កម្ពុជាដំណឹង

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យមន្ត្រីគណបក្សប្រឆាំង ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលដែលសេចក្ដីស្នើច្បាប់ ធ្វើវិសោធនកម្ម លើច្បាប់ស្ដីពីគណបក្សនយោបាយ ចូលជាធរមាន។

ស្រង់សំដីដោយវិទ្យុបារាំងអន្តរជាតិ ប្រចាំក្នុងរាជធានីភ្នំពេញ លោក ចាន់ ចេង មេធាវីការពារក្ដី ឲ្យលោក កឹម សុខា ដែលបានចូលជួបកូនក្ដីលោក កាលពីល្ងាចម្សិលម៉ិញ បានថ្លែងឡើងថា៖

«សុំឲ្យតុលាការ ទម្លាក់បទចោទប្រកាន់ មកលើរូបគាត់ [កឹម សុខា] សិន។ ដូចគ្នាផងដែរ ចំពោះការទទួលយក សិទ្ធិនយោបាយ ត្រឡប់មកវិញ ភាគច្រើននៅក្នុងចំនួន ១១៧នាក់ (១១៨នាក់ តែមានម្នាក់បានទទួលមរណភាព) គេនៅរង់ចាំ ឲ្យមានការទម្លាក់ចោល បទចោទលើលោក កឹម សុខា ដើម្បីឲ្យមានសេរីភាព ជាមុនសិនផងដែរបាទ។»

បើតាមលោកមេធាវីដដែល ការស្នើសុំសិទ្ធិធ្វើនយោបាយ ឡើងវិញ ដែលដូច ទៅនឹងការអំពាវនាវ របស់លោក ហ៊ុន សែន កាលពីម្សិលម៉ិញនោះ គ្រាន់តែជាទម្រង់ក្រៅមួយប៉ុណ្ណោះ។ លោក ចាន់ ចេង ថា៖ 

«បើសិនជារូបគាត់ [កឹម សុខា] ជាប់នូវបទចោទប្រកាន់ នៅតុលាការនៅឡើយ តើធ្វើដូចម្ដេច ដើម្បីលោក កឹម សុខា អាចមានសិទ្ធិធ្វើនយោបាយ ឡើងវិញបាននោះ? អញ្ចឹងដូច្នេះ វាមានតែទម្លាក់បទចោទប្រកាន់ ចំពោះគាត់ជាមុនសិនទេ ទើបអាចនិយាយទៅដល់ ការធ្វើនយោបាយរបស់គាត់ ឡើងវិញបាន។»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ របបក្រុងភ្នំពេញ និងចិន​ឃុបឃិតគ្នា ដើម្បីកំណត់​តម្លៃ​វ៉ាក់សាំង

បើសិនជាវ៉ាក់សាំងចិនកុម្មុយនីស ហាក់ត្រូវបានកំណត់ ឲ្យក្លាយជាជម្រើសតែមួយគត់នៅកម្ពុជា នោះគឺដោយសារ របបក្រុងភ្នំពេញ និងប្រទេសចិន បានឃុបឃិតគ្នា តាមរយៈអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យតម្លៃវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ មានតម្លៃថ្លៃលើសលុប។ នេះបើតាមការលើកឡើងរបស់លោក សម ...
កម្ពុជា

អ្នកវិភាគថា ហ៊ុន សែន អួត​ពីអភិក្រម​ទី៥ តែមិន​ទម្លាយ​ពី​«អភិ​ក្រម​ទី៦»

នៅចំពោះការលើកឡើងច្រំដែលៗ ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផង ពីសំណាក់អ្នកគាំទ្រ​ផង ជុំវិញ«អភិក្រមទី៥ ស្ដីពីការវះកាត់» ដែលដាក់ចេញ​ដោយនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជានោះ លោក គឹម សុខ ...
កម្ពុជា

សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។ មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.