កម្ពុជាដំណឹង

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។

ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ បានចេញផ្សាយយ៉ាងសន្ធឹកសន្ធាប់ អំពីជំនួបមួយកាលពីម្សិលម៉ិញ រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ដុក អេរិសិន (Doug Ericksen) ព្រឹទ្ធសមាជិកប្រចាំរដ្ឋវ៉ាស៊ីនតោន (ភាគខាងលិចអាមេរិក)។

រូបភាពច្រើនសន្លឹក ដែលត្រូវបានផ្សព្វផ្សាយឲ្យឃើញនោះ បង្ហាញថា លោក ដុក អេរិសិន ដែលមានគ្នីគ្នាតែពីរនាក់ និងលោក ហ៊ុន សែន ដែលមានគ្នាដល់ទៅ៨នាក់ កំពុងជួបជជែកគ្នា នៅក្នុងវិមានសន្តិភាព មុននឹងចេញមកញញឹមញញែម ចាប់ដៃគ្នានៅចំពោះមុខអ្នកថតរូប។

លោក ដុក អេរិសិន ត្រូវបានស្រង់សម្តីមកផ្សាយថា លោកបានថ្លែងអបអរសាទរ ចំពោះលទ្ឋផលនៃការបោះឆ្នោតជាតិខែកក្កដា ដែលផ្ដល់ជ័យជំនះ ទៅឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែមួយគត់។

ប្រដាប់ឃោសនារបស់ក្រុងភ្នំពេញ បានអះអាងទៀតថា ព្រឹទ្ធសមាជិករូបនេះ នៅបានថ្លែងអបអរសាទរ ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ ហើយថាវត្តមានរបស់លោក អេរិសិន នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែល្អប្រសើឡើង។

លោក ហ៊ុន សែន បានតបទៅលោក ដុក អេរិសិន វិញ នៅក្នុងឱកាសនោះថា លោកបានថ្លែងអំណរគុណ និងស្វាគមន៍លោកព្រឹទ្ធសមាជិក ចំពោះគោលបំណងពង្រឹងកិច្ចទំនាក់ទំនងនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បុរសខ្លាំងកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជារីករាយសហការឡើងវិញ ជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុ ជន​ជាតិ​អាមេរិកាំងដែលបានបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម។

ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ ដែលមានវាសនាជាងប្រតិភូ EU…

សម្រាប់លោក អ៊ូ វីរៈ ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់តាមរយៈបណ្ដាញសង្គមទ្វីសធើរដូច្នេះថា៖

«ព្រឹទ្ធសមាជិកប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិកឡើយ។ និយាយឲ្យចំ តំណែងនេះវាស្ទើតែគ្មានន័យអ្វីធំដុំទេ ហើយក៏កាន់តែមិនមានឥទ្ធិពលអ្វី ដល់ទំនាក់ទំនងការបរទេសនោះដែរ។»

យ៉ាងណា សម្រាប់លោក ហ៊ុន សែន លោក ដុក អេរិសិន ទំនងជាមានតំណែងខ្ពស់ ជាងមន្ត្រីបរទេសណាផ្សេង ប្រសិនបើមន្ត្រីរូបនោះមកជួបលោក ដើម្បីលើកឡើង ពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ឬការគោរពសិទ្ធិមនុស្ស។ ដូចកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម្ងៃ លោក ហ៊ុន សែន បានអះអាងថា គណៈប្រតិភូនៃសហភាពអ៊ឺរ៉ុប មិនមាន«ឋានានុក្រមស្មើ» ដើម្បីជួបជាមួយលោកទេ បើទោះជាក្រុមប្រតិភូទាំងនោះ មានវត្តមាននៅកម្ពុជា ដើម្បីជជែកពីប្រព័ន្ធអនុគ្រោះពន្ធ «EBA» សម្រាប់ប្រទេសកម្ពុជានោះក៏ដោយ។

ជាការរំលឹកឡើងវិញ លោក ដុក អេរិសិន ជាមនុស្សម្នាក់ពីក្នុងចំណោមមន្ត្រីអាមេរិក​៤នាក់ ដែលបានចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខណៈរដ្ឋាភិបាលអាមេរិក របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបដិសេធបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការ មកកាន់ប្រទេសកម្ពុជា ដោយបានអះអាង អំពីកង្វះដំណើរការ​ប្រជាធិបតេយ្យ​គ្រប់គ្រាន់ សម្រាប់ធ្វើការវាយតម្លៃ ទៅលើការបោះឆ្នោត​ដ៏ចម្រូងចម្រាស់មួយនេះ។

ប៉ុន្តែពីក្នុងចំណោមមន្ត្រីទាំងបួននាក់ មន្ត្រីពីររូប គឺលោក «Drew MacEwen» និង​លោក «Brandon Vick» ដែលសុទ្ធសឹងជាតំណាងរាស្ត្រ ប្រចាំក្នុងរដ្ឋវ៉ាស៊ិនតោនដដែលនោះ បានចេញមុខទទួលស្គាល់ ពី«ភាពខុសច្បាប់»នៃការបោះឆ្នោត ខែកក្កដានោះ បន្ទាប់ពីពួកលោកបានវិលត្រឡប់ ទៅដល់សហរដ្ឋអាមេរិកវិញ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានស្រង់សម្ដីតំណាងរាស្ត្រទាំងពីររូប មកបញ្ជាក់ថា ពួកលោកបានចាកចេញពីកម្ពុជា ដោយ​មិន​នៅ​រង់ចាំ​សង្កេត​ការណ៍​​បោះ​​ឆ្នោត ​​ឲ្យ​​បាន​​ចប់​ចុង​ចប់​ដើម​នោះ​ផងទេ បន្ទាប់ពីពួកលោកដឹងថា គណបក្ស ប្រជាជន​កម្ពុជា បាន​​ព្យាយាម​ប្រើប្រាស់​​​ក្រុមលោក ដើម្បី​ទាញ​យក​ភាពស្របច្បាប់ ពីការបោះឆ្នោតនេះ៕



លំអិតបន្ថែមទៀត

ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

បោះឆ្នោត​ប្រធានាធិបតី​អាមេរិក៖ ដឹង«បេក្ខជនដែលឈ្នះ»នៅពេលណា?

បេក្ខជនដែលឈ្នះ ក្លាយជាប្រធានាធិបតីអាមេរិក ត្រូវទទួលសម្លេង យ៉ាងហោច ២៧០តំណាង​ម្ចាស់ឆ្នោត ពីក្នុងចំណោម៥៣៨តំណាងម្ចាស់ឆ្នោត បែងចែកតាម​មណ្ឌលនាន នៃរដ្ឋ​ទាំង៥០។ ប៉ុន្តែនៅសហរដ្ឋអាមេរិក បើទោះជាការស្ទង់មតិ បានផ្ដល់លទ្ធផល ទៅលោក ចូ ...
កម្ពុជា

ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា ...
កម្ពុជា

តំណែង​នាយករដ្ឋមន្ត្រី៖ ហ៊ុន សែន ប្រកាសបិទផ្លូវ ស ខេង – ទៀ បាញ់

គ្មានទេដំណើរ ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ស ខេង និងលោក ទៀ បាញ់ ដោយហេតុថា ទម្រាំលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីអំណាច ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.