ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ» ដែលមាន​ការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុង​ខណៈ​លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជាបុរសខ្លាំងទី២ នៃរបបក្រុងភ្នំពេញ កំពុងស្ថិតក្នុងប្រទេសបារាំង ដើម្បី​«ធុរៈផ្ទាល់ខ្លួន»។

លោក សម រង្ស៊ី បានលើកឡើង នៅលើបណ្ដាញសង្គមដូច្នេះ ជាមួយរូបថតដែលមានរូបលោកចាប់ដៃ ជាមួយ​លោក ស ខេង និងរូបថតមួយសន្លឹកទៀត ដែលមានលោក ស ខេង នៅកណ្ដាលរវាងរូបលោក និងលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំប្រឆាំងបានសរសេរថា៖

«ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយ ដ៏ត្រឹមត្រូវ។ លោក ស ខេង ជាមនុស្សកណ្តាល។»

https://www.facebook.com/rainsy.sam.5/posts/4417886811601351

ឧបនាយករដ្ឋមន្ត្រី លោក ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១​ខាងមុខ។ ខុទ្ទកាល័យរបស់លោក ស ខេង បានអះអាង ក្នុងសេចក្តីប្រកាសព័ត៌មាន​មួយថា ដំណើររបស់​​បុរសខ្លាំងទី២ ធ្វើឡើងដោយសារមាន​«ធុរៈផ្ទាល់ខ្លួន» និងមានការអនុញ្ញាត ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង បានបង្ហើបប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ថា ក្រុមខ្លួនមានគម្រោងជួប ជាមួយលោក ស ខេង។ តែក្រុមមន្ត្រីទាំងនោះ មិនបានបញ្ជាក់ឲ្យបានលំអិត អំពីព័ត៌មាននេះបន្ថែមទេ។

តែព័ត៌មានទម្លាយដោយក្រុមមន្ត្រីប្រឆាំងខាងលើ ត្រូវបានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ប្រកាស​ច្រានចោល ដោយអះអាងថា លោក ស ខេង គ្មានកម្មវិធីផ្សេង​ក្រៅពី«ធុរះផ្ទាល់ខ្លួន»ឡើយ។

កាលពីពាក់កណ្ដាលខែកក្កដា លោក សម រង្ស៊ី បានប្រកាសអំពីលទ្ធភាព បង្កើត«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ»​ថ្មីមួយ នៅកម្ពុជា។ លោកបាន​លំអិតជុំវិញគម្រោងនោះ ថាគឺដើម្បីរំដោះប្រទេសកម្ពុជា ពី«របបផ្តាច់ការ​ ពុករលួយ និងក្បត់ជាតិ» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ។

https://www.facebook.com/rainsy.sam.5/videos/2272917512838691/

ជាប្រតិកម្មតបវិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានហៅគម្រោងរបស់លោក សម រង្ស៊ី ថាជាចលនា​​ចង់ឲ្យមានសង្គ្រាម​នៅកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី មកដល់​ប្រទេស​«ម៉ាឡេស៊ី»​ហើយ!

នៅថ្ងៃទី១៦ ខែសីហានេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានប្រកាស​​ជារឿយៗ ជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក បានបង្ហាញវត្តមាន នៅក្នុងប្រទេស​«ម៉ាឡេស៊ី»​ហើយ។ ប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថា កៀកបំផុតនឹងប្រទេសកម្ពុជា។ ...
កម្ពុជា

ស ខេង ថា​រកឃើញ​ជាបឋម​ សំណង់​គ្មានច្បាប់​៥កន្លែង នៅ​ខេត្ត​ព្រះសីហនុ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឡើងថា មកទល់នឹងយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​ ...
កម្ពុជា

ហ៊ុន សែន ប្រាប់ សម រង្ស៊ី កុំឲ្យ​មើលស្រាល​លោក​ឲ្យសោះ

សត្វទទា និងត្រយ៉ង នៅតែបោះពាក្យឲ្យគ្នា ទៅវិញទៅមក! នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ដោយប្រាប់មេដឹកនាំប្រឆាំងថា កុំឲ្យមើលស្រាលលោកឲ្យសោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.