កម្ពុជាដំណឹង

Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។

បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ដើម្បីអនុវត្តន៍ភ្លាម នៅវេលាយប់កណ្ដាលអាធ្រាត (ថ្ងៃដដែល) អំពីការកំហិត នូវការធ្វើដំណើរ បម្លាស់ទី របស់ពលរដ្ឋ រវាងរាជធានី-ខេត្ត-ក្រុង និងស្រុក ដើម្បីអ្វីមួយ ដែលលោក ហ៊ុន សែន អះអាងថា ដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ«Covid-19»។

សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខា របស់លោក ហ៊ុន សែន ក្នុងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរឲ្យដឹងថា៖

ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅ​ក្រោមវិសាលភាព នៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមក នោះទេ។

ទី២៖ សម្រេចលុបចេញ នូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាន នូវការហាមឃាត់ ការធ្វើដំណើរ ពីខេត្តមួយ ទៅខេត្តមួយទៀត។

ការលើកចេញបម្រាម ចំនួនពីរចំណុចខាងលើ ត្រូវរួមបញ្ចូលនឹងការលើកលែងជាច្រើនទៀត ដែលមានចែង នៅក្នុងបម្រាមកាលពីម្សិលម៉ិញ៕

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និង ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩​ ៖

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, April 9, 2020


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ត្រូវការ​«អំណាច»​ដើម្បី​បញ្ចៀស​ទោសឧក្រិដ្ឋ​របស់គាត់

ជាថ្មីទៀត គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងបរិហារលោក ហ៊ុន សែន ថាកំពុងអង្កៀម «អំណាច» ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីគេចចេញ ពីការផ្ដន្ទាទោស ...
ដំណឹង

អ៊ីតាលី៖ គ្រូពេទ្យស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»ឡើងវិញ

ក្រុមគ្រូពេទ្យអ៊ីតាលី បានស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»​ឡើងវិញ និងជាបន្ទាន់ ដើម្បីទប់ស្កាត់​រលកទី២ នៃការរាតត្បាតជំងឺ«Covid-19»។ ពួកគេទាំងនោះបាន​លើកឡើង​ថា ស្ថានភាព​ក្នុងប្រទេស​អ៊ីតាលី នៅពេលនោះ មានលក្ខណៈ​«គ្រប់គ្រង​លែងបាន»។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសអ៊ីតាលីមានអ្នកជំងឺកូវីដថ្មី រវាងពី៣០០០០ ទៅ៤០០០០នាក់ ...
កម្ពុជា

កឹម សុខា បង្ហោះសារ​រំឭកខួប​នៃ​ការចាប់ខ្លួន ដើម្បី​ឆ្លើយតប សម រង្ស៊ី

កឹម សុខា – សម រង្ស៊ី – ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានយកឱកាសនៃខួបលើកទី២ នៃការចាប់ខ្លួនលោក ដោយរដ្ឋអំណាច ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.