កម្ពុជាដំណឹង

សភា​នឹង​ប្រជុំ​អនុម័ត​កំណែ​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ​ខាង​មុខ

រដ្ឋសភាឯកបក្ស របស់ប្រទេសកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅត្រង់មាត្រា៤៥ថ្មី និងសេចក្ដីព្រាងច្បាប់មួយទៀត ស្ដីពីបរធនបាលកិច្ច។

នេះ បើតាមការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលប្រកាសចេញ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃស្ថាប័ននីតិបញ្ញត្តិមួយនេះ។

លោក ឈាង វុន បានឱ្យដឹង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១១ ធ្នូនេះថា៖ «អចិន្ត្រៃយ៍ រដ្ឋសភាបានកំណត់យក ថ្ងៃទី១៣ ខែធ្នូ ដើម្បីបើកសម័យប្រជុំពេញរដ្ឋសភា លើសេចក្តីស្នើសុំ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ ថ្មី និងសេចក្តីព្រាង ច្បាប់ស្តីពីបរធនបាលកិច្ច»។

សេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រ ចំនួន​៨៧រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ ស្នើធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារថា៖

បុគ្គលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្ស នយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់កំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរដ្ឋសភា បានបន្តថា សេចក្ដីព្រាងវិសោធនកម្មច្បាប់នេះ គឺដើម្បីបើកផ្លូវ ឲ្យសមាជិក អ្នកនយោបាយទាំងឡាយណា នៃគណបក្សនយោបាយណាក៏ដោយ ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ ក្នុងការចូលរួមធ្វើនយោបាយ៥ ឆ្នាំ ឲ្យត្រឡប់មកធ្វើនយោបាយ បានឡើងវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

គេហទំព័រផ្លូវការ CNRP បាន​រលាយរូប​ជាស្ថាពរ ឬជា​បណ្ដោះអាសន្ន?

បើសិនជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា គណបក្សខ្លួនត្រូវបានរំលាយ តែនៅលើក្រដាសនោះ តែនៅលើប្រព័ន្ធអិនធើណិតវិញ «គេហទំព័រផ្លូវការ»របស់គណបក្សនេះ បានរលប់រូប មិនឃើញមានដំណើរការទៀតទេ។ តាំងពីច្រើនថ្ងៃមកហើយ ពេលគេចុច​ចូលទៅពិគ្រោះ«គេហទំព័រផ្លូវការ» របស់គណបក្សសង្គ្រោះជាតិ ដែលមានអាស័យដ្ឋាន «www.cnrp7.org» ...
កម្ពុជា

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។ បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ ...
កម្ពុជា

ហ៊ុន សែន អះអាងថាពូជលោក មិនដែលមាន«ជំងឺខួរក្បាល»ទេ

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងចំអក ឲ្យក្រុមអ្នកនយោបាយប្រឆាំង ដែលលោកអះអាងថា រង់ចាំឲ្យលោកស្លាប់នោះ ថា«សូមរង់ចាំជាតិក្រោយចុះអូន» ដោយលោកអះអាងថា ពូជរបស់លោក តាំងពីជីដូនជីតាមក មិនដែលមាននរណាម្នាក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.