កម្ពុជាដំណឹង

អតីត​ចៅសង្កាត់ CNRP ត្អូញពីការរំខានតាមផ្លូវតុលាការ ទៅលើសិទ្ធិខ្លួន

«ខ្ញុំរស់នៅ វាពិបាកណាស់! ហើយខ្ញុំមិនដឹងថា តើពេលតទៅមុខទៀត ខ្ញុំនឹងប្រឈមអ្វីទៀតទេ។» នេះ ជាការអះអាងឡើង របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត នៅខណៈដែល អតីត​ចៅសង្កាត់ អូចារ មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានដើរចេញពីសាលាដំបូងខេត្តបាត់ដំបង។

កញ្ញា ចាន់ពៅរ៉ូហ្សែត រួមនឹងអតីតមន្ត្រី និងសកម្មជន មិនតិចជាង២៦នាក់ ត្រូវបានតុលាការថ្នាក់ខេត្ត ចេញដីកាកោះហៅ ឲ្យចូលទៅបង្ហាញខ្លួន និងបំភ្លឺ ដើម្បីត្រូវបានសាកសួរ ពីបទសង្ស័យ «ប្រឆាំងនឹងសាលដីកាតុលាការកំពូល ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧»។ ថ្ងៃនិងម៉ោង ដែលត្រូវចូលខ្លួននោះ ត្រូវបានកំណត់ខុសៗគ្នា ចាប់ពីព្រឹកថ្ងៃទី៨ រហូតដល់រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងដំណើរចេញពីតុលាការ អតីតចៅសង្កាត់ ដែលទទួលការជ្រើសតាំង ពីម្ចាស់ឆ្នោតរូបនេះ បានអះអាងថា នៅក្នុងដំណើរសាកសួរនោះ មន្ត្រីតុលាការខេត្តបានសួរកញ្ញា ចំនួនពីរសំនួរសំខាន់ៗ។ កញ្ញាថា៖

«គេសាកសួរករណីពីរ។ ករណីទី១ ថាតើខ្ញុំប្រមូលការជួបជុំហ្នឹង ប្រកាសលោកប្រធាន សម រង្ស៊ី ជាប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ។ ខ្ញុំបានបញ្ជាក់ថា ខ្ញុំមិនបានកោះហៅអតីតគណបក្សសង្គ្រោះជាតិ មកជួបជុំទេ។ ខ្ញុំជាម្ចាស់ហាង [លក់នំបញ្ចុក] អញ្ចឹងគ្រប់និន្នាការ គ្រប់គណបក្សទាំងអស់ គឺខ្ញុំស្វាគមន៍ទាំងអស់ សម្រាប់ភ្ញៀវទាំងអស់។»

«ទីពីរ គេសួរថា តើខ្ញុំមានបានប្រព្រឹត្តិបទល្មើស ប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិឬអត់។ ខ្ញុំថា អត់មានទេ។ ហើយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ គេថាខ្ញុំធ្វើសន្និសីទ ថ្លែងការគាំទ្រ… ខ្ញុំថា ខ្ញុំអត់បានធ្វើទេ។»

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត បានសំដែងការត្អូញត្អែរ ចំពោះការកោះហៅទាំងនេះ ដោយចាត់ទុកថា ជាការរំខានមួយ សម្រាប់សិទ្ធិរស់នៅ ក្នុងនាមជាពលរដ្ឋដូចគេដូចឯង។ កញ្ញាថ្លែងថា៖

«គេឲ្យខ្ញុំសំណូមពរ ខ្ញុំថា ខ្ញុំសំណូមពរឲ្យទម្លាក់ ការចោទប្រកាន់ទាំងអស់។ ពីព្រោះរំខានមែនទែន។ ទីមួយ យើងមិនខុសទេ។ អ្នកខ្លះគាត់ថា ចូលមកឆ្លើយមក វាអត់មានអីខុសទេ។ ប៉ុន្តែវាមានអារម្មណ៍បាត់ទៅហើយ។ ខ្ញុំត្រូវរកស៊ី (…) ចុះបើអារម្មណ៍ខ្ញុំ នៅតែជាមួយការកោះហៅ ម្ដងហើយម្ដងទៀត តើខ្ញុំមានអារម្មណ៍ណាទៅរកស៊ី?»

