នៅចំពោះ ការប្រែប្រួលស្ថានការណ៍នយោបាយ ដ៏ឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន ក្នុងក្រុងអាត្លង់តា សហរដ្ឋអាមេរិក បានចេញសារនយោបាយមួយ ពីទីនោះ អំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរ នូវអ្វីដែលលោកហៅថា «កុំឲ្យចាញ់​កលល្បិច» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល«ប៉ុនប៉ង បំបែកគណបក្សសង្គ្រោះជាតិ»។

នៅក្នុងរយៈពេលចុងក្រោយនេះ ការខ្វែងគំនិតគ្នា រវាងក្រុមស្និតលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន និងក្រុមស្និតលោក សម រង្ស៊ី អតីតប្រធានគណបក្ស បានផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក សម រង្ស៊ី ត្រូវបានសន្និសីទនៅក្រុង អាត្លង់តា ដែលរៀបចំធ្វើ កាលពីថ្ងៃទី១-២ ខែធ្នូនេះ ជ្រើសតាំងឲ្យឡើងកាន់តំណែង ជាប្រធានគណបក្សស្ដីទី។

ការសម្រេចជ្រើសតាំងនេះ ត្រូវបានអង្គសន្និសីទនោះ ពន្យល់ថា ដើម្បីទម្លាយភាពជាប់គាំង ដែលផ្ដល់អំណោយផល ទៅឲ្យលោក ហ៊ុន សែន ក្នុងការអូសបន្លាយពេលវេលា និងដោយហេតុថា លោក កឹម សុខា ដែលស្ថិតក្រោមការឃុំឃាំង កំពុងរងសម្ពាធ និងការគម្រោមកំហែង ពីលោក ហ៊ុន សែន។

«កុំឲ្យចាញ់​កលល្បិច»របស់លោក ហ៊ុន សែន

ផ្ទុយទៅវិញ ក្រុមស្និតលោក កឹម សុខា បានពន្យល់តបវិញថា ការតែងតាំងលោក សម រង្ស៊ី ឲ្យឡើងធ្វើជាប្រធានស្ដីទី មានលក្ខណៈមិនស្របតាមលក្ខន្តិកៈរបស់គណបក្ស ហើយក្រុមអ្នកគាំទ្រនៅក្រៅប្រទេស ដែលបានសម្រេចជ្រើសតាំងនោះ ក៏គ្មាននីតិសម្បទា ដើម្បីធ្វើការសម្រេច ឬស្នើសុំដូច្នេះដែរ។

ក្នុងពេលជាមួយគ្នា របបដឹកនាំក្រុងភ្នំពេញ បានផ្លាស់ប្ដូរជំហរ ដោយបានដើរត្រឡប់ក្រោយវិញ មួយជំហានយ៉ាងវែង។ នោះ គឺគម្រោងធ្វើវិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ស្ដីគណបក្សនយោបាយ ដើម្បីបើកលទ្ធភាពឲ្យក្រុមមន្ត្រី ១១៨នាក់ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយ រយៈពេល៥ឆ្នាំ អាចធ្វើនយោបាយឡើងវិញបាន តាមរយៈការផ្តល់នីតិសម្បទាជាថ្មី ដោយព្រះមហា​ក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី។

ប៉ុន្តែការផ្លាស់ប្ដូរជំហរនេះ ត្រូវបានគេមើលឃើញថា របបក្រុងភ្នំពេញ ទំនងជាចង់ផាត់លោក សម រង្ស៊ី ឲ្យនៅក្រៅតែម្នាក់ឯង ដោយហេតុថា លោក សម រង្ស៊ី គ្មានឈ្មោះ នៅក្នុងជនទាំង១១៨នាក់ទេ តែមានជាប់រឿងក្ដីក្ដាំ យ់ាងច្រើនសន្ធឹកសន្ធាប់ នៅឯតុលាការកម្ពុជា៕


ខាងក្រោមនេះ ជាវីដេអូទាំងស្រុង ដែលលោក សម រង្ស៊ី ថ្លែងពីសហរដ្ឋអាមេរិក៖

https://www.facebook.com/rainsy.sam.5/videos/402931027116092/



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គ្រោងឲ្យ​មន្ត្រី​ទៅស្នាក់​នៅ​«សៀមរាប» ជំនួស​អ្នក​ទេសចរណ៍

ដើម្បីដោះស្រាយវិបត្តិ មេរោគ«កូរូណា»ថ្មី ដែលកំពុងរួមរិតវិស័យទេសចរណ៍កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំធំៗផ្សេងទៀត នៅក្នុងខេត្ត«សៀមរាប»។ គម្រោងបើកកិច្ចប្រជុំនេះ ត្រូវបានបុរសខ្លាំងកម្ពុជា ពន្យល់ថា គឺដើម្បីឲ្យក្រុមមន្ត្រីរាប់រយ-រាប់ពាន់នាក់ ...
កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ខួប​ទី៤០ នៃ​ថ្ងៃ៧មករា ដោយ​សរសេរ​បដា​ផ្ទៃ​ពណ៌ក្រហម

បដាផ្ទៃពណ៌ក្រហម ដែលត្រូវបានគេគិតថា ជាពណ៌តំណាងឲ្យឈាម និងលទ្ធិកុម្មុយនីស្ដិ៍ បានពន្លេចខ្លួនមកវិញ នៅក្នុងឱកាសនៃការប្រារព្ធ ពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ ក្នុងថ្ងៃនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ។ សាក្សីរស់ជាច្រើន ...
កម្ពុជា

ហ៊ុន សែន៖ «ស្ថានភាពរំជើបរំជួល និង​ធ្ងន់ធ្ងរ តែសូមកុំស្លន់ស្លោរ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារបន្ទាន់មួយ ក្នុងយប់ថ្ងៃទី៩ ខែវិច្ឆិកា​នេះ ដើម្បីបញ្ជាក់​ពី«ស្ថានភាពរំជើបរំជួល និងធ្ងន់ធ្ងរ» នៅក្នុងរាជធានី-ខេត្តមួយចំនួន បន្ទាប់ពី​ក្រសួងសុខាភិបាល បានអះអាង ពីការរកឃើញអ្នកជំងឺ«Covid-19» ចំនួនបីនាក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.