កម្ពុជាដំណឹង

ហ៊ុន សែន មិនបាន​ទៅបី​ចៅស្រី​ទើបនឹងកើត ព្រោះជំងឺ​«Covid-19»

Covid-19 ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងប្រកាសឲ្យដឹង ថាលោកមានចៅថ្មី​មួយរូបទៀត។ តែផ្ទុយពីគ្រួសារលោក ក្នុងនោះរួមទាំងភរិយាលោកផង ដែលបានទៅ​ចាប់បី​ទារិកាថ្មី បុរសខ្លាំងកម្ពុជាអះអាងថា លោកមិនអាច​ទៅបីចៅ«ទី២១»រូបនេះ បានឡើយ ដោយសារតែ«ជំងឺឆ្លងកូវីត១៩»។

ជាមួយនឹងរូបថតច្រើនសន្លឹក ដែលបង្ហាញថា ភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហុនសែន បានចូលទៅបីទារិកា ដល់មន្ទីរពេទ្យសម្រាល លោក ហ៊ុន សែន បានសរសេរដោយអំណរ ពីចំងាយថា៖

«បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបាន ចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំនិងភរិយា។ ស្វាគមន៍និងជូនពរចៅ ទទួលបានសេចក្តីសុខ។»

ចៅទី២១របស់លោក ហ៊ុន សែន ជាបុត្រីរបស់លោក សុខ ពុទ្ធិវុធ (កូនប្រុសរបស់សពលោក សុខ អាន) និងអ្នកស្រី ហ៊ុន ម៉ាលី (កូនស្រីពៅរបស់លោក ហ៊ុន សែន)។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន  បានបញ្ជាក់ទៀតថា៖

«តាមិនបានទៅបីចៅ ចេញពីមន្ទីរពេទ្យ ដូចចៅមុនៗឡើយ ដោយសារតែ​ជម្ងឺ​ឆ្លង​កូវីត១៩»

បន្ទាប់ពីការបាត់បង់មាតាក្មេកនាសប្តាហ៍កន្លងទៅ…

Gepostet von Samdech Hun Sen, Cambodian Prime Minister am Dienstag, 12. Mai 2020

លោក ហ៊ុន សែន កំពុងធ្វើចត្តាឡីស័ក ព្រោះ«Covid-19»ឬ?

សំណេររបស់បុរសខ្លាំង បានបង្កើតឲ្យមានមន្ទិល ចំពោះការឆ្លងជំងឺ«Covid-19» សម្រាប់​រូបលោកផ្ទាល់ ដែលខុសពីអ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបង្ហាញ​វត្តមាន ជា​សាធារណៈ និងបានធ្វើដំណើរចេញក្រៅ ដូចគេឯង។

យ៉ាងណា នេះជាមន្ទិល ដែលទម្លាយចេញ ដោយលោក ហ៊ុន សែន ខ្លួនលោក តាមរយៈ​សំណេរ​ខាងលើ និងគ្មានប្រភពច្បាស់ការណ៍ណាមួយ បានបញ្ជាក់នៅឡើយ អំពីបញ្ហា​សុខភាព របស់លោក។

ជារៀងរាល់ដង ដំណឹងលេចឮ ពីបញ្ហាសុខភាពរបស់លោក ហ៊ុន សែន គឺជារឿង«រសើប»​ដែលគ្មានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកណាមួយ ហ៊ានធ្វើសេចក្ដីរាយការណ៍ ឬធ្វើការអង្កេត ក្រៅពីការ​បង្ហើប​ឲ្យដឹង ដោយសាមីខ្លួននោះឡើយ។

ផ្ទុយទៅវិញ អ្នកណាដែលនិយាយ ពីបញ្ហាសុខភាពរបស់ បុរសខ្លាំងអាយុ៦៧ឆ្នាំរូបនេះ តែង​ទទួលរង ការគម្រាមតបវិញ ឬរហូតឈានដល់ចាប់ខ្លួន ពីបទញុះញង់ ឬបទប្រមាថ​ជាដើម៕



លំអិតបន្ថែមទៀត

កម្ពុជា

EU រំឭក​កម្ពុជា​ចុងក្រោយ​អំពី​កាតព្វកិច្ច​សិទ្ធិមនុស្ស ដើម្បី​រក្សាទុក EBA

ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ...
កម្ពុជា

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បន្ត​ជាប់លេខ​ដ៏អាក្រក់ ក្នុង​ឆ្នាំ២០១៩

ពណ៌ក្រហមជាពណ៌របស់ក្រុមប្រទេស ដែលមានសេរីភាពសារព័ត៌មានដ៏អាក្រក់ រាប់ទាំងប្រទេសកម្ពុជាមួយផង។ នេះបើតាមរបាយការណ៍សន្ទស្សន៍ ក្នុង​ឆ្នាំ២០១៩ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងបញ្ជីសន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ...
ដំណឹង

Covid-19៖ ជប៉ុន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចៀស​«គ្រោះធំ»

រដ្ឋាភិបាលជប៉ុននឹងប្រកាស ដាក់តំបន់ចំនួន៧ លើផ្ទៃប្រទេស ទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃអង្គារនេះតទៅ ដើម្បីបញ្ចៀសសេណារីយូ «គ្រោះធំ» បន្ទាប់ពីករណីឆ្លងជំងឺ «Covid-19» បានកើនឡើងខ្លាំង នៅរាជធានី តូក្យូ។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.