• កែម ឡី៖ អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ស្នើឲ្យ អ.ស.ប ចូល​អង្កេត​ឃាតកម្ម

    អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ពីអង្គការ​សហប្រជាជាតិ (អ.ស.ប)។ លោក កែម ឡី ដែលជាអ្នកវិភាគ និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ ត្រូវ​បានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ខណៈ​លោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់​ប្រេង​​ឥន្ទនៈ ស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ មកដល់ថ្ងៃនេះ មានតែបុរស អឿត ...
  • កម្ពុជា​នៅតែ​មាន​«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និង​ជាង​ឆ្នាំមុន»

    របាយការណ៍សន្ទស្សន៍​ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) មិនផ្ដល់ក្ដីសោមនស្ស សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃនេះទេ ហើយនៅតែចាត់ទុកកម្ពុជា ថាជាប្រទេសដែលមាន«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និងខ្លាំងជាងឆ្នាំមុន»។ របាយការណ៍នោះ ដែលត្រូវបានចេញផ្សាយ ក្នុងថ្ងៃអង្គារនេះ បានផ្ដល់ពិន្ទុឲ្យកម្ពុជា ក្នុងឆ្នាំ២០១៨ កាន់តែអន់ជាងឆ្នាំ២០១៧ មួយពិន្ទុ។ រវាងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាប់លេខ​«ជិតចុងគេបង្អស់»ដដែល – លេខ១៦១ ក្នុងចំណោម១៨០ប្រទេស។ តែផ្ទុយទៅវិញ កម្ពុជារកពិន្ទុ​​ ក្នុងឆ្នាំ២០១៨នេះ បានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំ២០១៧ ដែលរកបាន​២១ពិន្ទុ។ ...