កម្ពុជាដំណឹង

CNRP៖ មេដឹកនាំមួយភាគ ប្រកាសវិលចូល​ប្រទេសថ្ងៃ​៤មករា​២០២១

មេដឹកនាំមួយភាគ របស់គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសនៅថ្ងៃអង្គារទី១ ខែឆ្នូនេះថា ពួកគេនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រឆាំង បន្ទាប់ពីកិច្ចប្រជុំដ៏ធំមួយ ត្រូវបានធ្វើឡើង កាលពីប៉ុន្មានថ្ងៃមុន។

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្នុងថ្ងៃអង្គារ និងដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន បានសរសេរឲ្យដឹងថា ក្រុមមេដឹកនាំដែលប្រកាសធ្វើមាតុភូមិនិវត្តន៍ នឹងដឹកនាំដោយអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស ដោយមានការចូលរួមពីក្រុមសកម្មជន-អ្នកគាំទ្រ ដែលបានភៀសខ្លួន ចេញក្រៅប្រទេសតាំងពីច្រើនខែ (និងច្រើនឆ្នាំ) នោះផង។

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរបបក្រុងភ្នំពេញ រំលាយចោលកាលពី​ចុងឆ្នាំ២០១៧ បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានថា៖

«ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះ របស់តុលាការក្រុងភ្នំពេញ និងដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា […] នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។»

យ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ មិនមានបញ្ជាក់ពីការវិលត្រឡប់ របស់លោក សម រង្ស៊ី ប្រធានស្ដីទីរបស់គណបក្សនេះ ដូចដែលលោកធ្លាប់បានប្រកាស កាលពីពេលថ្មីៗនោះទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

ប៉ាទ្រីក ម័រហ្វី៖ «អាមេរិក​ចង់​ឃើញ​ កឹម សុខា មានសិទ្ធិ​ធ្វើ​នយោបាយវិញ»

ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មី ថាសហរដ្ឋអាមេរិក ចង់ឃើញលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មានសិទ្ធិ​ធ្វើ​នយោបាយវិញ ក្នុងខណៈមេដឹកនាំប្រឆាំងរូបនេះ កំពុងរងចាំ​ថ្ងៃបើក​សវនាការ របស់តុលាការរាជធានី ដែលចេះតែបន្តលើកពេល ...
កម្ពុជា

សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.