កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។

មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថែមទាំងបញ្ជាក់ទៀតថា លោកមានគម្រោងជួបភ្ញៀវ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងថ្ងៃស្អែកនេះផង។

លោក ហ៊ុន សែន សរសេរថា៖

«សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវ មកពីមូលនិធិអន្តជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្តីការ។»

មុននឹងអះអាង ឲ្យមានការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនោះ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាងបីទសវត្សរ៍ បានថ្លែងបន្តទៅកាន់អ្នកគាំទ្រលោកថា៖

«អរគុណបងប្អូន ដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិ មានការងារមុខរបរ រស់នៅសុខសប្បាយ និងកូនចៅមានឱកាស ទៅសាលារៀននៅគ្រប់ទីកន្លែង។»

សុខភាព«រឹងមាំ​ធម្មតា» បន្ទាប់ពីជំងឺគ្រេចស្មា

លោក ហ៊ុន សែន បានបង្ហើបឲ្យដឹង កាលពីដើមខែកក្កដានេះ ថាលោកមានជំងឺគ្រេចស្មាខាងស្ដាំ។ លោកអះអាងថា ជំងឺនេះបណ្ដាលមក​ពី​លោក​បានដួល ក្នុងពេលជិះកង់ប្រណាំង បន្ទាប់ពីលោកបានត្រឡប់ ពីការចូលរួមប្រជុំនៅក្រុងហ្សឺណែវ ប្រទេសស្វីស។

ជំងឺគ្រេចស្មានោះ តម្រូវឲ្យលោកត្រូវទៅសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ នៅឯមន្ទីរពេទ្យ នៃប្រទេសសិង្ហបូរី។ ដោយឡែកនៅលើ​បណ្ដាញសង្គម បានលេចឮ​នូវពាក្យ​ចចាមអារាមជាច្រើន ជុំវិញសភាពធ្ងន់ធ្ងរ នៃស្ថានភាពសុខភាព​របស់លោក។

ប៉ុន្តែ នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (ក្រោមវត្តមានជាសាធារណៈរបស់លោក ហ៊ុន សែន) អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអះអាងថា អាជ្ញាធររដ្ឋាភិបាល នឹងចាត់វិធានការ ទៅលើនរណាក៏ដោយ ដែលប្រតិដ្ឋបំភ្លៃព័ត៌មាន ពីសុខភាពរបស់លោក ហ៊ុន សែន៕

សុខ សប្បាយ ជា ទេ បង ប្អូន ជន រួម ជាតិ? សុខភាព ខ្ញុំ គឺ រឹងមាំ ធម្មតា ទេ។ ស្អែក នេះ …

Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, July 24, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សុខ ឥសាន ថា​​ក្រុមប្រឆាំង​កំពុង​ក្លាយជា​អ្នកទាយ​ នៅក្រោយ​«វង់ល្បែង»

យុទ្ធសាស្ត្រជាច្រើនរបស់ក្រុមប្រឆាំង នៅកម្ពុជា បានទទួលបរាជ័យ«យ៉ាង​អាម៉ាស» និងជាបន្តបន្ទាប់ ដែលធ្វើឲ្យក្រុមនេះ ក្លាយជា«អ្នកទាយ»នៅពីក្រោយ«វង់ល្បែង»វិញម្ដង។ នេះ បើតាមការលើកឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ដោយហៅយុទ្ធសាស្ត្រទាំងនោះ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...
កម្ពុជា

កម្ពុជា ជាប់ក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​ដែលរាំងខ្ទប់​គេហទំព័រសារព័ត៌មាន

«កម្ពុជា»ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសាងកេរ្ដិ៍ឈ្មោះ​បន្ថែមទៀត នៅជុំវិញ​ពិភពលោក ដោយបានជាប់នៅក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​មេកន្ទ្រាញ និងផ្ដាច់ការ ដែលធ្វើការ​រាំងខ្ទប់​គេហទំព័រ​សារព័ត៌មានឯករាជ្យ។ ការចាត់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅក្នុងបញ្ជីដែលមានឈ្មោះដ៏អាក្រក់ ធ្វើឡើង​ដោយ​អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.