នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ដែលបុរសខ្លាំងបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងរសៀល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

តាមរយៈសារសំឡេងនោះ លោក ហ៊ុន សែន បានថ្លែងឡើងថា បើទោះលោកបានផ្តល់សិទ្ធិ និងអំណាច​ដល់​ពួកគេ​ក៏ដោយ ក៏អភិបាល​រាជធានី-ខេត្តទាំងនោះ មិនទាន់ចាត់វិធានការនៅឡើយ ក្នុងការសម្រេចបិទ​នូវសកម្មភាព​សង្គម​ផ្សេងៗ ដែលបង្កឲ្យមាន​ការចម្លង ពីអ្នកមានជំងឺកូវីដ១៩ ដែលទៅចូលរួមក្នុងពិធីទាំងនោះ ទៅកាន់អ្នកចូលរួម​ផ្សេងទៀត ជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖

«ការរៀបអាពាហ៍ពិពាហ៍ តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗ គឺកើតឡើងនៅខេត្តតាកែវ ហើយក៏មាន​អ្នក​ចូលរួមស៊ីការ ពីកន្លែងមួយ ទៅកន្លែងមួយ។ ដូច្នេះ បញ្ហានេះសុំឲ្យបណ្ដាខេត្តធ្វើការពិចារណា អំពីការបិទ ការផ្អាក​ការរៀបចំណាមួយ តាមសេចក្ដីសម្រេចរបស់ខេត្ត។»

«រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិ ទៅដល់ឯកឧត្ដមលោកជំទាវស្រេចទៅហើយ នៅឡើយតែឯកឧត្ដមលោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិ ដែលខ្ញុំបានផ្ដល់នោះ របៀបណាតែប៉ុណ្ណោះ។»

បន្ទាប់មក លោក ហ៊ុន សែន បានដាក់បញ្ជាឡើងថា៖

«សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ ពីសំណាក់​ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ន នូវការរៀបមង្គលការជាដើម៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ កម្ពុជា​កាន់តែ​ជិតជាមួយ​​ចិន ជាពិសេស​ក្នុង​«គ្រាអាសន្ន»

លោក ហ៊ុន សែន បានអះអាងនៅព្រឹកនេះថា ប្រទេសកម្ពុជា នៅវេលានេះ កម្ពុជាមានទំនាក់ទំនង «កាន់តែជិត»ជាមួយ«មិត្តចិន» ជាពិសេសក្នុងកាលៈទេសៈ «គ្រាអាសន្ន» នៃមេរោគ«កូរូណា» ដែលមហាអំណាចតំបន់មួយនេះ កំពុងប្រឈម។ ...
កម្ពុជា

Covid-19 ៖ កម្ពុជាបន្ត​មានអ្នកជំងឺ​ស្លាប់​ម្នាក់ទៀត សរុប«៤នាក់»

បុរសវ័យ៧៥ឆ្នាំម្នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19) ក្នុងព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យ​ចំនួនអ្នកជំងឺស្លាប់ ដោយសារជំងឺរាតត្បាតនៅម្ពុជា កើនឡើងដល់«៤នាក់»។ នេះ បើតាម​សេចក្ដី​ប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ...
កម្ពុជា

CNRP ទាមទារ​ឲ្យដោះលែង កឹម សុខា និង​ស្នើអន្តរជាតិ«ចាត់​វិធាន​ការ»

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​ទាមទារជាថ្មី ឲ្យ​ដោះលែងប្រធានគណបក្ស លោក កឹម សុខា ជា​បន្ទាន់និងដោយ​ឥត​លក្ខខណ្ឌ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ «ចាត់​វិធាន​ការ»ខ្លាំង​ក្លាបន្ថែម​ទៀត​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និងការគោរពសិទ្ធិមនុស្សឡើង​វិញ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.