ការប្រើពាក្យ «អាមឹង» ដើម្បីហៅអ្នកនយោបាយខ្មែរ ទទួលបានការស្វាគមន៍ ពីបណ្ដាជនទូទៅឬទេ? នៅចំពោះការរិះគន់ លោក សម រង្ស៊ី បានប្ដូរឥរិយាបថបន្តិច ដោយហៅលោក ហ៊ុន សែន ថា «លោក»វិញ។

មេដឹកនាំនយោបាយប្រឆាំង នៅប្រទេសកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងផ្នែកដាក់«មតិយោបល់» នៃការបង្ហោះមួយនៅលើបណ្ដាញសង្គម ដែលបង្ហាញពីរូបថត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (នៅកណ្ដាល) ថតជាមួយមេបញ្ជាការកងទ័ពពីររូប គឺលោក ហ៊ីង ប៊ុនហៀង (នៅខាងឆ្វេង) និងលោក ហ៊ុយ ពិសិដ្ឋ (នៅខាងស្ដាំ)។ 

នៅខាងលើរូបថតនេះ មានសរសេរឡើងថា៖

«អា៣នាក់នេះ ជាឃាតករដូចគ្នា ដែលតុលាការបារាំងបង្គាប់ឲ្យចាប់ខ្លួន (…) តែយើងដឹងថា អាកណ្ដាល ខូចជាងគេ។»

«អាកណ្ដាល» ទំនងជាអ្នកនយោបាយចាស់វស្សារូបនេះ ចង់សម្ដៅហៅលោក ហ៊ុន សែន ដែលមានរូបនៅកណ្ដាលគេ។

ការប្រើពាក្យពេចន៍«អាមឹង» នៅក្នុងរូបថតខាងលើ បង្កឲ្យមានប្រតិកម្ម ពីសំណាក់អ្នកតាមដានទំព័រហ្វេសប៊ុក​របស់លោក សម រង្ស៊ី ជាច្រើននាក់។ ពួកគេលើកឡើងថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា មានចំណេះដឹង និងការរៀនសូត្រជ្រៅជ្រះ​ជាង លោក ហ៊ុន សែន មិនគួរប្រើពាក្យ«អាមឹង» ដូចលោក ហ៊ុន សែន ដូច្នេះទេ។

តបនឹងការរិះគន់ទាំងនោះ លោក សម រង្ស៊ី បានសរសេរ​យ៉ាងខ្លី ប្ដូរឥរិយាបថមកវិញថា៖

«លោកនៅកណ្ដាល ខូចជាងគេ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា«ទិវា​២០ឧសភា» ដើម្បី​រំលឹកពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឬហៅថា «ទិវា​២០ឧសភា» ធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
កម្ពុជា

ហ៊ុន សែន បន្ត​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព

ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព ៖ បន្ទាប់ពីទស្សនកិច្ចពីរថ្ងៃ នៅក្នុងប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចរបស់លោក សម្រាប់រយៈពេល២ថ្ងៃទៀត ទៅកាន់រដ្ឋធានី ហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៦ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.