កម្ពុជាដំណឹង

ហ៊ុន សែន ថាក្រដាសប្រាក់​ ១-២-៥​ដុល្លារ នៅតែ​ចាយបាន​ធម្មតា

នៅចំពោះការភ្ញាក់ផ្អើល ថាកម្ពុជាឈប់ប្រើប្រាស់ ក្រដាសប្រាក់ដុល្លារ​ខ្នាតតូច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញមក​ធានាអះអាង ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។

បុរសខ្លាំងកម្ពុជា បានធ្វើការធានាដូច្នេះ នៅលើបណ្ដាញសង្គម ដោយចាត់ទុក​ការភ្ញាក់ផ្អើលនោះ គ្រាន់តែ​ជាពាក្យ​ចចាមអារាម​​ប៉ុណ្ណោះ។ លោកសរសេរថា៖

«ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានជ្រាបបន្ថែម លើ​ការប្រកាស របស់ធនាគារជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, $2, និង $5 គឺ នៅតែ​ចាយបាន​ធម្មតា នៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាម មិនឱ្យចាយ ដូចពាក្យចចាមអារាមនោះទេ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា៖

«ក្នុងករណីប្រសិនបើ មានការបញ្ឈប់ឱ្យចរាចរណ៍ ចាយលុយក្រដាស​ប្រាក់អាមេរិក ប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាស ជាផ្លូវការ ពីធនាគារជាតិ​នៃកម្ពុជា​មិនខាន។ សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រើប្រាស់ចាយវាយ ក្រដាសប្រាក់​អាមេរិក​ប្រភេទ ($1,$2,$5) ដោយសេរី ដោយគ្មានការកាត់ទឹក ឬកាត់ផុក អ្វីទាំងអស់។»

ធនា​គារជាតិ​នៃ​កម្ពុជា បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ ទុក​ពេល៣ខែ ឱ្យគ្រឹះស្ថាន​ធនាគារ និង​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​ ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ ប្រភេទ ១ដុល្លារ ២ដុល្លារ និង​៥ដុល្លារ ដើម្បី​ប្រមូល​ដឹក​​ទៅក្រៅ​ប្រទេស ដោយ​ចាត់ទុក ក្រដាសប្រាក់​ដុល្លារ​ខ្នាត​តូច ​របស់​សហរដ្ឋអាមេរិក​នេះ ថាគឺជា​ឧបសគ្គ​ ដល់​ការជំរុញ ​ការ​ចាយប្រាក់​រៀល​ខ្មែរ​ នៅ​លើ​ទីផ្សារ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ជា សិរី…

Gepostet von ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia am Donnerstag, 28. Mai 2020

តែនៅមួយថ្ងៃ ក្រោយការប្រកាស របស់​ធនាគារជាតិ មានការ​អះអាង​ថា ក្រដាសប្រាក់​ដុល្លារ ទាំងបី​ប្រភេទ​ខាងលើ មិន​ត្រូវ​បាន​​គេ​ទូទាត់​ នៅ​លើ​​ទីផ្សារ​ទេ ខណៈកន្លែង​ខ្លះ នៅទទួលយក​​ក្រដាសប្រាក់​ទាំងនេះ តែ​កាត់​​ភាគរយ។

សម្រាប់លោក សម រង្ស៊ី អ្នកសេដ្ឋកិច្ច និងជាមេដឹកនាំប្រឆាំង ក៏បានយល់ស្រប ដូចការ​លើកឡើង របស់ធនាគារជាតិដែរ។ លោកបាន​បង្ហោះសារ នៅលើ​បណ្ដាញ​សង្កម​ថា៖

«ហេតុអ្វី បានជាគេឈប់​ទទួលយក ក្រដាសប្រាក់ ១-២-៥ ដុល្លារអាមេរិក? ពីព្រោះគេ ចង់ឲ្យយើង​ប្រើប្រាក់រៀលវិញ ក្នុង[ការ]ចំណាយតិចតួច ត្រឹម ៥ ដុល្លារ គឺប្រមាណ ២០០០០ រៀល។»

សម្រាប់លោក ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បានពន្យល់​ ចំពោះចំណាត់ការ ខាងលើនេះ​ថា បើចំនួននៃក្រដាស់ ១-២-៥​ដុល្លារ ក្នុងប្រទេសកម្ពុជា មានចំនួនសរុប ប្រមាណជា២០០លានដុល្លារ នោះរដ្ឋាភិបាល អាចបោះលុយរៀល ក្នុងកម្រិត២០០លានដុល្លារ នេះបន្ថែមបាន ដើម្បីអាចទិញ​​ប្រាក់​ដុល្លារ​​ ទាំងនេះ​បាន។ លោកបន្តថា៖

«បើមន្រ្តីរដ្ឋាភិបាល ឃុបឃិតជាមួយឈ្មួញដូរលុយ ឈ្មួញនោះ គ្រប់[ទឹកតែម្ដង]!»

ឧ. បើចំនួននៃក្រដាស់១; ២; ៣ ដុល្លារក្នុងប្រទេសកម្ពុជាមានតម្លៃ២០០លានដុល្លារ នោះរដ្ឋាភិបាលអាចបោះលុយរៀល២០០លានបន្ថែមបានដើម្បីទិញក្រដាស់ដុល្លារចូល! បើមន្រ្តីរដ្ឋា.ឃុបខិតជាមួយឈ្មួញដូរលុយ ឈ្មួញនោះគ្រប់!

Gepostet von Teang Pa am Donnerstag, 28. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...
ទស្សនៈប្រិយមិត្ត

សម រង្ស៊ី៖ កម្ពុជាគួរមើលគំរូ​តាម​វៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់​ខ្លួន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ដែលមានចំណងជើង «កម្ពុជា គួរណាស់ យកគំរូតាមប្រទេសវៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់ខ្លួន»។ អត្ថបទជាភាសាអង់គ្លេស របស់លោក ...
កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.