កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យ«កាត់ភ្លើង»ផ្ទះអ្នកវិភាគ ដែល​រិះគន់​ការដាច់​ចរន្ត​ជ្រុលហួស

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងព្រឹកនេះ ឲ្យ«កាត់ភ្លើង»សម្រាប់ផ្គត់ផ្គង់ផ្ទះ របស់អ្នកវិភាគណា ដែលរិះគន់ការគ្រប់គ្រង របស់រដ្ឋាភិបាលលោក ផ្នែកផ្គត់ផ្គង់អគ្គិសនី ដែលនាំឲ្យមានការផ្ដាច់អគ្គិសនី នៅក្នុងប្រទេសតាំងពីច្រើនសប្ដាហ៍ នោះមក។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត ដែលសាងសង់ឡើង ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

បន្ទាប់ពីព្រមានក្រុមអ្នកវិភាគ ឲ្យប្រយ័ត្ន«រន្ទះបាញ់» បើសិនជាមើលមកលោក និងរដ្ឋាភិបាលលោក តែនៅក្នុង«ផ្លូវអាក្រក់»នោះ លោក ហ៊ុន សែន បានងាកទៅបញ្ជាមន្ត្រីជំនិតរបស់លោក ដែលអង្គុយនៅខាងក្រោយខ្នង ឲ្យ«កាត់ភ្លើង» (ផ្ដាច់ចរន្ដ) សម្រាប់ផ្ទះអ្នកវិភាគណា ដែលលើកឡើងថា ការដាច់ភ្លើង ជាលេសដើម្បីសង់វារីអគ្គិសនីបន្ថែម។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖

«អាអ្នកវិភាគ! ហ្អែងប្រយ័ត្នរន្ទះបាញ់! អញប្រឹងណាស់…ស្ថានភាពវាបែបហ្នឹង។ គ្រាន់តែវារីអគ្គិសនីនេះមួយ បាត់ដល់ទៅ ១៤៤ម៉េហ្គាវ៉ាត់។ អញ្ចឹងបើវារីអគ្គិសនីទាំងអស់ ខ្លះបាត់អស់៥០ ខ្លះ១០០ អញ្ចឹង ៤០០ហ្នឹងវាត្រូវហើយ។»

កង្វះចរន្តប្រមាណជា ៤០០មេហ្គាវ៉ាត់ ដែលបណ្ដាលមកពី អាកាសធាតុក្ដៅហួតហែង បានធ្វើឲ្យប្រទេសកម្ពុជា រងការផ្ដាច់ចរន្តញឹកញាប់ និងតម្រូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវទិញអគ្គិសនី ពីប្រទេសជិតខាង និងពីប្រទេសទួរគី។

នៅក្នុងទិដ្ឋភាពនេះ ក្រុមអ្នកវិភាគ ដែលមានជំនាញបរិស្ថាន បានសំដែងការសង្ស័យ និងលើកឡើង នៅលើបណ្ដាញសង្គម​ថា នេះ​ជា​ល្បិច​របស់​របប​ក្រុងភ្នំពេញ​ ដើម្បីយក​លេស សាងសង់​ទំនប់​វារីអគ្គិសនី​ បន្ថែម​ទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថ្លែងទៀតថា៖

«កុំស្អីឡើង មើលមករដ្ឋាភិបាល ហ៊ុន សែន ដោយកែវភ្នែកអាក្រក់ ប្រយ័ត្នរន្ទះបាញ់! ៗ! ខ្ញុំមិនចង់និយាយទេ តែវាចេញមកវិភាគ របៀបនេះ។ ឥឡូវអញ្ចេះ បើយើងស្គាល់វា អាផ្ទះហ្នឹង ទៅកាត់ភ្លើងហ្មង។ កាត់ភ្លើងអាផ្ទះហ្នឹង តែម្ដង។ ឲ្យទៅកាត់អាផ្ទះហ្នឹង ឲ្យហ្អែងដុតចន្លុះ។»

«មើល៍អាអ្នកវិភាគ ទៅកាត់ភ្លើងផ្ទះអាហ្នឹង! ដើម្បីឲ្យហ្អែងដឹង ថាខ្វះអគ្គិសនីមិនមែន​យកហេតុផល ដើម្បីនឹងធ្វើវារីអគ្គិសនីទេ។ វាថា យើងធ្វើឲ្យដាច់ភ្លើង ដើម្បីបង្កើតលេស បង្កើតវារីអគ្គិសនី។ (…) សុំឲ្យចេញមកវិភាគទៀត តែបើហ្អែងនៅក្នុងស្រុក ច្បាស់ហើយ គឺកាត់ភ្លើងហ្អែង៕»

១) គ្រោះរាំងស្ងួត មិនមែនមានតែនៅកម្ពុជាទេ។ បើកម្ពុជាខ្វះរហូតដល់៤០០មេហ្គាវ៉ាត់ ចុះប្រទេសជិតខាងកម្ពុជា…

Posted by ព្រហ្ម គិត on Saturday, March 16, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឱ្យ​សង់ផ្លូវ​បានស្អាត សម្រាប់​ទេសចរណ៍​ក្នុងស្រុក មកមើល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីក្រោមឱវាទ របស់លោក ត្រូវសាងសង់​ផ្លូវថ្នល់​ ឲ្យបានស្អាត សម្រាប់ទាក់ទាញទេសចរណ៍​ក្នុងស្រុក មកមើល ផ្លូវថ្នល់ទាំងនោះ។ ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ...
កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ...
កម្ពុជា

ហ៊ុន សែន ស្នើឲ្យពលរដ្ឋ​«រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន» ក្នុងវិបត្តិ​ទឹកជំនន់

សូមប្រជាពលរដ្ឋ «រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ» ដោយត្រូវជម្លៀសខ្លួន ទៅរក​ទីទួលសុវត្ថិភាព។ នេះ ជាការលើកឡើងមេដឹកនាំកម្ពុជា ដើម្បីឆ្លើយតប​នឹងវិបត្តិទឹក​ជំនន់ ដែលកំពុងញាំញីខេត្តមួយចំនួន ស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យ នៃប្រទេស។ លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.