កម្ពុជាដំណឹង

ផៃ ស៊ីផាន៖ ការប្រកាស​វិលចូលស្រុក​របស់ សម រង្ស៊ី គឺដើម្បី​«ប្រមូលលុយ»

ក្នុងវេទិការាជបណ្ឌិត្យសភាកម្ពុជា ស្ដីទី«ស្ថានការណ៍នយោបាយចុងក្រោយ» កាលពីម្សិលម៉ិញ ក្រុមវាគ្មិនដែលសុទ្ធសឹងជាមន្ត្រីជំនិត របស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការប្រកាសវិលចូលស្រុកវិញ របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី «គ្រាន់តែជាយុទ្ធនាការ ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រតែប៉ុណ្ណោះ»។

លោក សុខ ទូច ប្រធានរាជ្បណ្ឌិត្យសភា បានថ្លែងពីយុទ្ធនាការ«ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រ»ដូច្នេះ មុននឹងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្រង់យកមកបង្ហោះបញ្ជាក់បន្ថែម នៅលើគណនីហ្វេសប៊ុករបស់លោក នៅពេលបន្ទាប់មក។

សម្រាប់លោក ផៃ ស៊ីផាន ផ្ទាល់ បានបង្ហាញការជឿជាក់ថា លោក សម រង្ស៊ី នឹង«មិនយកក​មកលអន្ទាក់ទេ» ហើយក៏គ្មាន​លទ្ធភាព​វិលត្រឡប់ចូល​ប្រទេស​វិញដែរ ដោយពឹងផ្អែក​លើកត្តា​ចំនួន៦។ លោកបាន​រៀបរាប់ឡើងថា៖

១) កក្តាក្រុមលោក កឹម សុខា ដែលមិនចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ព្រោះអាចដណ្ដើមប្រជាប្រិយភាព ពីលោក កឹម សុខា ដែលជាប្រធានគណបក្ស។ លោក ផៃ ស៊ីផាន បានលើកឡើង​ពីការវិភាគរបស់លោក ឡៅ ម៉ុងហៃ ដែលលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ជុំវិញវាសនាទាំង៣ ដែលអាចកើតឡើង បើសិនជាលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ការវិភាគនោះ ត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកថា ជាការបង្អាក់ដំណើរលោក សម រង្ស៊ី ពីសំណាក់អ្នកវិភាគ ដែលធ្លាប់ជាទីប្រឹក្សា​របស់លោក កឹម សុខា។

២) កត្តាអ្នកគាំទ្រលោក សម រង្ស៊ី ដែលលោក ផៃ ស៊ីផាន អះអាងថា ចុះថមថយច្រើនមែនទែន។ លោកបានពន្យល់ថា នោះគឺដោយសារលោក សម រង្ស៊ី បានចាកចេញឆ្ងាយ និងខកខានជួបជាមួយមហាជន។

៣) កត្តាផ្លូវច្បាប់។ មន្ត្រីរដ្ឋាភិបាលបានថ្លែងឡើងថា រដ្ឋាភិបាលកំពុងពង្រឹងនីតិរដ្ឋ និងប្រឆាំងដាច់ខាត នូវរូបភាពនីទណ្ឌភាព។ លោក ផៃ ស៊ីផាន ថាបើលោក សម រង្ស៊ី ត្រឡប់មកវិញ ហើយត្រូវបានចាប់ដាក់ពន្ធនាគារនោះ គឺជីវិតនយោបាយ របស់មេដឹកនាំប្រឆាំងរូបនេះ នឹងចប់ជាស្ថាពរ។

៤) យុទ្ធនាការពង្រឹងអធិបតេយ្យភាពជាតិ ដែលលោកថា ដើម្បីបញ្ចៀសឲ្យបាននូវសម្ពាធពីសហគមន៍អន្តរជាតិ។ មន្ត្រីអ្នកនាំពាក្យ បានពន្យល់ទៀតថា ជាពិសេស កម្ពុជា មានឯកភាពសាមគ្គីភាព របស់កងប្រដាប់អាវុធគ្រប់អង្គភាព ដែលបានប្ដេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិតនៅក្រោមបញ្ជារបស់លោក ហ៊ុន សែន។

