កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​រកឃើ​ញ ៩ករណី​ថ្មី បង្កើន​តួលេខ​​សរុប​ដល់​១៣៩នាក់

កម្ពុជា​រកឃើ​ញ ករណីឆ្លង«Covid-19»ថ្មី ចំនួន៩នាក់ ក្នុងថ្ងៃទី​២៧ ខែមិថុនា​នេះ មាន​៨នាក់​​ជា​ជនជាតិ​ខ្មែរ និងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី។ អ្នកជំងឺ​ទាំងអស់​ធ្វើ​ដំណើរ​​តាម​យន្តហោះ ដែល​ហោះផ្ទាល់ ចេញ​ពី​ប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា កាលពី​ថ្ងៃទី២៥ ខែ​មិថុនា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញ​ផ្សាយ ក្នុងថ្ងៃតែមួយ។

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ថា អ្នកដំណើរសរុប​ដែលជិះក្នុង​យន្តហោះ​ខាង​លើ មាន​​ចំនួន​សរុប៤០នាក់។

ក្រៅពីអ្នកជំងឺ ដែលត្រូវបានបញ្ជូន​ទៅព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) អ្នកដំណើរ៣១នាក់ផ្សេងទៀត ​ត្រូវបានដាក់​ឲ្យធ្វើ​ចត្តាឡីស័ក ក្នុងមូលដ្ឋាន​ទ័ព​អាកាសពោធិ៍ចិនតុង និងសណ្ឋាគារ​មួយ​កន្លែង​ នៅ​រាជធានី​​ភ្នំពេញ ដើម្បីតាមដាន​សុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្ត​ទៀត។

ការរកឃើញករណីថ្មី បានធ្វើឲ្យចំនួនអ្នកឆ្លង​«Covid-19»​សរុប នៅក្នុងប្រទេសកម្ពុជា​ កើន​ឡើងដល់ ១៣៩នាក់។ ក្រសួងសុខាភិបាល បានអះអាងដែរថា នៅថ្ងៃទី២៧ ខែមិថុនា​នេះ មានអ្នកជំងឺម្នាក់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យហើយ ធ្វើឲ្យអ្នកជា​សះស្បើយ​សរុប បានកើនឡើងដល់ ១២៩នាក់ ខណៈអ្នកជំងឺ១០នាក់ ទាំងថ្មីនិងចាស់ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានព្រមានថា ជំងឺ«កូវីដ-១៩»​ នៅតែបន្តគម្រាមកំហែង និងបន្តអំពាវនាវ ឲ្យបណ្ដាជនត្រូវប្រុង​ប្រយ័ត្នជាប់ជានិច្ច ដោយ​អនុវត្តអនាម័យ​ ដូចជា «អនុវត្តគម្លាតសង្គម» «ពាក់ម៉ាស់នៅពេលចាំបាច់»​ និង «ឧស្សាហ៍​លាងដៃ ជាមួយសាប៊ូ​ អាល់កុល​ ឬជែល»។

នាយកដ្ឋានបានស្នើឲ្យធ្វើការពន្យាពេល ការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់​ធុងបាស​រាំ​។ល។ ហើយបើចាំបាច់ មានពិធីជួបជុំអ្វីមួយ ត្រូវ«​អង្គុយគម្លាតពីគ្នា​ ឈររងចាំ​គម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា ។ល។»

សូមបញ្ជាក់ដែរថា​ ប្រទេសកម្ពុជា បានរកឃេីញករណីជំងឺកូវីដ១៩ដំបូង នៅថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាពលរដ្ឋ«គ្មានជម្រើស»​ទេ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា

នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ...
កម្ពុជា

កម្ពុជាធ្វើតេស្ដិ៍មនុស្ស ៩៤៤នាក់ ដែលអាចប៉ះពាល់​ប្រមុខការទូត​ហុងគ្រី

រហូតមកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ចំនួនសរុប ៩៤៤នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» បន្ទាប់ពី​ពួកគេ រងការសង្ស័យ ពីការជាប់ប៉ះពាល់ ដោយផ្ទាល់​និងមិនផ្ទាល់ ...
កម្រមាន

Covid-19៖ ចាប់ខ្លួន​«គិលានុបដ្ឋាយិកា»​ម្នាក់​ ព្រោះ​លួចលុយ​អ្នកជំងឺ

ក្នុងពេលដែលវិបត្តិជំងឺ«Covid-19» កំពុងរាតត្បាតសហរដ្ឋអាមេរិក «គិលានុបដ្ឋាយិកា»​ម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍។ មន្ទីរពេទ្យមួយក្នុងក្រុងញូយក បាន​ព្យួរ​ស្ត្រី​រូបនោះ​​ពីការងារ បន្ទាប់ពីរងការចោទថា បានលួចយកទៅប្រើប្រាស់ នូវ​ប័ណ្ណ​ឥណទាន (Credit Card) របស់​អ្នកជំងឺ«Covid-19»មួយរូប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.