Tag: Noel
-
អាជ្ញាធរបារាំងបង្ក្រាប«ខ្មាន់កាំភ្លើង»នៅស្ត្រាស្បួរ៍-ISIS ទទួលស្គាល់ភេរវកម្ម
បុរសឈ្មោះ «Cherif Chekatt» ជនសង្ស័យជា«ខ្មាន់កាំភ្លើង» ដែលបានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ ក្នុងយប់ថ្ងៃព្រហស្បត្តិម្សិលម៉ិញ នៅក្នុងសង្កាត់ «Neudorf» ស្ថិតនៅកណ្ដាលក្រុងស្ត្រាស្បួរ៍ ភាគខាងកើតប្រទេសបារាំង។ ក្នុងពេលជាមួយនោះ ទីភ្នាក់ងារឃោសនាផ្លូវការ របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានប្រកាសទទួលស្គាល់ថា បុរសម្នាក់នេះ ជាយុទ្ធជនម្នាក់ ពីក្នុងចំណោមយុទ្ធមិត្តរបស់ផងខ្លួន។ ទីភ្នាក់ងារ «Amaq» របស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរឲ្យដឹងថា៖ «យុទ្ធជន (Cherif ... -
ភេរវកម្មនៅស្ត្រាស្បួរ៍៖ ស្លាប់៣នាក់ របួស១៣នាក់ បារាំងតម្លើងកម្រិតការពារសន្តិសុខ
មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់ ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) បានថ្លែងកាលពីយប់ម៉ិញថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៩ និង៥០នាទី ខណៈខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរស្គាល់អត្តសញ្ញាណ និងកំពុងស្ថិតក្រោមការប្រមាញ់។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ... -
ផ្ទុះអាវុធនៅស្ត្រាស្បួរ ស្លាប់២នាក់ របួស១៣នាក់ – អាជ្ញាធរបារាំងបើកការអង្កេតពីភេរវកម្ម
មនុស្ស២នាក់ បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងបួស ក្នុងហេតុការណ៍ផ្ទុះអាវុធមួយ បង្កឡើងដោយបុរសម្នាក់ ដែលបានបើកការបាញ់រះ ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។ ខាងលើនេះ ជាតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្តាណេរ (Christophe Castaner) ធ្វើទៅកាន់អ្នកសារព័ត៌មាន និងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ លោក «Robert Herrmann» ប្រធានតំបន់ ដែលស្ថិតនៅជុំវិញក្រុងស្ត្រាស្បួរ៍ បានអះអាងបន្ថែមថា ៧នាក់ពីចំណោមជនរងរបួស កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ ដោយឡែក ទូរទស្សន៍បារាំង «BFMTV» និង ... -
ប្រវត្តិ«លោកតាណូអែល» នៃបុណ្យណូអែល ឬ គ្រីស្មាស
បុណ្យណូអែល (Noël) ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យសាំង នីកូឡា (Saint Nicolas) តាមបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូអែល» មានឈ្មោះថា «សានតា ក្លូស (Santa Claus – ឈ្មោះហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅសតវត្សទី១៩។ នៅបារាំង គេទើបនឹងចាប់ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល»នេះ នៅកណ្ដាលសតវត្សទី២០ប៉ុណ្ណោះ។ ការងាររបស់ «សានតា ក្លូស ឬ លោកតាណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូនក្មេងណាដែលស្លូតបូត ត្រឹមត្រូវ នៅក្នុងរាត្រីបុណ្យ ថ្ងៃទី២៤ ...
Loading...