កម្ពុជាដំណឹង

ម៉ម សូណង់ដូ ប្ដូរឈ្មោះប្ដូរត្រកូល លើហ្វេសប៊ុក?

នៅលើបណ្ដាញសង្គម បើគេចង់រករកលោក ម៉ម សូណង់ដូ ដោយវាយអក្សរ «Mam Sonando» ចូលទៅរុករកនោះ គេនឹងរកមិនឃើញគណនីពិត របស់លោកទៀតទេ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយហេតុថា គណនីពិតរបស់លោក «Mam Sonando» ត្រូវបានប្ដូរឈ្មោះ​​ទៅជា «រក្សា សន្តិភាព» ហើយឈ្មោះ «Sonando» បានក្លាយជា «Nickname» វិញ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមសាកសួរ អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ តាមរយៈសារអេឡិចត្រូនិក ដើម្បីចង់ដឹងថា តើគណនីលោកត្រូវបានចោរលួច យកទៅគ្រប់គ្រង ឬយ៉ាងណា?

អ្នកស្រី ហួន ផាន់ណារី បានឆ្លើយតបមកវិញ ថាពិតជាត្រូវបានចោរបច្ចេកវិទ្យា លួចយកទៅគ្រប់គ្រង អស់រយៈពេល ប្រមាណជា២ម៉ោង មុននឹងត្រូវបានទាញ យកមកគ្រប់គ្រងបានវិញ។ អ្នកស្រីបន្តថា បើទោះជាយ៉ាងនេះក្ដី ក៏អ្នកស្រី​នៅ​មិនអាច​ប្ដូរឈ្មោះគណនីនោះ បានវិញនៅឡើយ។

សេចក្តីជូនដំណឹង———————-នៅព្រឹកថ្ងៃ ១៤ ខែមករា ឆ្នាំ២០១៩ អខោនហ្វេសបុក របស់ លោកប្រធាន ម៉ម សូណង់ដូ …

Gepostet von ប៊ុត ប៊ុនឈាន am Sonntag, 13. Januar 2019

រីឯខ្សែភ្ជាប់ ចូលទៅគណនីពិត របស់ម្ចាស់កំណាព្យ «តើខ្ញុំរស់បាន រហូតដល់ពេលណា» ដ៏ល្បីរូបនេះ ដែលមានអាស័យដ្ឋានលើកមុន «facebook.com/mam.sonando» ក៏ត្រូវបានប្ដូរដែរ ទៅកាន់អាស័យដ្ឋានថ្មី ដូច្នេះ «facebook.com/keep.peacecpp»។

កាលពីម្សិលម៉ិញ គឺឃើញនៅលើគណនីនោះ មានបង្ហោះលើកចុងក្រោយបំផុត ពីសកម្មភាពលោក ម៉ម សូណង់ដូ ក្នុងការចូលទៅជជែកពិភាក្សា ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ «BTV» និងសកម្មភាព​មួយចំនួនទៀត ដែលហាក់បង្ហាញថា គណនីហ្វេសប៊ុកមួយនេះ មានសភាពធម្មតាឡើងវិញហើយ៕

BTV- រស់ ចន្រ្តាបុត្រ- សយ សុភាព- ពេជ្រ ស្រស់- ម៉ម សូណង់ដូ- ហៃ សុីណា ២៤/០១/២០១៩

Gepostet von Sonando Mam am Donnerstag, 24. Januar 2019


លំអិតបន្ថែមទៀត

ដំណឹង

មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។ ...
ដំណឹង

បៃដិន៖ ការវាយប្រហារ​តាមអ៊ិនធើណែត​ពីរ៉ុស្ស៊ី នឹងទទួល​«ការឆ្លើយតប»

ការវាយប្រហារផ្នែកបច្ចេកវិទ្យា តាមបណ្ដាញអ៊ិនធើណែត ពីសំណាក់ប្រទេសរ៉ុស្ស៊ី ទៅលើបណ្ដាភ្នាក់ងាររដ្ឋាភិបាលអាមេរិក នឹង​មិនអាច​បន្តនៅ​ដោយគ្មាន​«ការឆ្លើយតប»ឡើយ។ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអះអាងឡើងយ៉ាងដូច្នេះ ...
កម្ពុជា

ម៉ម សូណង់ដូ៖ «ស្រុកខ្មែរ​គឺឡប់ឡែ​មែនទែន»

«ស្រុកខ្មែរ​គឺឡប់ឡែ​មែនទែន» នេះជាការឧទានឡើង របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្ស​សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ និងជា​ប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដើម្បីជាការរិះគន់ តបនឹងការធ្វើដើមសាបុាំង ណូអែល ឬគ្រីស្មាស ដោយយកកដបស្រាបៀរ «Heineken» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.