កម្ពុជាដំណឹង

ហ៊ុន សែន «ធ្លោយមាត់»ថា ទូរទស្សន៍​ឯកជន​ជា​ម៉ាស៊ីន​ឃោសនា​ឲ្យ​រដ្ឋាភិបាល​

ប្រសិនជាអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្លាប់បានបរិហារថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កាន់ក្ដាប់យ៉ាងណែន នៅក្នុងដៃនោះ នៅថ្ងៃនេះ គឺលោក ហ៊ុន សែន ខ្លួនលោកជាអ្នក«ធ្លោយមាត់»ថា បណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជន​នៅក្នុងប្រទេស គឺជា«ក្បាលម៉ាស៊ីន»ឃោសនា ឲ្យការងាររដ្ឋាភិបាលរបស់លោក។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងអំណាច តាំងពីជាងបីទសវត្សមកនោះ ថែមទាំងបានអះអាងទៀតថា បុគ្គលិកជាច្រើន ពីក្នុងស្ថានីយ៍ទូរទស្សន៍ទាំងនោះ បានទទួលប្រាក់ ពីលោកនោះផង។

សំដីអះអាងនោះ ធ្វើឡើងតាមរយៈសារសម្លេងមួយ ដែលលោក ហ៊ុន សែន បានថតផ្ញើរទៅកាន់ លោក អ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ CNC ដើម្បីបញ្ជាឲ្យមេដឹកនាំស្ថាប័នផ្សព្វផ្សាយឯកជនរូបនេះ ចុះចេញពីតំណែង បន្ទាប់ពីមានបញ្ហាប្រទាំងប្រទើសផ្ទៃក្នុងមួយ នៅក្នុងក្រុមហ៊ុន។ 

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖

«ក្រៅតែពីរឿងកងទ័ព គឺខ្ញុំមិនដែលធ្វើការ ទាំងយប់អាធ្រាតបែបនេះទេ។ ក៏ប៉ុន្តែស្ថានីយ៍ទូរទស្សន៍មួយ ដែលជាក្បាលម៉ាស៊ីន [ឃោសនា] សម្រាប់ការងាររាជរដ្ឋាភិបាល ខ្ញុំត្រូវតែធ្វើការឈឺឆ្អាល។»

លោក ហ៊ុន សែន បន្ត«ធ្លោយមាត់»ទៀតថា៖

«ទូរទស្សន៍ទាំងអស់ គឺបុគ្គលិក CNC ហើយ ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីខ្ញុំ និងពីភរិយារបស់ខ្ញុំ ច្រើនជាងគេបង្អស់។ បាយ័ន បានតិចតួចណាស់ ក៏ប៉ុន្តែបុគ្គលិក CNC CTN គឺសុទ្ធតែជាបុគ្គលិក ដែលខ្ញុំ (…) មួយចំនួនណានោះ មិនទាំងអស់ទេ គឺបានទទួលប្រាក់ឧបត្ថម្ភ តាមពិធីបុណ្យទាននានា គឺខ្ញុំយកចិត្តទុកដាក់ ពីបញ្ហានេះ។»

បុរសខ្លាំងកម្ពុជា នៅបានគម្រាមដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ លោក គិត ម៉េង ដែលគេស្កាល់ថា ជាមនុស្សជំនិតរបស់លោក នោះទៀតថា៖

«នេះ ខ្ញុំយល់ដល់លោក [អ៊ុក វូរ៉ា] ហើយ បានជាខ្ញុំនិយាយ។ បើខ្ញុំមិនយល់ទេ ខ្ញុំប្រាប់ [គិត] ម៉េង ដោយដេញលោកចោល។ បើ ម៉េង មិនហ៊ានដេញលោកចោលទេ គឺ ម៉េង សាកល្បងជាមួយខ្ញុំ ម៉េង ក្លាយទៅជាសត្រូវរបស់ខ្ញុំ។ ហើយ ថាតើមុខរបររបស់ ម៉េង នឹងជួបប្រទះអ្វីខ្លះ? នៅក្នុងស្ថានភាព ដែលទទួលការគាំទ្រពីខ្ញុំ ផ្នែកមុខរបរ។ (…) គិត ម៉េង មិនអាចជ្រើសរើសលោក ហើយទាត់ចោលខ្ញុំបានទេ។»

រំលោភអំណាចរបស់មេដឹកនាំរដ្ឋាភិបាល ដោយប្រើការ ជ្រៀតជ្រែកនិងប្រើកម្លាំងគំរាមកំហែងលើគ្រប់វិស័យ តុលាការ កងកម្លាំងប្រដាប់អាវុធ…

Gepostet von Koul Panha am Freitag, 21. Dezember 2018
ប្រតិកម្មដោយប្រយោលមួយ របស់លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល។

កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders/ Reporters sans frontières) ដែលមានទីស្នាក់ការកណ្ដាល​ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានចេញ​របាយការណ៍មួយ​អះអាងថា ប្រព័ន្ធផ្សព្វផ្សាយធំៗ នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវបានគណបក្សកាន់អំណាច ក្ដាប់យ៉ាងណែន​នៅក្នុងដៃ ក្នុងនោះក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ​ធំបំផុត​ចំនួន៤ មានអ្នកគ្រប់គ្រង​ជាសមាជិករដ្ឋាភិបាល ឬជាសាច់ញាតិរបស់លោក ហ៊ុន សែន។

ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមិនចំណុះ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មិនមានវាសនាល្អប៉ុន្មានទេ។

អង្គការឃ្លាំមើល សិទ្ធិសេរីភាព​សារព័ត៌មាន​ខាងលើ បានរកឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ស្ថាប័នសារព័ត៌មានឯករាជ្យ ជាច្រើនស្ថាប័ន បានរងការគម្រាមកំហែង រហូតត្រូវបង្ខំចិត្តបិទទ្វា ខណៈអ្នកសារព័ត៌មាន របស់ស្ថាប័នទាំងនោះ រួមនឹងគ្រួសាររបស់ពួកគេផង បានរងការគម្រាមកំហែង ដោយផ្ទាល់ ឬដោយប្រយោល ពីបញ្ហាសន្តិសុខ-សុវត្ថិភាព​ធ្ងន់ធ្ងរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ករណីឆ្លង​ក្នុងសហគមន៍ កើនដល់​១០៣នាក់

មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖ ...
កម្ពុជា

RSF៖ «Fresh News» ជា​«រោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ»

ពីរដ្ឋធានីប៉ារីស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានហៅសារព័ត៌មាន «Fresh News» ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ថាជាសារព័ត៌មាន ដែលស្រែកតាមតែម្ចាស់ខ្លួន។ របាយការណ៍របស់អង្គការនេះ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបន្ថែមឈ្មោះ ...
កម្ពុជា

CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.