កម្ពុជាដំណឹង

សម រង្ស៊ី និង​មន្ត្រី CNRP នឹង​វិលចូល​កម្ពុជា​វិញ នៅ​ខែ​មេសា​ខាង​មុខ?

អ្វីដែលគ្រោងកើត ច្បាស់ជានឹងកើត! នេះ បើតាមអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហើបពីគម្រោងរបស់អ្នកស្រី និងលោក សម រង្ស៊ី ក្នុងការវិលត្រឡប់ ចូលមកក្នុងប្រទេសកម្ពុជាវិញ ក្នុងពេលខាងមុខ ដោយគ្រាន់តែរង់ចាំមើល ថានឹងការវិលចូលកម្ពុជាវិញនោះ នឹងត្រូវធ្វើ នៅពេលណាប៉ុណ្ណោះ។

យ៉ាងណា អនុប្រធានគណបក្សប្រឆាំងរូបនេះ បានទម្លាយឲ្យដឹងថា គម្រោងវិលត្រឡប់ចូលកម្ពុជា អាចនឹងត្រូវធ្វើ នៅក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី អ្នកស្រី មូរ សុខហួរ បានអះអាងឡើងថា អ្នកស្រីអាចនឹងត្រឡប់ចូលកម្ពុជាវិញ នៅក្រោយបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ។

តែអ្នកស្រី បានបញ្ជាក់ទៀតថា អ្នកស្រីនឹងជួបពិភាក្សា អំពីគម្រោងវិលត្រឡប់ ចូលស្រុកខ្មែរវិញនេះ ជាមួយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស។ អ្នកស្រីថា៖

«ប្រហែលជាក្រោយចូលឆ្នាំ ខ្ញុំនឹងត្រឡប់ទៅវិញ ទោះបីជាខ្ញុំ ត្រូវជាប់ពន្ធនាគារក៏ដោយ។ ប៉ុន្តែពួកខ្ញុំ កំពុងរៀបចំធ្វើផែនការ ជាមួយលោកប្រធានស្ដីទី សម រង្ស៊ី ជាមួយនឹងសហការីទាំងអស់គ្នា ដើម្បីជូនដំណើរលោកប្រធាន ចូលទៅក្នុងប្រទេស [កម្ពុជាវិញ] ដែលលោកប្រធានមានប្រសាសន៍ហើយ។»

«អ្នកឯងជាសត្វឆ្កែសុទ្ធ»

ការថ្លែងបង្ហើបរបស់អ្នកស្រី មូរ សុខហួរ ហាក់មិនបានខ្វល់ខ្វាយ នឹងការគម្រាមរបស់លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលត្រៀមបញ្ជា ឲ្យកងកម្លាំងអាជ្ញាធរ ត្រូវវាយខ្នោះ «ជម្រះបញ្ជី» លោក សម រង្ស៊ី ប្រសិនបើមេដឹកនាំប្រឆាំង ដែលបុរសខ្លាំងកម្ពុជា ហៅថា​«អាចង្រៃ»​ម្នាក់នេះ មានវត្តមាននៅកម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងខ្លាំងៗ​ថា៖

«ខ្ញុំ​ក៏​ចង់​ជម្រះ​បញ្ជី​ ជា​មួយ​អា​ជន​នេះ​ ឲ្យ​បាន​ច្បាស់ ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍​ស៊ីវិល ​កុំ​ហាម​ឃាត់​អា​ចង្រៃ​នេះ​​ ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា​ ព្រោះ​យើង​តាម​ចាប់​វា​យូរ​ហើយ​ ចាប់​មិន​បាន ​ឥឡូវ​វា​មក​ឲ្យ​យើង​ចាប់​ហើយ​ រឿង​អី​វា​មិន​ស្រួល​ សុំ​អញ្ជើញ​មក ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ដែរ​។ ប៉ុន្តែ​បើសិន​អ្នក​ឯង​មិន​​មក​ ក្រោយ​ថ្ងៃ​១មីនា​ទេ ​ដែល​ជា​ឱសានវាទ​ នៃ​ការ​ភ្នាល់ ​អ្នក​ឯង​ជា​សត្វ​ឆ្កែ​សុទ្ធ​ ខ្ញុំ​ហៅ​ថា​អ្នក​ឯង​ជា​ឆ្កែ​ គ្រាន់​តែ​ព្រូស។»

«លក្ខណៈភ្ញាក់ផ្អើល»

សម្រាប់លោក សម រង្ស៊ី វិញ លោកមិនបានបង្ហើប ឲ្យដឹងពីថ្ងៃពិតប្រាកដ នៃការ​វិលត្រឡប់ ចូលប្រទេសកម្ពុជាវិញទេ ដោយគ្រាន់តែបញ្ជាក់ថា លោកនឹងត្រឡប់ចូលកម្ពុជា ក្នុងឆ្នាំខាងមុខ។ យ៉ាងណា លោកបានអះអាងថា ការវិលចូលស្រុករបស់លោក ត្រូវតែជាព្រឹត្តិការណ៍ ដ៏ភ្ញាក់ផ្អើលមួយ ដែលសូម្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនអាចស្មានត្រូវដែរ។ មេដឹកនាំប្រឆាំង បានថ្លែងឡើងថា៖

«ឥឡូវនិយាយ ពីការកំណត់ពេលវេលា កំណត់ចូលតាមរបៀបណា ថ្ងៃណា យើងត្រូវប្រៀបធៀប ដូចប្រតិបត្តិការសិកអញ្ចឹង (…) បើកងទ័ពមួយ ដែលចង់វាយលុកទីណាមួយ គេមិនដែលប្រាប់មុនទេ ទៅតាមផ្លូវនេះ ទៅតាមច្រកនោះ ម៉ោងប៉ុន្មានទៅដល់ របៀបយ៉ាងម៉េច មានកម្លាំងប៉ុន្មាន បើយើងជាមេទ័ព បើយើងប្រកាសប្រាប់ឲ្យខ្មាំង ឲ្យសត្រូវ ដឹងមុនទាំងអស់ ថាយើងធ្វើអីៗ អាហ្នឹងគេរង់ចាំវាយឆ្មក់ គេរង់ចាំកម្ទេចយើងហើយ បើយើងប្រាប់គេមុន។ អញ្ចឹង ត្រូវមានលក្ខណៈ ឲ្យភ្ញាក់ផ្អើល។ លក្ខណៈភ្ញាក់ផ្អើលហ្នឹង ជាលក្ខណៈមួយ ដើម្បីជោគជ័យ នៃប្រតិបត្តិការ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យធ្វើតេស្ដិ៍សិន មុននឹង​ទៅជួប​លោក

មុននឹង​ទៅជួប​លោក ហ៊ុន សែន ដោយផ្ទាល់ បណ្ដាជនទាំងឡាយ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។ នេះ ជាបញ្ជារបស់​នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ជាលើកទី៣ ខណៈរូបលោក​ទទួលបាន ការចាក់វាក់សាំង ...
ដំណឹង

វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ...
កម្ពុជា

សម រង្ស៊ី ពន្យល់​ថា ហ៊ុន សែន ទទួលស្គាល់​«បានសម្លាប់ ហុក ឡងឌី»

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហាញជំនឿថា ភាពស្ងៀមស្ងាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានប្តឹងរូបលោក ទៅកាន់តុលាការឯករាជ្យណាមួយនោះ គឺជាការសារភាពរបស់បុរសខ្លាំងកម្ពុជា ក្នុងការទទួលស្គាល់ការពិត ថា«បានសម្លាប់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.