កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរ​វិលចូល​ស្រុក​ដោយគ្មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មី ឲ្យពលរដ្ឋខ្មែរ​នៅក្រៅប្រទេស អាចវិល​ចូល​​មាតុភូមិវិញ ដោយមិនចាំបាច់មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ថាគ្មាន​ជំងឺ «Covid-19»។ ប៉ុន្តែពួកគេ ត្រូវដាក់ឲ្យនៅដោយឡែក រយៈពេល១៤ថ្ងៃសិន នៅពេល​ឈានជើង​ ជាន់ទឹកដីកម្ពុជា។

បុរសខ្លាំងកម្ពុជា បានបញ្ជាក់​អំពី​«ជំហរជាថ្មី»​របស់លោក នៅលើបណ្ដាញសង្គម កាល​ពី​ព្រឹក​ថ្ងៃពុធ ទី២៧ ខែឧសភានេះ ដោយហៅការផ្លាស់ប្ដូរជំហរនេះ ថា ជាការ​«សម្រេច​វិធានការដោះស្រាយ ជាផ្លូវការ»។

ទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីរាប់ទសវត្ស នៅកម្ពុជា បានសរសេរថា៖

«នៅថ្ងៃទី២៧​ ខែ​ឩសភា​ ឆ្នាំ​២០២០​នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយ ជាផ្លូវការ ចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ហេីយដែលកំពុងធ្វេីដំណេីរ ឬមាន​បំណង​ធ្វេីដំណេីរ ពីក្រៅប្រទេស វិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវ​ឱ្យមាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។»

«វិធានការនេះ គឺនឹងជួយសម្រួល ដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសខ្លួនវិញ។»

លោក ហ៊ុន សែន បានបន្តថា៖

«ប៉ុន្តែពេលវិលត្រឡប់ មកដល់ប្រទេសវិញ គឺ​តម្រូវឱ្យចូលពិនិត្យសុខភាព​ និងពិនិត្យ​សំណាក​ ហេីយដាក់ឲ្យស្នាក់នៅ ដាច់ដោយឡែក ចំនួន១៤ថ្ងៃ រង់ចាំលទ្ធផល​សំណាកថា តេីមានរោគឆ្លង ឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ។»

ការប្រកាសជំហរជាថ្មី របស់លោក ហ៊ុន សែន ធ្វើឡើងនៅខណៈពលរដ្ឋខ្មែរ​ច្រើននាក់ នៅ​បរទេស ជាពិសេស​នៅក្នុងប្រទេស ម៉ាឡេស៊ី កំពុងទន្ទឹងចង់វិលចូលមាតុភូមិ របស់​ខ្លួន​វិញ។ ពលរដ្ឋទាំងនោះ បានត្អូញត្អែរអំពីជីវិត ដ៏លំបាកលំបិន នៅក្រៅប្រទេស ដែល​បណ្ដាល​​ពីមេដឹកនាំកម្ពុជា បិទទឹកដីកំណើត មិនឲ្យត្រឡប់មករួមរស់ ជាមួយគ្រួសារ​របស់​ពួកគេ​វិញ។

សូមបញ្ជាក់ដែរថា នៅក្នុងសំនុំរឿងតែមួយនេះ លោក ហ៊ុន សែន បានផ្លាស់ប្ដូរជំហរ យ៉ាង​ហោច​​បីដង​ហើយ ចំពោះ​ការសម្រេច របស់លោក ដែលហាមពលរដ្ឋខ្មែរ​ មិនឱ្យ​វិល​ចូលស្រុក​វិញ ក្រោមហេតុផល «ខ្លាចនាំ​ជំងឺចូលស្រុក»។

ជំហរខាងលើរបស់លោក ហ៊ុន សែន បានរងការរិះគន់ យ៉ាងចាស់ដៃ ពីមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដោយហៅការសម្រេច របស់បុសខ្លាំងកម្ពុជា ថាបាន«រំលោភរដ្ឋធម្មនុញ្ញ»ធ្ងន់ធ្ងរ៕



លំអិតបន្ថែមទៀត

ដំណឹង

ស្ថាបនិក​«Wikileaks» មានកូន​ពីរនាក់ ជាមួយ​មេធាវី​របស់​ខ្លួន

កូនទាំងពីរនាក់នោះ បានចាប់កំណើតឡើង ក្នុងខណៈស្ថាបនិក នៃបណ្ដាញ«Wikileaks» លោក ជូលៀន អាសាញ (Julian Assange) កំពុងបង្ខាំងខ្លួន កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០១០ ក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំក្នុងចក្រភពអង់គ្លេស ...
កម្ពុជា

ហ៊ុន សែន ហៅអ្នករិះគន់​ការទិញ​រថយន្ដយោធាពីចិន ថាជា​«តិរច្ឆាន»

សុទ្ធតែជា«តិរច្ឆាន»! នេះ ជា​ការ​អះអាងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃចន្ទនេះ ដើម្បីហៅក្រុមអ្នកវិភាគ និងមន្ត្រីគណបក្ស​ប្រឆាំង ដែលរិះគន់​ការទិញ​រថយន្ដ​យោធាចិន កាលពីប៉ុន្មាន​​សប្ដាហ៍មុន ថាជាការចំណាយខុសពេលវេលា និងមិនចំ​ទិសដៅ។ ...
ដំណឹង

ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប ប្រាប់ប្រទេសនៅអាស៊ី កុំប្រើ«Covid-19»ដើម្បីបិទការរិះគន់

ពីទីក្រុងហ្សឺណែវ (ស្វីស) ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ចំពោះ​ការគាប​សង្កត់ លើសេរីភាព​នៃការបញ្ចេញមតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.