កម្ពុជាដំណឹង

សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា មានបំណងរៀបចំ ឲ្យកូនប្រុស​ពៅ​​របស់លោក ឡើងទៅយក​តំណែង​រដ្ឋមន្ត្រីមហាផ្ទៃ ពីលោក ស ខេង។

សំណេរ​របស់លោក សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការទម្លាយ ការសម្ងាត់មួយ កាលពីយប់ម៉ិញ ដែលអះអាងថា លោក ស ខេង បានរៀបចំគម្រោង ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង និរទេសខ្លួន​នៅក្រៅប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រធានស្ដីទី​​គណបក្សប្រឆាំង នៅបង្ហើបទៀតថា រូបលោក និងលោក ស ខេង ធ្លាប់មានគម្រោង​រួមសម្លេងគ្នា នៅក្នុងរដ្ឋសភា ដើម្បីទម្លាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​ផង។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង ដ៏យូរលង់ របស់ប្រទេសកម្ពុជា បានបង្ហើបបន្ថែម មួយករណីទៀត ដោយសរសេរជាសារខ្លី ពន្យល់​នៅលើ​បណ្ដាញសង្គម​ថា៖

«ស ខេង កំពុងរៀបចំបែកពី ហ៊ុន សែន។ ព្រឹត្តិការណ៍មួយដ៏សំខាន់ នឹងផ្ទុះឡើងក្នុងឆ្នាំ ២០១៩ ពីព្រោះ ហ៊ុន សែន ចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ។»

នៅក្នុង​ពិធីសម្ពោធ វិមាន«ឈ្នះ-ឈ្នះ» កាលពីព្រឹកម៉ិញ គេឃើញលោក ស ខេង អង្គុយនៅពីក្រោយលោក ហ៊ុន សែន និងទន្ទឹមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការពារជាតិ។ ប៉ុន្តែ​នៅក្នុង​ដំណើរ អមលោក ហ៊ុន សែន ដើម្បីទស្សនា សំណង់ថ្មីថ្មោង​មួយនេះ គេមិនឃើញលោក ស ខេង មានវត្តមាន នៅក្បែរ​បុរសខ្លាំង​កម្ពុជាទេ។

យ៉ាងណា ករណីនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសបដិសេធរួចហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីជួប ជាមួយក្រុមកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ។

លោកនាយករដ្ឋមន្ត្រី បានហៅអ្នក ដែលបញ្ចេញដំណឹងនេះ ថាជា«ជនពាល» ហើយបានអះអាងទៀតថា នឹងគ្មានករណីខាងលើ មិនអាចកើតឡើង ជាដាច់ខាត ព្រោះផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់៕

តើនឹងមានរឿងអ្វីប្លែកខ្លះនៅឆ្នាំ២០១៩? យើងនឹងរង់ចាំតាមដានមើល…

Gepostet von Chun Chanboth Vuthy Huot am Samstag, 29. Dezember 2018


លំអិតបន្ថែមទៀត

កម្ពុជា

សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក ...
កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ...
កម្ពុជា

សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.