វិភាគ អត្ថាធិប្បាយឯកសារលំអិត

រវាង «ជនសង្ស័យ – ជនត្រូវចោទ – ជនជាប់ចោទ – ពិរុទ្ធជន និង ទណ្ឌិត»

ជានិច្ចកាល គេតែងឃើញ មានការច្រឡំបល់ ជុំវិញការប្រើប្រាស់ ការហៅ ឬដំណាក់កាល ដែលមានចែង នៅក្នុងនីតិវិធីច្បាប់ ស្ដីអំពី «ជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ពិរុទ្ធជន និង ទណ្ឌិត» ជាពិសេសការប្រើប្រាស់ ​មិនត្រឹមត្រូវ នូវពាក្យទាំងប្រាំខាងលើ ពីសំណាក់អ្នកនយោបាយខ្លះ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។

ដើម្បីជាពន្លឺ ក៏ដូចជាការយល់ដឹង ផ្នែកច្បាប់នោះផង អ្នកស្រីមេធាវី ម៉េង សុភារី បានសរសេរអត្ថបទដ៏វែងមួយ អំពី​«ការប្រើប្រាស់ពាក្យ»​ទាំងនេះ ដើម្បីហៅ «ចុងចោទនៅក្នុងនីតិវិធីព្រហ្មទណ្ឌ» ហើយក៏អាចឲ្យគេដឹងដែរ ថា«រឿងក្តីនោះ នៅដំណាក់កាលណាមួយ នៃនីតិវិធី»។ អ្នកស្រីមេធាវី បានពន្យល់ ដូចខាងក្រោម៖

១/ ជនសង្ស័យ ៖ ប្រើសំរាប់ហៅជនណាម្នាក់ ឬច្រើននាក់ នៅក្នុងដំណាក់កាលសមត្ថកិច្ចនគរបាលយុត្តិធម៌ ទោះជាជននោះ ត្រូវបានឃាត់ខ្លួន ឬគេចខ្លួន ក៏ដោយ។

«ជនសង្ស័យ ត្រូវបានរដ្ឋធម្មនុញ្ញការពារ»

២/ ជនត្រូវចោទ ៖ ប្រើសំរាប់ហៅចុងចោទ នៅដំណាក់កាលស៊ើបសួរ។

បន្ទាប់ពីករណីរបស់ជន ដែលគេសង្ស័យនោះ ត្រូវបានបញ្ជូនមកដល់អយ្យការហើយតំណាងអយ្យការបានធ្វើការសន្និដ្ឋាន ជាបឋមថា ជនសង្ស័យនោះ មានតម្រុយប្រព្រឹត្តបទល្មើស តំណាងអយ្យការ នឹងធ្វើដីកាសន្និដ្ឋានមួយ ដើម្បីឱ្យចៅក្រមស៊ើបសួរ បើកការស៊ើបសួរ លើករណីដែលខ្លួនសន្និដ្ឋានជាបឋមនោះ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរ រួចបញ្ជូនមកចៅក្រមស៊ើបសួរ ឱ្យស៊ើបអង្កេតលើករណី ដែលខ្លួនយល់ថា មានតម្រុយបទល្មើសនោះ។ នៅពេលដែលសំណុំរឿង មកដល់ចៅក្រម ស៊ើបសួរ ជននោះត្រូវបានហៅថា «ជនត្រូវចោទ» ។

៣/ ជនជាប់ចោទ ៖ ប្រើសំរាប់ហៅចុងចោទ នៅពេលអយ្យការ បានធ្វើការចោទប្រកាន់ជាស្ថាពរ រហូតដល់ពេល បើកការជំនុំជម្រះ។

កាលណាចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរបានបញ្ចប់ ចៅក្រមស៊ើបសួរ ត្រូវជូនដំណឹងដល់ គ្រប់ភាគីពាក់ព័ន្ធ រួមទាំងព្រះរាជអាជ្ញាផង បើព្រះរាជអាជ្ញាយល់ឃើញដូចចៅក្រមដែរ ព្រះរាជអាជ្ញា ត្រូវធ្វើដីកាមួយហៅថា «ដីកាសន្និដ្ឋានស្ថាពរ» ដែលអាចប្តឹង សុំឱ្យចៅក្រមស៊ើបសួរ បញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់ ។

បន្ទាប់ពីការស៊ើបអង្កេតចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ​នឹងបិទការស៊ើបសួរ តាមដីកាមួយឈ្មោះថា “ដីកាដំណោះស្រាយ”។ ដីកានេះ អាចជាដីកាបញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬជាដីកាលើកលែង ការចោទប្រកាន់។ ក្នុងករណីបញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ជនត្រូវចោទ ត្រូវបានហៅថាជា «ជនជាប់ចោទ» វិញ ព្រោះបានជាប់ការចោទប្រកាន់ ជាស្ថាពរហើយ។

៤/ ពិរុទ្ធជន ៖ ប្រើសំរាប់ហៅជន ដែលតុលាការបានជំនុំជម្រះក្តីរួចហើយ ប៉ុន្តែសាលក្រម ឬសាសដីកា មិនទាន់ចូលជាស្ថាពរ (នៅក្តីក្ដាំមិនទាន់ចប់) នៅឡើយ។

