«ស្រុកខ្មែរ​គឺឡប់ឡែ​មែនទែន» នេះជាការឧទានឡើង របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្ស​សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ និងជា​ប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដើម្បីជាការរិះគន់ តបនឹងការធ្វើដើមសាបុាំង ណូអែល ឬគ្រីស្មាស ដោយយកកដបស្រាបៀរ «Heineken» មកសង់។

បើតាមមេបក្សសំបុកឃ្មុំរូបនេះ ការអនុញ្ញាតឲ្យធ្វើបែបនេះ គឺដើម្បីបំពុលប្រជាពលរដ្ឋ ហើយមិនដែល​មានស្ថាប័នណា ឬមេដឹកនាំណា «ខ្វាយខ្វល់» ចំពោះបញ្ហានេះឡើយ។ តាមរយៈវីដេអូមួយ ដែលលោកបានថត និងយកមកបង្ហោះ នៅលើបណ្ដាញសង្គម លោក សូណង់ដូ បាននិយាយថា៖

«យើងឃើញឬទេ? តែបុណ្យណូអែលហ្នឹង ក៏មាន”Heineken“ដែរ ក៏មានគ្រឿងពុលដែរ។ ស្រុកខ្មែរគឺឡប់ឡែមែនទែន … ធ្វើឲ្យអ្នករកស៊ីគ្រឿងស្រវឹងហ្នឹងបានចិត្ត ហើយអត់មានយកចិត្តទុកដាក់ ចំពោះបញ្ហាហ្នឹងទេ ស្រុកខ្មែរយើងហ្នឹង។ ទៅកន្លែងណា ក៏មានការផ្សព្វផ្សាយរឿងហ្នឹងដែរ ពុល… គឺចង់ឲ្យប្រជាពលរដ្ឋពុល!»

ការបង្ហោះរបស់លោក ម៉ម សូណង់ដូ មិនទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្មាន ពីប្រិយមិត្តទូទៅ ក្នុងបណ្ដាញសង្គមទេ ក្រៅតែពីការចែករំលែក និងការបញ្ចេញយោបល់តិចតួច ពីសំណាក់ប្រិយមិត្តមួយចំនួន។ ពីក្នុងចំណោមនោះ មានប្រិយមិត្តខ្លះ ស្នើឲ្យលោកនិយាយប្រាប់លោក ហ៊ុន សែន ដោយផ្ទាល់ទៅ ខណៈប្រិយមិត្តខ្លះទៀត អះអាងថាលោក ម៉ម សូណង់ដូ «ធ្វើការឲ្យលោក ហ៊ុន សែន ហេតុអ្វីក៏លោក មកនិយាយអាក្រក់ ពីប្រទេសនេះទៀត… គេដឹងអស់ហើយ។»

មេបក្សសំបុកឃ្មុំ បានឆ្លើយតបវិញថា៖

«ខ្ញុំចូលចិត្តនិយាយការពិត សម្រាប់ទាំងអស់គ្នា៕»

«ហួសចិត្ត» ហ៊ានយកដបស្រវឹង Heineken ជំនួសឲ្យរុក្ខជាតិសម្រាប់បុណ្យ ណូអែល Noël ផង! ទៅរួច!!!!! ២០/១២/២០២០

Posted by Sonando Mam on Sunday, December 20, 2020


លំអិតបន្ថែមទៀត

កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...
កម្ពុជា

សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

«បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ...
កម្ពុជា

កឹម សុខា ផ្ញើសារ​ចូលរួម​មរណទុក្ខ​សព​ម្ដាយក្មេក ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក កឹម សុខា បានផ្ញើរសារមរណទុក្ខមួយច្បាប់ ជូនលោក ហ៊ុន សែន ដើម្បីសំដែងការសោកស្ដាយ និងទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកយាយ ប៊ុន ស៊ាងលី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.