កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​រកឃើញ​អ្នកជំងឺ​ម្នាក់ទៀត​ក្នុង​ថ្ងៃនេះ – សរុប​១២៤នាក់

ក្នុងថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អ្នកជំងឺ«Covid-19»នៅកម្ពុជា បានកើនឡើង ដល់​ចំនួន​ សរុប​១២៤នាក់ បន្ទាប់ពីក្រសួងសុខាភិបាល ទើបនឹងប្រកាសថា បានរកឃើញ​អ្នកឆ្លងជំងឺ «Covid-19» ម្នាក់ទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែល​ទើប​ត្រូវបាន​​រកឃើញ ថាមានផ្ទុកមេរោគកូរូណាថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទើបវិលត្រឡប់ មកពី​សហរដ្ឋ​អាមេរិក​វិញ ដោយ​ឆ្លងកាត់តាម ប្រទេសកូរ៉េខាងត្បូង។

ក្រសួងអះអាងថា ស្ត្រីអ្នកជំងឺខាងលើ បានមកដល់កម្ពុជា កាលពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០។​

បើរាប់តាំងពី ការរាតត្បាតដំបូង មកទល់នឹង​ថ្ងៃទី​២៣ ខែឧសភានេះ កម្ពុជាមាន​ចំនួន​​អ្នកជំងឺ «Covid-19» សរុប១២៤នាក់ ខណៈអ្នកជំងឺ​ទី១២៣ ត្រូវបានធ្វើតេស្ដិ៍រកឃើញ កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពី​អ្នកជំងឺ ជាជនជាតិខ្មែររូបនេះ បានធ្វើដំណើរ​វិល​ត្រឡប់ ពីប្រទេស​ហ្វីលីពីន ដោយកាត់តាមប្រទេស​កូរ៉េខាងត្បូង។

បើតាមតួលេខផ្លូវការដដែល ឲ្យដឹងទៀតថា មនុស្ស១២២នាក់ បានជាសះស្បើយ​ពីជំងឺ​ គិតត្រឹម​ថ្ងៃតី១៦ ខែឧសភាកន្លងទៅ។ នៅថ្ងៃនោះដែរ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើ​វីដេអូអបអរសាទរ ពីការជាសះស្បើយ នៃអ្នកជំងឺទាំងអស់ ដោយ​អួតអាង ​ពីការដឹកនាំ «ប្រកបដោយគតិបណ្ឌិត» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រង និងប្រឆាំង ទល់នឹងជំងឺដ៏ចង្រៃ៕

រហូតដល់ថ្ថ្ងៃទី​ ២៣​ ឧសភា​ ២០២០​ យេីងរកឃេីញករណីកូវីដ-១៩​ ១នាក់ថ្មីទៀត​ គាត់ជាស្រ្តី​ ជនជាតិខ្មែរ​…

Gepostet von នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC am Freitag, 22. Mai 2020


លំអិតបន្ថែមទៀត

ដំណឹង

បារាំង៖ យុទ្ធនាការចាក់​វ៉ាក់សាំងបង្ការកូវីដ នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ២៧ធ្នូ

ក្នុងប្រទេសបារាំង យុទ្ធនាការដំបូង នៃការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូខាងមុខតទៅ។ នេះ បើតាមការប្រកាសឡើង របស់លោក «Olivier Véran» ...
កម្ពុជា

អាមេរិក​ផ្ដល់វ៉ាក់សាំង Johnson&Johnson ជាង១លានដូស​ជូនកម្ពុជា

សហរដ្ឋអាមេរិក​នឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ប្រភេទ«Johnson&Johnson» ប្រមាណ​ជាង១លានដូស ជូនដល់ប្រជាជន​កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ បើតាមសំណេរជូនដំណឹង របស់​ភ្នាក់ងារ​រដ្ឋាភិបាលអាមេរិក «USAID» នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន។ ភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ...
ដំណឹង

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.