រាប់ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោកត្រូវបានចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ គេលែងបានឃើញ​«ទំព័រ​ហ្វេសប៊ុក»របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សរសេរបង្ហោះ ក្នុងនាមលោកទៀតហើយ។ កូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់អះអាងថា គឺរូបកញ្ញា និងប្អូនស្រីកញ្ញា ជាអ្នកកាន់កាប់ ទំព័រហ្វេសប៊ុកនេះ និងតែងបានបង្ហោះ ពីដំណឹង ព្រឹត្តិការណ៍ ឬពីសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងគណបក្ស។

តែនៅមួយម៉ោងមុននេះ ទំព័រ​ហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង បានបង្ហោះសារខ្លី​ចំនួនពីរឃ្លា សរសេរក្នុងនាមលោក កឹម សុខា ដោយ​អះអាង​ក្នុងឃ្លា​ដំបូង​ថា៖

«ខ្ញុំ​ កឹម​ សុខា​ ជួបពិភាក្សាជាមួយមេធាវីរបស់ខ្ញុំ នៅគេហដ្ឋាននាព្រឹកថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០១៨នេះ»។

រីឯឃ្លាទីពីរ បានសរសេរថា៖

«ខ្ញុំមានសិទ្ធិ ឲ្យមេធាវីរបស់ខ្ញុំនាំពាក្យ និងបង្ហាញពីឆន្ទៈខ្ញុំ ដែលជាកូនក្តីជាផ្លូវការ ស្របតាមបញ្ញត្តិច្បាប់»។

សារខាងលើដែលបង្ហោះ អមនឹងរូបថតមួយសន្លឹកផង (រូបថតខាងលើអត្ថបទ) ធ្វើឡើងស្របពេល​នឹង​សន្និសីទ​កម្រិត​ពិភពលោក​មួយ ដែល​រៀបចំ​ធ្វើឡើង ដោយ​ក្រុម​អ្នកគាំទ្រ​គណបក្ស នៅក្រៅប្រទេស កំពុងប្រព្រឹត្តិធ្វើ តាំងពីម្សិលម៉ិញ មកទល់នឹងថ្ងៃនេះ នៅក្នុងក្រុងអាត្លង់តា (ភាគខាងកើតអាមេរិក)។

កាលពីសប្ដាហ៍មុន (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨) ក្រុមមេធាវីរបស់លោក កឹម សុខា បានចេញមុខមកបញ្ជាក់ថា កូនក្ដីរបស់ផងខ្លួន មិនទទួលស្គាល់ក្រុមចលនាសង្គ្រោះជាតិ ឬគម្រោងធ្វើសន្និសីទ នៅពេលនេះទេ។

ប៉ុន្តែការលើកឡើងនោះ ត្រូវបានលោក អ៊ុង ឬទ្ធី ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ចាត់ទុកថា ធ្វើឡើងក្រោមការគម្រាមកំហែង។ លោក អ៊ុង ឬទ្ធី បានថ្លែងកាលពីម្សិលម៉ិញ ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកថា បើទោះជាលោក កឹម សុខា បានថ្លែងផ្ទាល់ខ្លួនក៏ដោយ ក៏ក្រុមលោកមានជំនឿ ត្រឹមតែ៥០%ប៉ុណ្ណោះ ដោយអះអាងជាថ្មីថា លោក កឹម សុខា កំពុងស្ថិតក្នុងកណ្ដាប់ដៃ របស់របបដឹកនាំក្រុងភ្នំពេញនៅឡើយ។

កន្លងមក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តែងសុំប្រតិកម្មពីកញ្ញា កឹម មនោវិទ្យា តាមប្រព័ន្ធផ្ញើរសារអេឡិចត្រូនិក ​នៅលើបណ្ដាញសង្គម ប៉ុន្តែមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំងរូបនេះ មិនបានអើពើ ក្នុងការឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មានទេ៕



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិត​ប្រិយមិត្ត៖ «គណបក្ស​ប្រឆាំង​ពីរត្រួត»

«គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មីៗនេះ ប្រធាន​បក្ស​ប្រឆាំង​​ធំបំផុត​បាននិយាយថា “ការបោះឆ្នោត​ឲ្យគណបក្សតូចៗ ជាការបង្ហិន​សន្លឹក​ឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែ​សង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់​ក៏បាន​បញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ ...
កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...
កម្ពុជា

EU ទាមទារជាថ្មី ឲ្យក្រុងភ្នំពេញ​ផ្ដើម«ដំណើរការ​ផ្សះផ្សារជាតិ»

សហភាពអ៊ឺរ៉ុប «EU» បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមីនានេះ នៅចំពោះព្រឹត្តិការណ៍ផ្ដន្ទាទោស ទៅលើក្រុម​​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការនៅកម្ពុជា ដោយស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ផ្ដើម​«ដំណើរការ​ផ្សះផ្សារជាតិ» តាមរយៈ​កិច្ចសន្ទនារួម និងពិតប្រាកដ ជាមួយគណបក្សប្រឆាំង។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.