ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព ៖ បន្ទាប់ពីទស្សនកិច្ចពីរថ្ងៃ នៅក្នុងប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចរបស់លោក សម្រាប់រយៈពេល២ថ្ងៃទៀត ទៅកាន់រដ្ឋធានី ហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងជួបលោក ង្វៀន ហ្វ៊ូជុង (Nguyễn Phú Trọng) ប្រធានរដ្ឋ និងជាអគ្គលេខាគណបក្សកុម្មុយនីស្ដិ៍ និងជួបអ្នកស្រី ង្វៀន ធីគឹមងិន (Nguyễn Thị Kim Ngân) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាពិសេស ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងមានគម្រោង ជួបពិភាក្សាទ្វេភាគី ជាមួយលោក ង្វៀន សួនហ្វ៊ុក (Nguyễn Xuân Phúc) នាយករដ្ឋមន្ត្រីវៀតណាម។

លោក ហ៊ុន សែន ខ្លួនលោក បានសរសេរដោយផ្ទាល់ដៃ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«ដំណើរទស្សនកិច្ចរបស់ខ្ញុំ នៅវៀតណាម គឺដើម្បីពង្រឹង និងពង្រីក នូវចំណងទាក់ទង ជាមិត្តភាព និងសហ​ប្រតិបត្តិការ​ ព្រមទាំងពិភាក្សាការងារ ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរផង និង​ ពិភាក្សា លើបញ្ហា​អន្តរជាតិមួយចំនួន ដែលជាកង្វល់រួមផង»។

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«ក្រៅពីនេះ ខ្ញុំគ្រោងនឹងចូលរួម កិច្ចសន្ទនាធុរកិច្ច កម្ពុជា-វៀតណាម និងជួប​សមាគម​មិត្តភាព កម្ពុជា-វៀតណាម ផងដែរ»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឲ្យគ្រប់ស្ថាប័ននិងពលរដ្ឋ កុំធ្វើដំណើរទៅ បស្ចឹមលោក

បន្ទាប់ពីហាមបណ្ដាជន ពីបស្ចឹមលោក កុំឲ្យធ្វើដំណើរចូលកម្ពុជា សម្រាប់រយៈពេល៣០ថ្ងៃ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ និងពលរដ្ឋកម្ពុជា កុំធ្វើដំណើរទៅ កាន់បស្ចឹមលោកវិញម្ដង។ នេះ បើតាមសារាចរណៃនាំ ចុះហត្ថលេខាដោយបុរសខ្លាំងកម្ពុជា ...
កម្ពុជា

កម្ពុជា​ទទួល​ការរំពឹង​ថា នឹង​ក្លាយជា​«ត្រយ៉ងសេដ្ឋកិច្ច»​នៅអាស៊ី!

បន្ទាប់ពី«ខ្លាសេដ្ឋកិច្ច» ឬ«ស្វីសនៅអាស៊ី» ពេលនេះជាវគ្គ«ហង្សសេដ្ឋកិច្ច»។ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើល បានរិះគន់តបវិញ​យ៉ាងចាស់ដៃ ដោយចំអកឡើងថា ក្នុងពេលខាងមុខ កម្ពុជាទទួលការរំពឹងថា នឹងក្លាយជាឥន្ទ្រីយ៍សេដ្ឋកិច្ច ឬ«ត្រយ៉ងសេដ្ឋកិច្ច» ជាក់ជាមិនខាន។ រលកនៃការរិះគន់ ...
កម្ពុជា

កឹម សុខា បង្ហោះសារ​រំឭកខួប​នៃ​ការចាប់ខ្លួន ដើម្បី​ឆ្លើយតប សម រង្ស៊ី

កឹម សុខា – សម រង្ស៊ី – ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានយកឱកាសនៃខួបលើកទី២ នៃការចាប់ខ្លួនលោក ដោយរដ្ឋអំណាច ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.