម្បីដឹកនាំគណបក្សនៅក្នុងរយៈពេល ...
កម្ពុជា

សម រង្ស៊ី ថ្លែងពី​មោឃភាព​នៃការភ្នាល់​ព្រោះ ហ៊ុន សែន ប្ដូរលក្ខខណ្ឌ​តាមចិត្ត

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញមកអះអាងនៅមុននេះ ថាការភ្នាល់រវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.