• ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

    បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។ នេះ ជាការអះអាងឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលមួយ នាស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់​វិសោធនកម្ម មាត្រា ៤៥ថ្មី ...
  • សភា​នឹង​ប្រជុំ​អនុម័ត​កំណែ​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ​ខាង​មុខ

    រដ្ឋសភាឯកបក្ស របស់ប្រទេសកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅត្រង់មាត្រា៤៥ថ្មី និងសេចក្ដីព្រាងច្បាប់មួយទៀត ស្ដីពីបរធនបាលកិច្ច។ នេះ បើតាមការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលប្រកាសចេញ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃស្ថាប័ននីតិបញ្ញត្តិមួយនេះ។ លោក ឈាង វុន បានឱ្យដឹង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១១ ធ្នូនេះថា៖ «អចិន្ត្រៃយ៍ រដ្ឋសភាបានកំណត់យក ថ្ងៃទី១៣ ខែធ្នូ ...
  • លិខិតចំហរ សម រង្ស៊ី ជូន​តំណាង​រាស្ត្រ​ពិភពលោក ឲ្យ​ការពារ​ភាព​ជា​តំណាង​រាស្ត្រ​ពិតនៅ​កម្ពុជា

    ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតចំហរមួយ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អ្នកតំណាងរាស្ត្រទាំងឡាយ នៅលើពិភពលោក ដើម្បីជួយការពារភាព ជាតំណាងរាស្ត្រពិតប្រាកដ នៅកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលលិខិតចំហរនេះ ហើយសូមផ្សាយជូនទាំងស្រុង ដូចខាងក្រោម។ សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ ...