កម្ពុជាដំណឹង

«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ»​គំនិត សម រង្ស៊ី ដំបូងគេ? WHO ប្រតិកម្ម!

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា តែងលើកឡើងមិនដែលដាច់ ពីយោបល់របស់លោក ក្នុងការបង្កើត«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ» តាំងពីច្រើនសប្ដាហ៍ហើយ។ នៅថ្ងៃសៅរ៍នេះ យោបល់ខាងលើ ដែលមានប្រទេសមួយចំនួនកំពុងធ្វើ បានរងប្រតិកម្ម ពីអង្គការសុខភាពពិភពលោក (WHO /OMS)។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទុះ នារដ្ឋធានីប៉ារីស ប្រទេសបារាំង តែងបានបង្ហោះជាញយដង ម្ដងហើយម្ដងទៀត នៅលើទំព័រហ្វេសប៊ុករបស់លោកថា លិខិតឆ្លងដែនពិសេសខាងលើ នឹងអនុញ្ញាតឲ្យពិភពលោក បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

ដែលហៅថា «លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ (Immunity Passport)» គឺជាលិខិតបញ្ជាក់មួយ ដែលអះអាងថា ម្ចាស់លិខិតមានអង្គការពារប្រាណ (ឬអង្គបដិបក្ខ) ខ្លាំងជាងមេរោគ«Covid-19» និងមិនធ្លាក់ខ្លួនឈឺ ដោយជំងឺដ៏ចង្រៃមួយនេះទេ បន្ទាប់ពីត្រូវបានធ្វើតេស្ដិ៍រួច។ លិខិតបញ្ជាក់ នឹងអនុញ្ញាតឲ្យម្ចាស់លិខិត អាចធ្វើដំណើរ និងប្រកបកិច្ចការរបស់ខ្លួន បានយ៉ាងសេរី នៅលើពិភពលោក ជាពិសេសនៅក្នុងវិស័យទេសចរណ៍។

ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេសបណ្ដាប្រទេសមួយចំនួន នៅបស្ចឹមលោក កំពុងអនុវត្តន៍ (ឬឈានទៅ) បង្កើតឲ្យមាន«លិខិតបញ្ជាក់»មួយនេះឡើង ជាមួយនឹងការធ្វើតេស្ដិ៍ យ៉ាងសន្ធឹកសន្ធាប់ និងយ៉ាងទូលំទូលាយ ទៅលើពលរដ្ឋរបស់ខ្លួន។

សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ប្រទេសទាំងនោះ បានរៀបចំការធ្វើតេស្ដិ៍ និងត្រៀមបង្កើត​«លិខិតឆ្លងដែន»​​នោះ គឺ«ស្របតាមសំណើរ» ឬ​«ធ្វើតាម​យោបល់»របស់លោក ដែលបានលើកឡើង​មុនគេបង្អស់។ អត្ថបទរបស់លោក ទាក់ទងនឹងគំនិតយោបល់​មួយនេះ ត្រូវបានលោកផ្ញើរ ទៅឲ្យសារព័ត៌មាននានា នៅជុំវិញពិភពលោក ដើម្បីធ្វើការចុះផ្សាយ​ជាបន្តបន្ទាប់។

១៩ មេសា ២០២០ / 19 April 2020មោទនភាព កម្ពុជា / Cambodia's pride (*)គំនិតលោក សម រង្សុី ត្រូវបានយកទៅអនុវត្ត…

Gepostet von Sam Rainsy am Samstag, 18. April 2020

ប៉ុន្តែសម្រាប់ «WHO (អង្គការសុខភាពពិភពលោក)» វិញ មិនបានយល់ស្រប តាមបណ្ដាប្រទេសទាំងនោះ ដែលកំពុងធ្វើយុទ្ធនាការ ត្រៀមបង្កើត​«លិខិតឆ្លងដែន»​ដូច្នេះទេ។ «WHO» បានធ្វើការដាស់អារម្មណ៍ប្រទេសទាំងនោះ តាមរយៈសេចក្ដី​ប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ដោយធ្វើការព្រមានឡើងថា៖

«នៅពេលនេះ គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ថា បណ្ដាជនដែលបានជាសះ ពីជំងឺ “Covid-19” និងបណ្ដាជន ដែលមានអង្គការពារប្រាណខ្លាំង ប្រាកដជាត្រូវបានការពារ ពីការឆ្លងមេរោគនេះ ក្នុងពេលក្រោយៗនោះឡើយ។»

«WHO» បានបន្តទៀតថា៖

«មិនមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីវាយតម្លៃ អំពីភាពទុកចិត្តបាន នៃ​“លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ”​នោះទេ ហើយការប្រើប្រាស់ លិខិតបញ្ជាក់បែបនេះ អាចបង្កើន​ហានិភ័យ នៃការឆ្លងរាត្បាត ឲ្យកាន់តែខ្លាំងឡើង។ ជាពិសេស ក្រុមមនុស្ស ដែលគិតថាពួកគេមានភាពស៊ាំនេះ នឹងមិនអើពើ ចំពោះក្រឹត្យក្រម​​អនាម័យ​ឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ក្រុងភ្នំពេញ​ត្រៀម​បិទ​​បណ្ដាញ​សង្គម ឬ​គេហទំព័រ​ព័ត៌មាន ?

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមួយចំនួន ដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយ ដែលរដ្ឋាភិបាលគិតថា ជា «Fake News» បង្កការភិតភ័យ ដល់សង្គមជាតិ ក្នុងនោះមានដូចជា ការបិទទំព័រ​នៅលើបណ្ដាញសង្គម ...
កម្ពុជា

អ៊ូ ច័ន្ទរ័ត្ន ថា​គ្មាន​បំណង​សុំ​សិទ្ធិ​នយោបាយ​ពី ហ៊ុន សែន ទេ

«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ (រូបថត ប៊ុន ណារុន)
កម្ពុជា

Covid-19៖ សម្រាប់​ក្រុម​អ្នក​ទេសចរណ៍​បរទេស «កម្ពុជាតូច តែឫកធំ»

ទេ! មិនមែន«កម្ពុជាតូច តែបេះដូងធំ» ដូចការឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុម​អ្នក​ហែហម​ទេ។ ហើយមន្ទិលក៏កើតមាន កាន់តែខ្លាំងដែរ នៅចំពោះ​ការប្រកាសរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.