មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖

  • ថ្ងៃទី២០ ខែកុម្ភៈ មានចំនួន៣២នាក់
  • ថ្ងៃទី២១ ខែកុម្ភៈ មានចំនួន១៧នាក់
  • ថ្ងៃទី២២ ខែកុម្ភៈ មានចំនួន៣១នាក់ ពីក្នុងចំណោមអ្នកឆ្លងថ្មី ចំនួន៣៥នាក់
  • ថ្ងៃទី២៣ ខែកុម្ភៈ មានចំនួន២៣នាក់ ពីក្នុងចំណោមអ្នកឆ្លងថ្មី ចំនួន២៥នាក់។

រីឯទីតាំងដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរកឃើញ កើនឡើងដល់៤៧ទីតាំង មកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ។ ពីក្នុងចំណោមនោះ ទីតាំងភាគច្រើនត្រូវបានបិទ ជាបណ្ដោះអាសន្ន ហើយបណ្ដាជនដែលពាក់ព័ន្ធ នៅតាមទីតាំងទាំងអស់ ត្រូវបានស្រក់សំណាក ដើម្បីធ្វើតេស្ដ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សរុបចំនួនអ្នកឆ្លងជំងឺកូវីដ រាប់តាំងពីខែមករា ឆ្នាំ២០២០ មានចំនួន៥៩៣​នាក់​​​​​​​​​​​​​​ ខណៈអ្នកជំងឺដែលកំពុង​សំរាក​ព្យាបាល ក្នុងមន្ទីរពេទ្យ​មានចំនួន១១៨នាក់។ រីឯអ្នកជំងឺ ដែលបានជាសះស្បេីយ មានចំនួន៤៧៥នាក់​​​​​​​​​​​​​​​​​។

ការស្ទុះឡើង នៃការឆ្លងនៅក្នុងសហគមន៍ ដែលមិនធ្លាប់កើតមាន បានតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ចាត់វិធានការមួយចំនួន និងជាបន្តបន្ទាប់។ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈមក នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារបន្ទាន់ចំនួនពីរដង ខណៈសារចុងក្រោយ ដែលធ្វើឡើងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ត្រូវបានកត់សម្គាល់ ដោយការប្រកាសបិទសាលារៀន ទាំងសាលារដ្ឋ និងទាំងសាលាឯកជន សម្រាប់រយៈពេល២សប្ដាហ៍៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុមហ៊ុន​ម្ចាស់​ទូរទស្សន៍ CNC-CTN បដិសេធ​ព័ត៌មាន​ដែល​ថា គិត ម៉េង ត្រូវ ហ៊ុន សែន ចាប់ខ្លួន

លោកឧកញ៉ា គិត ម៉េង មិនត្រូវបានចាប់ខ្លួនទេ តែលោក «កំពុងចូលរួម ក្នុងកម្មវិធី​សប្បាយរីករាយ ជាមួយគ្រួសារ និងមិត្តភ័ក្រ នៅក្នុងខេត្តសៀមរាប»។ នេះ បើតាមការប្រកាសរបស់ក្រុមហ៊ុន បណ្ដាញផ្សព្វផ្សាយកម្ពុជា ...
កម្ពុជា

Covid-19៖ កម្ពុជាមានករណី​ស្លាប់​ម្នាក់ សង្ស័យបឋម​ថាមកពី​«ខ្យល់គរ»

យុវជនខ្មែរម្នាក់​បាន​ស្លាប់​ នៅក្នុង​​មណ្ឌល​ចត្តាឡីស័​ក​​មួយកន្លែង ស្ថិតក្នុងមណ្ឌល​ស្វាយឃ្លាំង ស្ថិត​ក្នុង​​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃពុធ ទី២២ ខែកក្កដា​ម្សិលមិញ។ នេះ បើតាម​ការអះអាង របស់លោក កែវ វណ្ណៈ ...
ដំណឹង

Covid-19៖ បារាំងបន្ថែម​វិធានការ​​ដើម្បីបញ្ចៀស ការបិទប្រទេស​ជាថ្មី

«យើងនៅមានសំណាង ក្នុងការបញ្ចៀស ការបិទប្រទេស​ជាថ្មី» នេះជាការអះអាងឡើង របស់លោក ហ្សង់ កាស្ដិក (Jean Castex) នាយករដ្ឋមន្ត្រីបារាំង នៅចំពោះការបន្តរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.