កម្ពុជាដំណឹង

ហ៊ុន សែន ស្វាគមន៍ រៀល ខេមរិន្ទ្រ ដោយ​អានសារ​វិលចូល​ស្រុក​របស់​លោក

នៅព្រឹកថ្ងៃចន្ទនេះ លោក រៀល ខេមរិន្ទ្រ ទទួលបានការស្វាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវលោកនាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យធ្វើសកម្មភាពនយោបាយ ឲ្យបានពេញលេញ បន្ទាប់ពីអតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀងរូបនេះ បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ កាលពីម្សិលម៉ិញ។

លោក រៀល ខេមរិន្ទ្រ ដែលទើបទទួលបានសិទ្ធិ ធ្វើសកម្មភាពនយោបាយវិញ បានប្រកាសប្រាប់អ្នកផង អំពីដំណើរវិលចូលប្រទេសវិញនេះ តាមរយៈបណ្ដាញសង្គម ដោយការបង្ហោះរូបថត និងវីដេអូមួយចំនួន ដោយមានអមនឹងការសរសេរ ប៉ុន្មានឃ្លានោះផង។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានស្រង់យកសំណេររបស់ អតីតតំណាងរាស្ត្រ​មកពីគណបក្សសង្គ្រោះជាតិ មកថ្លែងឡើងទាំងស្រុងថា៖

«មកដល់ស្រុកខ្មែរហើយ មិនលក់ក្បាយលក់កន្ទុយអីទេ។ តេជោ សែន ក៏លោកបានបញ្ជាក់ហើយដែរ មិនត្រូវការទិញក្បាលខ្ញុំ យកទៅធ្វើអីនោះទេព្រោះធនធានមនុស្ស CPP មានគ្រប់គ្រាន់ហើយ ឯក្បាលខ្ញុំក៏មិនសម្រាប់ដាក់លក់ដែរ។»

«មកដល់ពោធិចិនតុងគ្មានអ្នកណាមកទទួលអីទេ ព្រោះមិនបានប្រាប់នរណា ជិះរ៉ឺម៉កម៉ូតូកង់៣ ក្តៅណាស់តែចិត្តត្រជាក់ៗ សប្បាយៗ ព្រោះបែកមាតុភូមិជាទីស្នេហាយូរហើយ។»

«អរគុណបងប្អូន កូនក្មួយទាំងអស់ ទាំងអ្នកស្អប់ ទាំងអ្នកនៅតែស្រឡាញ់ ដែលបានជេរ និងទាំងមិនបានជេរ ជីវិតគឺចឹងហើយ មានតែព្រះទេលោកដឹង។»

បន្ទាប់មក លោក ហ៊ុន សែន បានធ្វើអត្ថាធិប្បាយបន្តថា៖

«បានសេចក្ដីថា គាត់មានសិទ្ធិពេញលេញហើយ។ គាត់ចង់ទៅជួបអ្នកគាំទ្រគាត់ នៅកន្លែងណា គឺជាភារកិច្ចរបស់គាត់។ នេះជាដំណើរការលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសយើង។ ឯអ្នកសុំសិទ្ធិនយោបាយដទៃទៀត ដូចជាឯកឧត្ដម គង់ គាំង – គង់ បូរា គាត់មានសិទ្ធិហើយ។ ថ្ងៃនេះ តាមដឹងដូចជាមួយក្រុម ដែលទទួលសិទ្ធិធ្វើនយោបាយ គេនឹងធ្វើសន្និសីទសារព័ត៌មាន៕»

មកដល់ស្រុកខ្មែរហើយ មិនលក់ក្បាយលក់កន្ទុយអីទេ តេជោរសែន…

Posted by Real Camerin on Saturday, March 23, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាបានត្រៀម សម្ភារៈ​និង​បរិក្ខារ​ពេទ្យ រួចហើយ

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកបានត្រៀមបម្រុង សម្ភារៈ​និង​បរិក្ខារ​ពេទ្យ ក្នុងស្ដុករួចស្រេចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏ឧត្បាតមួយនេះ។ សម្រាប់អ្នកឃ្លាំមើល បានលើកឡើងថា ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.