កម្ពុជាដំណឹង

ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ របស់ប្រិយមិត្តម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍នោះ បានប្រកាសមិនទទួលស្គាល់សន្និសីទ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងក្រុង អាត្លង់តា សហរដ្ឋអាមេរិក ពីសំណាក់ក្រុមមួយ ដែលគេជឿថា មានទំនោរស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ។ សេចក្ដីថ្លែងការណ៍បានហៅការរៀបចំសន្និសីទនេះ ថាជាការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ របស់ក្រុមចលនាសង្ក្រោះជាតិ។

ប៉ុន្តែខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ដែលត្រូវបានលោក មុត ចន្ថា យកមកបង្ហោះបន្ត នៅលើគណនីហ្វេសប៊ុករបស់លោក មិនបានបង្កក្ដីសោមនស្ស ទៅដល់អ្នកផងទាំងឡាយនោះឡើយ។ ប្រិយមិត្តម្នាក់ ដែលដាក់ឈ្មោះ «Pheaktra Tun» នៅលើបណ្ដាញសង្គម បានរិះគន់ទង្វើលោក មុត ចន្ថា ដោយប្រៀបធៀបមនុស្សជំនិត របស់លោក កឹម សុខា រូបនេះ ទៅនឹងលោក ស៊ុត ឌីណា អតីតមន្ត្រីចុះចូល និងជាអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលសព្វថ្ងៃ ត្រូវបានរបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារ ជុំវិញការពាក់ព័ន្ធ នឹងការប្រព្រឹត្តិ​អំពើពុករលួយ។

លោក «Pheaktra Tun» បានសរសេរថា៖ «មុត ចន្ថា និង ស៊ុត ឌីណា ជាមនុស្សសន្តានតែ១ទេ»។

ទំនងជាក្ដៅស្លឹកត្រជៀក លោក មុត ចន្ថា បានសរសេរតបវិញថា៖ «ខ្ញុំសន្តានមនុស្ស ចុះលោកសន្តានស្អីដែរ? ម៉េចមិនទៅរស់នៅយួន ឬចិនទៅ បើឲ្យតែគេមានគំនិតផ្ទុយ ចាត់ទុកគេជាមនុស្សមិនល្អនោះ។ លោកមិនគួររស់នៅស្រុកខ្មែរទេ ព្រោះស្រុកនេះគោរពគោលការណ៍ប្រជាធិបតេយ្យ និងមានសិទ្ធិសម្តែងមតិពេញលេញ។»៕

សេចក្តីថ្លេែងការណ៍របស់សាខាក្រុមគាំទ្រគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក CNRP-USA។

Gepostet von Chantha Muth am Freitag, 30. November 2018



លំអិតបន្ថែមទៀត

កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...
កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង ហ៊ុន សែន នៅ​តុលាការ​បារាំងជា​«ល្បិច»​បង្វែរ​រឿង

ដំណឹងនៃការដាក់បណ្ដឹង ទៅកាន់តុលាការបារាំង ដោយក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រតិកម្មមកវិញភ្លាមៗ ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំងក្នុងយប់ថ្ងៃនេះ។ តែប្រធានស្ដីទីគណបក្សប្រឆាំង ដែលជាភាគីចុងបណ្ដឹង បានចាត់ទុកបណ្ដឹងនោះ ...
កម្ពុជា

សម រង្ស៊ី ថា​ការបញ្ជូន​ដីកាតុលាការ​ទៅ​អាស៊ាន គ្មាន​ឥទ្ធិពលអ្វីលើ​លោកទេ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតបពីរដ្ឋធានី ប៉ារីស ប្រទេសបារាំងថា ទង្វើរបស់លោក ហ៊ុន សែន ជុំវិញការបញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ឲ្យចាប់ខ្លួនលោកនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.