៥) កត្តាក្រុមហ៊ុនអាកាសចរណ៍ ហ៊ានដឹកលោក សម រង្ស៊ី ចូលមកកម្ពុជាឬអត់។ លោក ស៊ីផាន បានចោទសួរថា តើបណ្ដាសមត្ថកិច្ចអន្តោប្រវេសន៍ នៅក្នុងបណ្ដាប្រទេសដែលភ្ជាប់ជើងហោះហើរមកកម្ពុជា ជ្រើសរើសយកលោក សម រង្ស៊ី ឬលោក ហ៊ុន សែន?

៦) កត្តាបាត់បង់តម្លៃនយោបាយ របស់លោក សម រង្ស៊ី ដែលមិនបានចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០១៨។ លោកពន្យល់ថា ផ្ទុយទៅវិញ អវត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោត បានធ្វើឲ្យពលរដ្ឋភ្លូកទឹកភ្លូកដី ប្រមាណជា៨៣,២% ចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសយកលោក ហ៊ុន សែន។

ប៉ុន្តែនៅទីបំផុត លោក ផៃ ស៊ីផាន បានទទួលស្គាល់ថា មានសង្ឃឹមប្រមាណរវាងពី១០ ទៅ២០ភាគរយដែរ ដែលលោក សម រង្ស៊ី អាចវិលចូលស្រុកវិញ។ លោកថា៖

«មកដោយសារឆន្ទះទេ តែបើមកតាមបែបបទ នៃការធ្វើដំណើរ គឺមកអត់កើតទេ។ គឺដាច់ខ្យល់ងាប់ នៅព្រលានយន្ដហោះតែម្ដង ព្រោះគេមិនឲ្យឡើងកប៉ាល់ហោះ។ តើមានកប៉ាល់ហោះណាមួយ ដែលស្ម័គ្រចិត្តចូលរួមនយោបាយ ជាមួយគណបក្សប្រឆាំងឬទេ? គាត់ទៅដល់ហ្នឹង គេអត់ឲ្យឡើងយន្ដហោះទេ! (SIC)»៕



លំអិតបន្ថែមទៀត

កម្ពុជា

សារ​បួងសួង​សុំ​«សុខសន្ដិភាព» របស់ កឹម សុខា ក្នុង​ឱកាស​ចូលឆ្នាំថ្មី

នៅមួយថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារបួងសួងខ្លីៗ ដើម្បីស្នើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មាន«សុខសន្ដិភាព» និងការរួមរស់ដោយសុខដុមរមនា។ ក្នុងខណៈនេះ ប្រធានគណបក្សប្រឆាំង ...
កម្ពុជា

៥ចំណុច​ដែល​មេធាវី ជូង ជូងី ដាក់​ឲ្យ​«អ្នក​ឱប​លក្ខន្តិកៈ»

«អ្នក​ឱប​លក្ខន្តិកៈ» ៖ ការខ្វែងគំនិតគ្នា រវាងក្រុមស្និតលោក កឹម សុខា និងក្រុមស្និតលោក សម រង្ស៊ី បានបង្ក​ឲ្យមាន​សង្គ្រាមប៉ាកកាមិនតិចទេ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ម្នាក់ៗ ខិតខំស្វែងរកអំណះអំណាង ...
កម្ពុជា

សម រង្ស៊ី៖ «វិមាន​ឈ្នះឈ្នះ គួរ​មាន​ឈ្មោះ​វិមាន​ហ៊ុនសែន​ក្បត់ជាតិ»

នៅតែប៉ុន្មានម៉ោង មុនការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវវិមាន«ឈ្នះឈ្នះ» ក្នុងព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មរបស់លោក គួរហៅស្ដូបចងចាំ ដ៏ធំសម្បើម ថាជាវិមាន «ហ៊ុនសែនក្បត់ជាតិ» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.