• សភា​នឹង​ប្រជុំ​អនុម័ត​កំណែ​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ​ខាង​មុខ

    រដ្ឋសភាឯកបក្ស របស់ប្រទេសកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅត្រង់មាត្រា៤៥ថ្មី និងសេចក្ដីព្រាងច្បាប់មួយទៀត ស្ដីពីបរធនបាលកិច្ច។ នេះ បើតាមការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលប្រកាសចេញ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃស្ថាប័ននីតិបញ្ញត្តិមួយនេះ។ លោក ឈាង វុន បានឱ្យដឹង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១១ ធ្នូនេះថា៖ «អចិន្ត្រៃយ៍ រដ្ឋសភាបានកំណត់យក ថ្ងៃទី១៣ ខែធ្នូ ...