អតីត​ចៅសង្កាត់ មកពីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ទៀតថា៖

«គេរំខានការលក់ដូរ របស់យើងម្ដងហើយ លើកនេះម្ដងទៀត លក់នំបញ្ចុកប្រឆាំងសាលដីកា តើឲ្យយើងរស់នៅយ៉ាងម៉េច? ហើយខ្ញុំមិនដឹងថា តើមានភ្ញៀវណាមកទទួលទានទៀតទេ។ ខ្ញុំជឿជាក់ថា គេស្រឡាញ់គេគាំទ្រ គេលើកទឹកចិត្ត។ ក៏ប៉ុន្តែគេក៏មានអារម្មណ៍របស់គេដែរ។ អង្គុយញ៉ាំនំបញ្ចុកខ្ញុំ ភ្នែកនៅតែកញ្ចឹងកទេ។»

មិនអាចទាក់ទងតុលាការខេត្តបាត់ដំបង ដើម្បីធ្វើការស្រាយបំភ្លឺ ចំពោះការលើកឡើងខាងលើនេះទេ។

សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចាត់ទុកការកោះហៅទាំងនេះ ពីសំណាក់តុលាការខេត្តបាត់ដំបង ជាទង្វើដែលធ្វើឡើង តាមទំនើងចិត្ត។ នេះ បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយពីអង្គការអន្តរជាតិមួយនេះ កាលពីថ្ងៃទី៧ ខែឧសភា។

លោក ប្រ៊ែដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការខាងលើ ត្រូវបានស្រង់សំដីមកបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះថា របបក្រុងភ្នំពេញ ​នៅតែបន្ត និងកំពុង​ប្រើប្រាស់​តុលាការ ដើម្បី​តាម​ធ្វើបាប​មន្ត្រី​បក្ស​ប្រឆាំង និង​គំរាម​ចាប់​ពួកគេ​ដាក់គុក​។ លោកថា ​របប​លោក ហ៊ុន សែន ត្រូវបិទ​បញ្ចប់​យុទ្ធនាការនេះ ហើយ​ត្រូវ​ទម្លាក់​ចោល​ឱ្យ​អស់ ​នូវ​សំណុំរឿង​ដែល​មិន​សម​ទំនង​ទាំងឡាយ​នេះ៕



លំអិតបន្ថែមទៀត

ខ្មែរនៅបរទេស

ស្ដ្រីម្នាក់បរិហារក្រុងភ្នំពេញ ថាយក​ម្ដាយសិប្បនិមិត្ត​មក​«សំដែងល្ខោន»

ស្ត្រីម្នាក់ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង និងដាក់ឈ្មោះ​ «Ped Baly» បានបរិហាររបបក្រុងភ្នំពេញ ជុំវិញ​វីដេអូ«សំដែងល្ខោន»​សុំទោស​របស់ស្ត្រីម្នាក់ ដែលត្រូវបាន​យកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ មន្ត្រីស្និតគណបក្សប្រជាជនកម្ពុជា ...
កម្ពុជា

ដំណឹង​«ហ៊ុន សែន អាចនៅមិនបានយូរទៀត»​បង្កកំហឹង

«ហ៊ុន សែន អាចនៅមិនបានយូរទៀត» ជាការបង្ហើបចេញ ដោយក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆេះដុំ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច តាំងពីជាង៣០ឆ្នាំ បានប្រតិកម្ម​តបទៅវិញ ដោយឲ្យក្រុមមន្ត្រីទាំងនោះ ...
កម្ពុជា

សម រង្ស៊ី ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ ក្នុងឆ្នាំ២០១៩នេះ

មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានអះអាងជាថ្មីថា លោក«ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ» ឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងជាថ្មីទៀត បើទោះជាលោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.