«ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» នេះជាសម្រង់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យកមកបញ្ជាក់ឡើងវិញ ដោយលោក ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវ ផ្នែកនយោបាយនិងសង្គម។ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់បន្តថា បន្ទាប់ពីការបរិហារ របស់ប្រទេសលោកខាងលិចមួយនេះរួច របបខ្មែរក្រហមតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក អៀង សារី បានជេរប្រមាថចក្រភពអង់គ្លេស ដោយប្រើពាក្យខ្លាំងៗ និងថាប្រទេសមហាអំណាចមួយនេះ បានជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។

នៅក្នុងពេលកន្លងមក ក្រុមអ្នកគាំទ្ររដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា តែងបាននិយាយតៗគ្នាថា នៅពេលដែលខ្មែរក្រហម អនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា មិនដែលមានក្រុមបស្ចឹមលោកណាមួយ «អើតក្បាល»រិះគន់របប បីឆ្នាំប្រាំបីខែម្ភៃខែ នោះឡើយ។ ក្រុមអ្នកគាំទ្រទាំងនោះ តែងភ្ជាប់ការលើកឡើងដដែលៗនេះ ដើម្បីបន្ទោសប្រទេសមហាអំណាចទាំងនោះ ដែលកំពុងបរិហារបបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃ។

សម្រាប់លោក ឡៅ ម៉ុងហៃ បានរំលឹកពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រនេះ មកវិញនៅលើបណ្ដាញសង្គមថា៖

«ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។ ខ្មែរក្រហម អៀង សារី ជេរប្រមាថអង់គ្លេស ថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។»

ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ខ្មែរក្រហមអៀង សារី ជេរប្រមាថអង់គ្លេស ថាជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

Posted by Mong Hay Lao on Tuesday, February 19, 2019

នៅកម្ពុជា ឆ្នាំ១៩៧៨ និងសព្វថ្ងៃ…

អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយ ដ៏ចាស់វស្សា បានពន្យល់បន្តថា៖

«នៅខែមិនា ឆ្នាំ១៩៧៨ ប្រទេសអង់គ្លេសលើកបញ្ហា ការរំលោភសិទ្ធិមនុស្ស ដោយរបបខ្មែរក្រហម ហើយស្នើការបង្កើតឲ្យអ្នករាយការណ៍ពិសេសមួយរូប ដើម្បីធ្វើរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅគណ:កម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហ ប្រជាជាតិ។ តែប្រទេសសូវៀតជំទាស់នឹងការលើកឡើង នឹងការស្នើរបស់ប្រទេសអង់គ្លស។»

លោកបានបន្តថា៖

«អៀង សារី (Editor’s Note: ជារដ្ឋមន្ត្រីការបរទេសរបស់ខ្មែរក្រហម) បានសរសេរលិខិតតប វ៉ៃប្រហារ ដោយពាក្យអសុរសខ្លាំងៗ ថាប្រទេសអង់គ្លេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ តុលាការខ្មែរក្រហម​បានលើកយកលិខិតនេះ ជាភ័ស្តតាងក្នុងការចោទប្រកាន់ អៀង សារី និងមេៗខ្មែរក្រហមឯទៀត។»

ការរំឭកប្រវត្តិសាស្ត្ររបស់លោក ឡៅ ម៉ុងហៃ ទទួលបានការស្វាគមន៍ និងការថ្លែងអំណរគុណ ពីប្រិយមិត្តរបស់លោកជាច្រើន។ មួយចំនួនបានគិតថា ការលើកឡើងពីកំហុសមួយនៅក្នុងប្រវត្តិសាស្ត្រ នឹងបង្ហាញជាមេរៀន ដើម្បីកុំឲ្យរបបដឹកនាំក្រោយៗ ដើរតាមគន្លងដដែលទៀត។ លោក ឡៅ ម៉ុងហៃ បានឆ្លើយតបវិញថា៖

«ដោយសារធម្មជាតិរបស់មនុស្ស ព្រឹត្តិការណ៍ដែលកើតមានពីមុន នឹងកើតមានទៀត។ អ្នកប្រាជ្ញគេបានសង្កេតឃើញ និងសរសេរទុក តាំងពី២៥០០ឆ្នាំហើយ។ សមខ្មែរយើងមិនមានគំនិតប្រវត្តិសាស្ត្រផង (historical mind) យើងមិនសូវយកចិត្តទុកដាក់រៀនប្រវត្តិសាស្ត្រ និងដកមេរៀនពីប្រវត្តិសាស្ត្រទេ៕»



លំអិតបន្ថែមទៀត

ដំណឹង

លីប៊ី៖ ការប្រយុទ្ធ​ ដណ្ដើម​កាន់កាប់​រដ្ឋធានី បាន​សម្លាប់​មនុស្ស​ជាង​១២០នាក់

ក្នុងគោលបំណង ដណ្ដើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់​លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ ...
ដំណឹង

Covid-19 : នាយករដ្ឋមន្ត្រីអង់គ្លេស ចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីបង្ការ

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ ...
កម្ពុជា

ហ៊ុន សែន ថា«ទិវា​២០ឧសភា» ដើម្បី​រំលឹកពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឬហៅថា «ទិវា​២០ឧសភា» ធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.