«យុទ្ធសាស្ត្រ របស់លោក ហ៊ុន សែន បរាជ័យ ទាំងស្រុង ក្នុងការប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិ ពីខាងក្នុង» ដោយសារការវិលត្រឡប់ របស់លោក សម រង្ស៊ី មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ ក្នុងឋានៈជាប្រធានស្តីទី។

មេដឹកនាំប្រឆាំង បានធ្វើអត្ថាធិប្បាយដូច្នេះ កាលពីប៉ុន្មាននាទីមុន នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា លោកនាយករដ្ឋមន្ត្រី បានប្រើកលល្បីចជាច្រើន មានដូចជា «មធ្យោបាយគំរាមកំហែងគ្រប់បែបយ៉ាង និងមានមធ្យោបាយ ដាក់សម្ពាធផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសម្ភារៈ ច្រើនយ៉ាងណាស់» មកលើលោក កឹម សុខា និងមកលើអ្នកនៅជុំវិញលោក កឹម សុខា (គឺក្រុមគ្រួសារ និងជំនួយការ ដែលមិនអាចចេញរួច ពីប្រទេស​កម្ពុជា) ដើម្បីជម្រុញឲ្យប្រធានគណបក្សសង្គ្រោះជាតិ [លោក កឹម សុខា] សម្លាប់គណបក្ស​ខ្លួនឯង ពីក្នុងមកវិញ។

លោក សម រង្ស៊ី សរសេរបន្តថា៖

«ដើម្បីសម្រេចបានបំណងនេះ លោក ហ៊ុន សែន គ្រាន់តែបង្ខំ ឬក៏បង្វិលលោក កឹម សុខា តាមរបៀបច្រើនយ៉ាង ដែលគេប្រើចំពោះ ចំណាប់ខ្មាំង ឬឈ្លើយសឹក ដើម្បីឲ្យលោក កឹម សុខា បែកចេញពីលោក សម រង្ស៊ី ឬក៏ឲ្យលោក កឹម សុខា ឈប់ទាមទារ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដោយលោក កឹម សុខា នេះ យល់ព្រមទៅដឹកនាំគណបក្សផ្សេងមួយទៀត ដែលមានស្រាប់ ឬក៏នឹងបង្កើតថ្មី។»

មេដឹកនាំប្រឆាំង បានពន្យល់ទៀតថា៖

«ពេលនោះ លោក ហ៊ុន សែន ងាយស្រួលទៅបញ្ចុះបញ្ចូល សហគមន៍អន្តរជាតិ ដោយប្រាប់គេថា មិនចាំបាច់ទាមទារ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ ពីព្រោះគណបក្សនេះ វាស្លាប់ដោយខ្លួនវាទៅហើយ។»

«ដូច្នេះ ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី នេះ ធ្វើឲ្យយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន បរាជ័យទាំងស្រុង ក្នុងការប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិ ពីខាងក្នុង។ ពេលនេះ លោក ហ៊ុន សែន មិនអាចពង្រឹងអំណាចផ្តាច់ការ របស់គាត់បានទេ ហើយក៏មិនអាចជៀសវាងបានទេ នូវសម្ពាធអន្តរជាតិ ដែលកំពុងតែជំរុញ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញ នៅប្រទេសកម្ពុជា។»៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ហ្វេសប៊ុក​អះអាងថា ពិតជាមាន​ចោរ​«លួចចូលទៅគ្រប់គ្រង»​ទំព័រ ហ៊ុន សែន

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានអ្នកតាមដានប្រមាណជា ១១លាននាក់ ពិតជាត្រូវបានចោរ នៅលើបណ្ដាញអ៊ិនធើណែត លួចចូលទៅគ្រប់គ្រង នោះមែន។ នេះ បើតាមការអះអាងរបស់ក្រុមហ៊ុនហ្វេសប៊ុក ពីសហរដ្ឋអាេមរិក ដែលត្រូវបានស្រង់សំដីដោយវិទ្យុអាស៊ីសេរី។ ...
កម្ពុជា

នាយករដ្ឋមន្ត្រី​«ជេរម៉ែ»​អ្នកវិភាគ ដែល​រិះគន់​ការដឹកនាំ​របស់​លោក

នៅចំពោះក្រុមអ្នកវិភាគឯករាជ្យ ដែលតែងលើកពីកំហុស និងចំណុចខ្វះខាត ពីរបបដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន បានតំឡើងខ្លួនថា លោកជា«ឪបណ្ឌិត» ឬហៅក្រុមអ្នកវិភាគទាំងនោះ ឲ្យមកចូលស្បថជាមួយលោក។ តែនៅថ្ងៃនេះ លោកបានប្រើយុទ្ធសាស្ត្រថ្មី ...
កម្ពុជា

RSF ថា ហ៊ុន សែន ប្រើ​«Covid-19»​ធ្វើ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ

ខណៈជំងឺ«Covid-19» កំពុងបន្តរាតត្បាតពិភពលោក អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ក៏កំពុងបន្តកិច្ចការរបស់ខ្លួនដែរ ក្នុងការឃ្លាំមើលសិទ្ធសេរីភាព នៃអ្នកសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី និងជាពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.