អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែល​ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យ​រុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបពួកគេត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យធំរបស់រដ្ឋ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយឲ្យដឹង នៅមុននេះបន្តិច បានបញ្ជាក់ថា បុរស​ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានទទួលមរណភាព ក្នុងមន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) នៅវេលាម៉ោង៧និង៣៥នាទី ព្រឹកថ្ងៃ​ព្រហស្បត្តិ៍នេះ បន្ទាប់ពីរកឃើញ​វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមក។ ក្នុងជំហានដំបូង អ្នកជំងឺ​ត្រូវបានដាក់ ឲ្យនៅសម្បាកព្យាបាល នៅក្នុងសណ្ឋាគារ «Great Duke» តែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីអ្នកជំងឺ​បានប្ដូរអាការៈហត់ខ្លាំង។

អ្នកជំងឺជនជាតិខ្មែរខាងលើ ជាអ្នករស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ភ្នំពេញ) និងមានស្រុក​កំណើត ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត)។ គ្រូពេទ្យបានអះអាងថា លោកមានអាការៈ រលាកសួតធ្ងន់ធ្ងរទាំងសងខាង ដែលធ្វើសួត​ចុះខ្សោយខ្លាំង ក្រោម​ការវាយលុក​​របស់មេរោគកូវីដ។

រីឯបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ លោកបានផុតដង្ហើម វេលា​ម៉ោង​៧និង៤៥នាទី ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​បានអះអាងថា ដំបូងឡើយ បុរសជនជាតិចិន ត្រូវបានបញ្ជូនទៅព្យាបាល នៅ​មន្ទីរពេទ្យ​ជ័យជំនះ (ខេត្តកណ្ដាល)។ តែដោយសារ«ការថយចុះ» នូវខ្យល់អ៊ុកស៊ីសែន សម្រាប់​អ្នកជំងឺដកដង្ហើម ទើប​បុរសចិនរូបនេះ ត្រូវបានបញ្ជូន​​មកកាន់​មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯ​មន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១២នាក់ហើយ។ ជន​រងគ្រោះ៧នាក់ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល អះអាងថា ទទួលមរណភាព​ដោយជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៥នាក់​ទៀត (ក្នុងនោះ​២នាក់ជា​ជនជាតិ​ចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារ​ជំងឺ​«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៥ ខែមីនាដដែល ក្រសួង​សុខាភិបាល​បាន​អះអាងថា មកដល់ម៉ោងនេះ កម្ពុជាបានរកឃើញ​អ្នកជំងឺកូវីដ-១៩ សរុប​មានចំនួន ១៨៧២នាក់ ក្នុងនោះ​អ្នកជំងឺ​ដែល​បានជាសះស្បើយ មានចំនួន ១០៥៦នាក់ ខណៈអ្នកជំងឺ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៨០៩នាក់។

រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញ​វិជ្ជមានកូវីដ ក្នុងថ្ងៃនេះ មានចំនួន៥៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លង ក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ សមាគម​ថៅកែ រោងចក្រ ស្នើអ្នកបញ្ជាទិញ​ឲ្យ​ទូទាត់​ប្រាក់

ទំនងជាការប្រកាសអាសន្ន ពីសំណាក់​បណ្ដា«រោងចក្រ»នៅកម្ពុជា ដែលឈានទៅទម្លាក់កំហុស ទៅលើក្រុមអ្នកបញ្ជាទិញ នៅខណៈជំងឺ «Covid-19» កំពុងរាតត្បាតពិភពលោក។ នេះ បើតាមអ្វី ដែលគេបានអាន នៅក្នុងលិខិតចំហរមួយ របស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) ...
កម្រមាន

ចាប់ខ្លួន​គិលានុបដ្ឋាក​ម្នាក់ ព្រោះ​ទារករបស់អ្នកជំងឺ​មាន «DNA ដូច»

ក្នុងរដ្ឋអារីហ្សូណា (Arizona) ភាគខាងលិចសហរដ្ឋអាមេរិក គិលានុបដ្ឋាកមួយរូប ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានសង្ស័យ​បុរសថែទាំអ្នកជំងឺរូបនេះ ថាបានចាប់រំលោភស្ត្រីអ្នកជំងឺម្នាក់ ដែលសន្លប់ស្ដូកស្ដឹងមិនដឹងស្មារតី តាំងពីច្រើនជាង១០ឆ្នាំមកហើយ ខណៈទារកដែលកើតមក ត្រូវបានរកឃើញថាមាន «DNA ដូច»ជនសង្ស័យ។ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.