កម្ពុជាដំណឹង

សម រង្ស៊ី បង្ហោះ​សារ​​«នឹក»​​ដល់​ជន​​រងគ្រោះ​​ដោយ​ទឹកជំនន់

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោក«នឹក» និងមានការសោកស្ដាយ ដោយមិនអាចជួបដោយផ្ទាល់ ជាមួយជនរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសារបង្ហោះមួយ​របស់លោក នៅលើបណ្ដាញសង្គម កាលពីមុននេះ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរថា៖

«ខ្ញុំ សម រង្ស៊ី “នឹក”ដល់បងប្អូនជនរួមជាតិ នៅប្រទេសកម្ពុជា ដែលកំពុងតែរងគ្រោះ ដោយទឹកជំនន់។ ខ្ញុំមានការសោកស្តាយ ដោយមិនអាចមកជួបបងប្អូនផ្ទាល់ ហើយយកអំណោយខ្លះ មកចែកជូនបងប្អូនជនរងគ្រោះ ដូចខ្ញុំធ្លាប់បានធ្វើ កាលពីឆ្នាំមុនៗ។»

ឆ្លៀតក្នុងឱកាសនោះ លោក សម រង្ស៊ី បានសរសេរបរិហារ ចំពោះការដឹកនាំរបស់របបលោក ហ៊ុន សែន ដែលមេដឹកនាំប្រឆាំងអះអាងថា បានដឹកនាំប្រទេស ឲ្យរងគ្រោះដោយសារទឹកជំនន់ កាន់តែញឹកញាប់ទៅៗ។

លោកសរសេរថា៖

«ខ្ញុំមានការសោកស្តាយ និងមានការឈឺចាប់ ជាមួយប្រជាពលរដ្ឋខ្មែរទូទៅ ដែលយល់ច្បាស់ថា គ្រោះទឹកជំនន់នេះ ដែលកើតមានកាន់តែញឹកញាប់ទៅៗ បណ្តាលមកពីនយោបាយបំផ្លិចបំផ្លាញជាតិ នៃរបប ហ៊ុន សែន ដែលបានកាប់បំផ្លាញព្រៃឈើ យ៉ាងសន្ធឹកសន្ធាប់ លុបបឹងបួរជាច្រើន នៅទូទាំងប្រទេស និងបំផ្លាញប្រព័ន្ធស្តុកទឹក និងបង្ហូរទឹក ដោយសារតែឲ្យអ្នករកស៊ីខិលខូច ពីក្រៅប្រទេស សាងសង់អគារ និងសំណង់ផ្សេងៗ យ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយមិនគិតពីអនាគតប្រទេសជាតិ ទាល់តែសោះ។»

សម្រាប់ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន វិញ បើទោះជាគេមិនឃើញ មានការបង្ហោះ​សារឈឺឆ្អាលខ្លាំង ទាក់ទងនឹងគ្រោះទឹកជំនន់ តែទំព័រនោះ​បានបង្ហោះ ជាបន្តបន្ទាប់ នូវសកម្មភាពជាច្រើន របស់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរ ក៏ដូចជាមន្ត្រីកាកបាតក្រហម ដើម្បីជួយដល់ជនរងគ្រោះ។

ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានបង្ហោះសាររំឭកថា ថ្ងៃទី១៥ ខែសីហានេះ ជា«ថ្ងៃសែនក្បាលទឹក» តាម«ទំនៀមទម្លាប់ប្រពៃណី បងប្អូនខ្មែរចិន»។ លោក​នាយករដ្ឋមន្ត្រី បានសរសេរថា៖

«ថ្ងៃទី ១៥ សីហា នេះតាមទំនៀមទម្លាប់ ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក។ ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈ កាន់តែងាយស្រួល ឲ្យបងប្អូនមានឱកាស ប្រារព្ឋបុណ្យទាន ទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួន ដោយសេរី៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា«លោក»​នៅកណ្ដាល ខូចជាងគេ

ការប្រើពាក្យ «អាមឹង» ដើម្បីហៅអ្នកនយោបាយខ្មែរ ទទួលបានការស្វាគមន៍ ពីបណ្ដាជនទូទៅឬទេ? នៅចំពោះការរិះគន់ លោក សម រង្ស៊ី បានប្ដូរឥរិយាបថបន្តិច ដោយហៅលោក ហ៊ុន សែន ...
កម្ពុជា

សម រង្ស៊ី ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ ក្នុងឆ្នាំ២០១៩នេះ

មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានអះអាងជាថ្មីថា លោក«ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ» ឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងជាថ្មីទៀត បើទោះជាលោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.