«ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិន» នេះ ជាការចំអកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅចំពោះផ្លាស់ប្ដូរ​ជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចថា លោក«ឈប់ចាក់វ៉ាក់សាំង» ដែលជា​ជំនួយរបស់ប្រទេសចិន ក្រោមហេតុផលថា លោកមានអាយុ​ច្រើនជាង៦០ឆ្នាំ។

លោក ហ៊ុន សែន បានប្រកាសឲ្យដឹង ពីការប្ដូរជំហររបស់លោក តាមរយៈសំណេរផ្ទាល់ដៃ នៅលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បុរសខ្លាំងនៅកម្ពុជា បានសរសេរថា៖

«ខ្ញុំទើបបានទទួលព័ត៍មាន តាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម (SinoPharm) ចាក់បានតែមនុស្ស​មានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។»

មេដឹកនាំរដ្ឋាភិបាលកម្ពុជា​ បានបន្តថា៖

«សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត​ភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។»

ប៉ុន្មាននាទីក្រោយមក លោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី បានសរសេរចំអក តបនឹងការប្ដូរជំហរខាងលើ ជាមួយនឹងពាក្យសំដី «ថ្ងៃ៣១កុម្ភៈ» ដែលបុរសខ្លាំងធ្លាប់ប្រើកន្លងមក។

ក្នុងចម្លើយ​ទៅនឹងសំនួរ របស់ប្រិយមិត្តម្នាក់ លោក សម រង្ស៊ី បានសរសេរឡើងថា៖

«ហ៊ុន សែន កំពុងភ័យ ពីព្រោះវ៉ាក់សាំងចិននេះ ប្រទេសនៅទ្វីបអឺរ៉ុប និងនៅទ្វីបអាមេរិកខាងជើង គេមិនទាន់ទទួលស្គាល់ទេ ដោយសារ​មិនទាន់មាន ការធានាប្រសិទ្ធភាព និងសុវត្ថិភាព របស់វ៉ាក់សាំងនេះ ឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិននេះ។»

កាលពីព្រឹក​ថ្ងៃព្រហស្បត្តិ៍ ទី៤ ខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងតាមសារសម្លេងមួយ ប្រកាសឲ្យដឹងថា វ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅថ្ងៃនោះ កម្ពុជានឹងរៀបចំពិធីដ៏ធំដុំ ដើម្បីទទួលវ៉ាក់សាំង​ទាំងនោះ ដល់​ព្រលាន​យន្ដហោះពោធ៍ចិនតុង ក្រោមវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី-រដ្ឋមន្ត្រី​ការពារជាតិ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។

ក្នុងសារសម្លេង​ដដែល លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា លោកនឹងរៀបចំពិធី​ចាក់វ៉ាក់សាំង សម្រាប់​រូបលោក​ដំបូងគេ នៅថ្ងៃទី១០ ខែកុម្ភៈ រួមជាមួយមន្ត្រីគ្រាក់ៗរបស់លោក ជាច្រើននាក់ទៀត៕

០៥ កុម្ភៈ ២០២១ / 05 February 2021 -Breaking news on Chinese vaccine.For the first time China warns that its vaccine…

Posted by Sam Rainsy on Friday, February 5, 2021


លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគថា បើ«សម​ រង្ស៊ី វិលចូលស្រុក»មែន នឹងអាចទទួលវាសនា​៣យ៉ាង

ការអះអាង អំពី«ដំណើរត្រឡប់ របស់លោក សម​ រង្ស៊ី វិលចូលស្រុក»វិញ បង្កឲ្យមានការទស្សន៍ទាយ​ច្រើនយ៉ាងច្រើនបែប អំពីវាសនារបស់លោក ខណៈមេដឹកនាំប្រឆាំងរូបនេះ រងការចោទប្រកាន់ និងការផ្ដន្ទាទោស ពីប្រព័ន្ធតុលាការកម្ពុជា យ៉ាងសន្ធឹកសន្ធាប់។ ...
កម្ពុជា

Covid-19៖ កម្ពុជាប្រកាស​រកឃើញ​ករណីឆ្លង កើនឡើង​ដល់៤៣៩នាក់

មកទល់នឹងព្រឹកថ្ងៃអាទិត្យ​ទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាប្រកាសបានរកឃើញ ករណីឆ្លងជំងឺកូវីដ (Covid-19) កើនឡើង​ដល់៤៣៩នាក់ បន្ទាប់ពីបានរកឃើញករណីឆ្លង លើពលករខ្មែរ​៣នាក់បន្ថែមទៀត ដែលទើបធ្វើដំណើរ​មកពីប្រទេសថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ...
កម្ពុជា

ចិន​មិនឆ្លើយ​តប​សំនួរ ថា​ខ្លួន​បដិសេធ​«កិច្ចព្រមព្រៀង​សម្ងាត់»​ជាមួយ​​កម្ពុជា

ប្រសិនបើក្រុងភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្កា អំពីព័ត៌មាន ដែលអះអាងថា ខ្លួនបានចុះ«កិច្ចព្រមព្រៀង​សម្ងាត់» ជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹក នៅខេត្តព្រះសីហនុនោះ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.