កម្ពុជាដំណឹង

ឃុំខ្លួន​យុវជន​ម្នាក់ ព្រោះបង្ហោះ​សារ​លើ​ហ្វេសប៊ុក​ហៅ ហ៊ុន សែន ថា​«អា»

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយវៀង បាន«ឃុំខ្លួន​យុវជន​ម្នាក់» ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «គឹម បញ្ញា (Kim Panha)» ពីបទ​បានប្រមាថអង្គព្រះមហាក្សត្រ នៅលើគណនីហ្វេសប៊ុក​របស់ខ្លួន។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោកចៅក្រម សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ដែលចុះហត្ថលេខា និងចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ម្សិលម៉ិញ។

ប៉ុន្តែសារបង្ហោះ របស់យុវជនខាងលើ ដែលត្រូវបានចែករំលែក បន្តបន្ទាប់គ្នា ដោយក្រុមអ្នកគាំទ្រ​រដ្ឋាភិបាល ក្នុងព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភានេះ ឃើញមានតែសារ ដែលសរសេរ​ហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា«អា»​ប៉ុណ្ណោះ។ សារពាក់ព័ន្ធទាំងនោះ ត្រូវបានលប់ចេញ (ឬផ្លាស់ប្ដូរមិនឲ្យមើលឃើញ) ពីគណនីឈ្មោះ «Kim Panha» ទាំងអស់ហើយ មកទល់នឹងថ្ងៃនេះ។

ឃុំខ្លួន​យុវជន​ម្នាក់ អ្នកស្វាយរៀង​មានស្គាល់ម្នាក់នេះដែរទេ ? ឥឡូវគាត់ចូលគុកហើយព្រោះតែសរសេរបរិហារកេរ្តិ៍ ប្រមាថព្រះមហាក្សត្រ…

Posted by អ្នក ផ្សាយ on Thursday, May 23, 2019


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាងថា យុវជនខាងលើ ដែលធ្លាប់ជាបុគ្គលិក របស់ក្រុមហ៊ុនកាស៊ីណូ បាវិតម៉ុកបាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានក្រុមនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភាម្សិលម៉ិញ មុននឹងបញ្ជូនខ្លួនទៅឃុំ ជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត។

«អា… អាគុក?»

លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រមស៊ើបសួរ បានចោទយុវជនអាយុ៣២ឆ្នាំរូបនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអង្គព្រះមហាក្សត្រ។

បើនិយាយពីប្រវត្តិ នៃការជេរប្រមាថក្នុងពេលកន្លងមក ភាសាហៅ«អា» របស់យុវជន គឹម បញ្ហា មិនជាធ្ងន់ប៉ុន្មានទេ បើប្រៀបធៀបនឹងការជេរបញ្ចោរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលកន្លងមក តាមឧឃោសនស័ព្ទ និងតាមប្រព័ន្ធផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង។ ប៉ុន្តែបុរសខ្លាំងកម្ពុជា មិនដែលត្រូវបានចៅក្រម ឬស្ថាប័នយុត្តិធម៌ណាមួយ បើកការស៊ើបអង្កេត និងយកមកជំនុំជម្រះនោះឡើយ។

ពាក្យជេរខ្លាំងៗ ដែលពលរដ្ឋកម្ពុជា សិស្សនិស្សិត យុវជន កុមារ តែងបានស្ដាប់ពីលោក ហ៊ុន សែន មានដូចជា «អាគុក» «ចុយ» ឬ«កន្ដួយម៉ែអាគេបាញ់» ជាដើម។ លោក ហ៊ុន សែន ខ្លួនលោកបានចេញមកបកស្រាយ ការពារភាសា«អាម៉ឹង»ទាំងនេះថា ជាភាសាសាមញ្ញ ឬភាសាអ្នកស្រុក (គ្រាមភាសា) ដែលគេនិយាយតែរបៀបអញ្ចឹង៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ កម្ពុជា​«អត់គាំទ្រ​ការឈ្លានពាន»​អ៊ុយក្រែន ពីសំណាក់រ៉ុស្ស៊ី

កម្ពុជា«អត់គាំទ្រការឈ្លានពាន»ប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរ៉ុស្ស៊ី យ៉ាងដាច់ណាត់ និងនៅគ្រប់វេទិកា។ ជាការប្រកាសឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ជាក់អំពីជំហរជាថ្មី និងជាផ្លូវការរបស់ប្រទេសកម្ពុជា ជុំវិញសង្គ្រាមរវាងប្រទេសរ៉ុស្ស៊ី និងអ៊ុយក្រែន ...
កម្ពុជា

សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ ...
លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.