កម្ពុជាដំណឹង

Covid-19៖ កម្ពុជាមាន ​៧​ករណី​​ទៀត បង្កើន​តួលេខសរុបដល់​២៣៣នាក់

​ប្រទេសកម្ពុជាអះអាង បាន​រក​ឃើញ​អ្នកជំងឺ​«Covid-19»​ចំនួន ​៧​ករណី​​ទៀត ដែល​សុទ្ធតែ​ជា​អ្នកដំណើរ​​ពី​ក្រៅ​ប្រទេស ហើយបាន​ធ្វើ​ឲ្យ​តួលេខ​​សរុប នៃអ្នកផ្ទុកមេរោគ​រាតត្បាត នៅ​ទូទាំង​ប្រទេស កើនឡើង​ដល់​២៣៣​នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​ ខែ​កក្កដា​នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ករណីថ្មី​ទាំង៧នោះ រួមមាន៖

  • យុទ្ធជនមួកខៀវកម្ពុជា ចំនួន៤នាក់ បន្ទាប់ពីពួកគេ បានវិល​ត្រឡប់​មក​ពី​បំពេញ​បេសកម្ម​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០២០។ កងកម្លាំងទាំង៤រូប ត្រូវបានធ្វើតេស្ដិ៍ជាលើកទី៣ ទើបរកឃើញថា ពួកគេបានឆ្លងជំងឺ «Covid-19»។
  • បុរសអ្នកដំណើរ៣នាក់ទៀត បន្ទាប់ពីពួកគេ បានវិលត្រឡប់មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ចូល​មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២០។​ បុរសទាំង៣រូប ត្រូវបានរកឃើញ មានផ្ទុកមេរោគដ៏ចង្រៃ នៅខណៈការធ្វើតេស្ដិ៍ជាលើកទី២។

បច្ចុប្បន្ន​ ពលរដ្ឋខ្មែរទាំង​៧​នាក់ ​ត្រូវ​បាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ​ក្នុង​រាជធានី​ភ្នំពេញ។​

ក្រសួងសុខាភិបាលក៏បានអះអាងដែរថា ក្នុងថ្ងៃពុធនេះដដែល អ្នកជំងឺ៧នាក់​ផ្សេងទៀត បានជា​សះស្បើយ​​ទាំងស្រុង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតជាតួលេខសរុប រាប់​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩ ​ខែ​កក្កដា​នេះ ​ប្រទេស​កម្ពុជា​បានបញ្ចេញ​តួលេខ​ផ្លូវការ នៃអ្នកជំងឺ​«Covid-19»ទាំងអស់ ថាមានចំនួន​​២៣៣​នាក់។ ក្នុងនោះ អ្នកជំងឺ​១៥៤​នាក់ ​បាន​ជា​សះស្បើយ​​ឡើង​វិញ ​អ្នកជំងឺ​៧៧​នាក់ ​កំពុង​សម្រាក​ព្យាបាល ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ និង​អ្នកជំងឺ​២​នាក់​ទៀត ​ដែល​ជា​ជនជាតិ​​អាមេរិកាំង​ កំពុង​សម្រាក​ព្យាបាល ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ ក្នុង​ស្ថានទូត​អាមេរិក ប្រចាំនៅកម្ពុជា៕



លំអិតបន្ថែមទៀត

ដំណឹង

នៅរុស្ស៊ី ទារកម្នាក់​កើតមក មានផ្ទុក​មេរោគ «Covid-19»

ទារកមួយរូប ត្រូវបានរកឃើញថា មានផ្ទុក​មេរោគ «Covid-19» បន្ទាប់ពីទារករូបនោះ បានចាប់កំណើត ពីផ្ទៃផ្ដាយ ដែលបានឈឺ​ជំងឺនេះ​រួចហើយ។ នេះ បើការអះអាង​របស់​អាជ្ញាធរ​សុខាភិបាល​តំបន់ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ។ ករណីឆ្លងពីម្ដាយ ...
កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី ...
ដំណឹង

មន្ទីរពិសោធ​ក្រុង​វូហាន ​បដិសេធការបែកធ្លាយ​មេរោគ​«Covid-19»

មន្ទីរពិសោធ​ក្រុង​វូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.