កម្ពុជាដំណឹង

កម្ពុជា​នៅតែ​មាន​«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និង​ជាង​ឆ្នាំមុន»

របាយការណ៍សន្ទស្សន៍​ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) មិនផ្ដល់ក្ដីសោមនស្ស សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃនេះទេ ហើយនៅតែចាត់ទុកកម្ពុជា ថាជាប្រទេសដែលមាន«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និងខ្លាំងជាងឆ្នាំមុន»។ របាយការណ៍នោះ ដែលត្រូវបានចេញផ្សាយ ក្នុងថ្ងៃអង្គារនេះ បានផ្ដល់ពិន្ទុឲ្យកម្ពុជា ក្នុងឆ្នាំ២០១៨ កាន់តែអន់ជាងឆ្នាំ២០១៧ មួយពិន្ទុ។

រវាងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាប់លេខ​«ជិតចុងគេបង្អស់»ដដែល – លេខ១៦១ ក្នុងចំណោម១៨០ប្រទេស។ តែផ្ទុយទៅវិញ កម្ពុជារកពិន្ទុ​​ ក្នុងឆ្នាំ២០១៨នេះ បានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំ២០១៧ ដែលរកបាន​២១ពិន្ទុ។

ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ បៀបធៀបនឹងប្រទេសទាំង៩ទៀត នៅក្នុងតំបន់ ដែលបង្ហាញថា កម្ពុជាជាប្រទេស​ដែលមាន​​«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់»៖

១) សិង្ហបូរី មាន៨៥ពិន្ទុ លេខ៣ (ខណៈឆ្នាំ២០១៧ រកបាន៨៤ពិន្ទុ លេខ៦)

២) ប្រ៊ុយណេ មាន៦៣ពិន្ទុ លេខ៣១ (ខណៈឆ្នាំ២០១៧ រកបាន៦២ពិន្ទុ លេខ៣២)

៣) ម៉ាឡេស៊ី មាន៤៧ពិន្ទុ លេខ៦១ (ខណៈឆ្នាំ២០១៧ រកបាន៤៧ពិន្ទុ លេខ៦២)

៤) ឥណ្ឌូនេស៊ី មាន៣៨ពិន្ទុ លេខ៨៩ (ខណៈឆ្នាំ២០១៧ រកបាន៣៧ពិន្ទុ លេខ៩៦)

៥) ថៃ មាន៣៦ពិន្ទុ លេខ៩៩ (ខណៈឆ្នាំ២០១៧ រកបាន៣៧ពិន្ទុ លេខ៩៦)

៦) ហ្វីលីពីន មាន៣៦ពិន្ទុ លេខ៩៩ (ខណៈឆ្នាំ២០១៧ រកបាន៣៤ពិន្ទុ លេខ១១១)

៧) វៀតណាម មាន៣៣ពិន្ទុ លេខ១១៧ (ខណៈឆ្នាំ២០១៧ រកបាន៣៥ពិន្ទុ លេខ១០៧)

៨) ឡាវ មាន២៩ពិន្ទុ លេខ១៣២ (ខណៈឆ្នាំ២០១៧ រកបាន២៩ពិន្ទុ លេខ១៣៥)

៩) ភូមា មាន២៩ពិន្ទុ លេខ១៣២ (ខណៈឆ្នាំ២០១៧ រកបាន៣០ពិន្ទុ លេខ១៣០)

១០) កម្ពុជា មាន២០ពិន្ទុ លេខ១៦១ (ខណៈឆ្នាំ២០១៧ រកបាន២១ពិន្ទុ លេខ១៦១)។

ប្រទេស​ដែលអង្គការតម្លាភាពអន្តរជាតិ រកឃើញថា មានភាពស្អាតស្អំជាងគេ គឺប្រទេស​ដាណឺម៉ាក ជាប់លេខ១ ជាមួយនឹង៨៨ពិន្ទុ។ បន្ទាប់មក ប្រទេសជាប់លេខ២ គឺប្រទេស ញ៉ូហ្សេឡែន ដែលទទួលបាន៨៧ពិន្ទុ។ ប្រទេសស្អាតស្អំបន្ទាប់ ដែលទទួលចំណាត់ថ្នាក់ ស្មើប្រទេសសិង្ហបូរីដែរនោះ គឺប្រទេសហ្វាំងឡង់ (ក្នុងពិន្ទុ៨៤ដូចគ្នា)៕



You may also like

កម្ពុជា

អ្នកជំនាញ អ.ស.ប​៖ កម្ពុជា«បំពានធ្ងន់ធ្ងរ»​លើសិទ្ធិឯកជន​អ្នកជំងឺ​កូវីដ-១៩

អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...
កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...