• «ឆ្នាំ១៩៧៨ អង់គ្លេស​បរិហារ​ការរំលោភ​សិទ្ធិមនុស្ស នៅកម្ពុជា»

    «ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» នេះជាសម្រង់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យកមកបញ្ជាក់ឡើងវិញ ដោយលោក ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវ ផ្នែកនយោបាយនិងសង្គម។ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់បន្តថា បន្ទាប់ពីការបរិហារ របស់ប្រទេសលោកខាងលិចមួយនេះរួច របបខ្មែរក្រហមតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក អៀង សារី បានជេរប្រមាថចក្រភពអង់គ្លេស ដោយប្រើពាក្យខ្លាំងៗ និងថាប្រទេសមហាអំណាចមួយនេះ បានជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។ នៅក្នុងពេលកន្លងមក ក្រុមអ្នកគាំទ្ររដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា តែបាននិយាយតៗគ្នាថា នៅពេលដែលខ្មែរក្រហម អនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា មិនដែលមានក្រុមបស្ចឹមលោកណាមួយ «អើតក្បាល»រិះគន់របប បីឆ្នាំប្រាំបីខែម្ភៃខែ នោះឡើយ។ ក្រុមអ្នកគាំទ្រទាំងនោះ តែងភ្ជាប់ការលើកឡើងដដែលៗនេះ ...