បន្ទាប់ពីជំនុំជម្រះរួច តុលាការបានសម្រេចសេចក្តីផ្តន្ទាទោស លើជនជាប់ចោទ ហើយជននោះមិនសុខចិត្ត នឹងសាសក្រមរបស់តុលាការថ្នាក់ក្រោម ដែលសម្រេចផ្តន្ទាទោសខ្លួន ជននោះមានសិទ្ធិប្តឹងឧទ្ធរណ៏ ឬសាទុក្ខ ជំទាស់ការសម្រេចសេចក្តីនោះ ជាហេតុធ្វើឱ្យសាសក្រម ឬសាសដីកា មិនអាចចូលជាស្ថាពរបានទេ ព្រោះជាប់បណ្តឹងឧទ្ធរណ៍ ឬបណ្តឹងសាទុក្ខ។ ស្ថានភាពនេះ គេហៅជននោះ ថា «ពិរុទ្ធជន»។

៥/ ទណ្ឌិត ៖ ប្រើសំរាប់ហៅជន ដែលតុលាការបានជំនុំជម្រះក្តីរួចហើយ ហើយមានសាលក្រម ឬសាសដីកា បានចូលជាស្ថាពរ (រឿងក្តីត្រូវបានបញ្ចប់)។

ការចូលជាស្ថាពរ មាន២ប្រភេទៈ

  • ចូលជាស្ថាពរដោយពិរុទ្ធជន មិនធ្វើការប្តឹងឧទ្ធរណ៏ ឬប្តឹងសាទុក្ខ លើសាសក្រមឬសាលាដីកា របស់តុលាការ ដែលបានសម្រេចផ្តន្ទាទោសខ្លួន មានន័យថា ជននោះសុខចិត្ត ទទួលយកសេចក្តីសម្រេចផ្តន្ទាទោស របស់តុលាការ ។
  • ចូលជាស្ថាពរ ដោយការដំណើរការនីតិវិធី គ្រប់សាសាជម្រះក្តីទាំងបីថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ដែលជាសមត្ថកិច្ចជម្រះក្តីចុងក្រោយ៕

ឈ្វេងយល់ ពាក្យថាជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ពិរុទ្ធជន/ ទណ្ឌិត ការប្រើប្រាស់ពាក្យនីមួយៗចំពោះចុងចោទនៅក្នុងនីតិវិធីព្រហ្មទណ្ឌ នឹងធ្វើឱ្យយើងដឹងថារឿងក្តីនោះនៅ ដំណាក់កាលណាមួយនៃនីតិវិធីដូចជា៖ ១/ជនសង្ស័យៈ ប្រើសំរាប់ហៅជនណាម្នាក់ ឬច្រើននាក់ នៅក្នុងដំណាក់កាលសមត្ថកិច្ចនគរបាលយុត្តិធម៌ ទោះជាជននោះត្រូវបានឃាត់ខ្លួន ឬគេចខ្លួន ក៏ដោយ ។ ២/ជនត្រូវចោទៈ ប្រើសំរាប់ហៅចុងចោទនៅដំណាក់កាលស៊ើបសួរ ។ បន្ទាប់ពីករណីរបស់ជនដែលគេសង្ស័យនោះត្រូវបានបញ្ជូនមកដល់អយ្យការហើយតំណាងអយ្យការបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យនោះមានតម្រុយប្រព្រឹត្តបទល្មើស តំណាងអយ្យការនឹងធ្វើ ដីកាសន្និដ្ឋានមួយ ដើម្បីឱ្យចៅក្រមស៊ើបសួរ បើកការស៊ើបសួរលើករណីដែលខ្លួនសន្និដ្ឋានជាបឋម នោះតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរ ។ រួចបញ្ជូនមកចៅក្រមស៊ើបសួរ ឱ្យស៊ើបអង្កេត លើករណីដែលខ្លួនយល់ថាមានតម្រុយបទល្មើសនោះ ។ នៅពេលដែលសំណុំរឿងមកដល់ចៅក្រម ស៊ើប ជននោះហៅថា “ជនត្រូវចោទ” ។។…



លំអិតបន្ថែមទៀត

កម្ពុជា

ជុំ កុសល «ប្ដូរចិត្ត»​លែងតាម​ចាប់ខ្លួន​អ្នករិះគន់ នៅហ្វីលីពីន​ហើយ

ការប្រកាសរបស់លោក ជុំ កុសល ស្នើឲ្យតាមចាប់ខ្លួនស្ត្រីអ្នករិះគន់ម្នាក់ បានប្រែ​ទិដ្ឋភាព​ជាថ្មី ដោយរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បាន«ប្ដូរចិត្ត»ថា មិនទៅចាប់​ខ្លួនស្ត្រី​ខាង​លើ ដល់ប្រទេសហ្វីលីពីនទេ ព្រោះមិនចង់ផ្ដល់តម្លៃឲ្យនាង។ ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ទៅក្រោយ ប៉ុន្មានថ្ងៃឡើងវិញ។ ...
កម្ពុជា

សម រង្ស៊ី ថា​ការបញ្ជូន​ដីកាតុលាការ​ទៅ​អាស៊ាន គ្មាន​ឥទ្ធិពលអ្វីលើ​លោកទេ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតបពីរដ្ឋធានី ប៉ារីស ប្រទេសបារាំងថា ទង្វើរបស់លោក ហ៊ុន សែន ជុំវិញការបញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ឲ្យចាប់ខ្លួនលោកនោះ ...
កម្ពុជា

អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.