កម្ពុជាដំណឹង

«ហ៊ុន សែន បានទាក់ទង សម រង្ស៊ី នៅមុន​ការវិលចូល​ស្រុក​ឆ្នាំ២០១៣»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៣ ពោលគឺក្រោយពេលលោក ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោក ហ៊ុន សែន បានទាក់ទង លោក ក្នុងរដ្ឋធានីប៉ារីស (បារាំង) ដើម្បីប្រាប់ថា លោកនាយករដ្ឋមន្ត្រី នឹងទូលស្នើព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោស ជូនលោក នៅក្នុងស្មារតី «បង្រួបបង្រួមជាតិ»។

មេដឹកនាំប្រឆាំង បានបញ្ជាក់ពីបញ្ហានេះ ដោយសំណេរជាភាសាអង់គ្លេស នៅលើបណ្ដាញសង្កម កាលពីប៉ុន្មានម៉ោងមុន ជាមួយនឹងការអះអាងថា លោក សម រង្ស៊ី ចង់បំភ្លឺឡើងវិញ ពីព័ត៌មានដែលមិនត្រឹមត្រូវ ទាក់ទងនឹងការវិលត្រឡប់ ចូលប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៥

លោក សម រង្ស៊ី បានសរសេរថា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៣ លោកបានប្រកាសការសម្រេចវិលចូលស្រុកវិញ នៅមុនមាន​ព្រះរាជសារ​លើកលែងទោស របស់ព្រះមហាក្សត្រ។

លោកបន្តថា តែលោក​បានកំណត់ច្បាស់ ពីដំណើរត្រឡប់ចូលស្រុកវិញ ក្នុងនាមលោក ជាប្រធានគណបក្សសង្គ្រោះជាតិ «ដើម្បីនៅជិត ជាមួយប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រ នៅមុនការបោះឆ្នោតជាតិ ដែលនឹងមកដល់ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣»។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរឲ្យដឹងទៀតថា៖

«គឺនៅក្រោយការប្រកាសជាសាធារណៈ របស់ខ្ញុំប៉ុណ្ណោះ ដែលលោក ហ៊ុន សែន បានទាក់ទង ទៅខ្ញុំក្នុងរដ្ឋធានី ប៉ារីស ដើម្បីប្រាប់ខ្ញុំថា គាត់នឹងជួយសម្រួល ឲ្យខ្ញុំទទួលបានព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៅក្នុងស្មារតី បង្រួបបង្រួមជាតិ។»

«ទាំងនេះ គឺជាអ្វីដែលបានកើតឡើង នៅខាងក្រោយ ការវិលត្រឡប់របស់ខ្ញុំ ចូលប្រទេសកម្ពុជាវិញ ក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដែលកាលនោះ មានពោរពេញដោយសុខសន្តិភាព និងភាពសប្បាយរីករាយ នៅរាជធានីភ្នំពេញ ហើយជាអ្វី ដែលបណ្ដាអ្នកឃ្លាំមើលទាំងឡាយ មិនបានយកចិត្តទុកដាក់»៕



លំអិតបន្ថែមទៀត

កម្ពុជា

អេង ឆៃអ៊ាង៖ ដើម្បី​បាន​សញ្ញាប័ត្រ ត្រូវរៀន​ជំនាញជេរ ពី ហ៊ុន សែន សិន

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងចំអក នៅថ្ងៃនេះ ថាដើម្បីទទួលបានសញ្ញាប័ត្រ និស្សិតខ្មែរ «ត្រូវរៀន​ជំនាញជេរ» ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានរយៈពេល ...
កម្ពុជា

ហ៊ុន សែន៖ លប់«កាំកុងត្រូល»​ដើម្បីវិនិយោគិន​ទទួល​ប្រយោជន៍​ច្រើន​ជាងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.